ខណៈពេលដែលបញ្ហាអតិផរណា និងវិបត្តិសេដ្ឋកិច្ចកំពុងបានក្លាយជាប្រធានបទពិភាក្សាយ៉ាងច្រើននៅទូទាំងប្រទេសនោះ រដ្ឋាភិបាលអាមេរិកនៅពេលនេះក៏កំពុងព្យាយាមដែរក្នុងការស្វែងរកដំណោះស្រាយដ៏ប្រសើរមួយ។

នៅតាមបណ្តាប្រទេសមួយចំនួនមានទាំង អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរនោះ បាននាំគ្នាំសម្រេចអនុវត្តនូវវិធានការបណ្តោះអាសន្នដូចជា ការបន្ធូរបន្ថយពន្ធ ការទូទាំងប្រាក់ ព្រមទាំងការកាត់បន្ថយពន្ធផងដែរ ទាំងដែលធនាគារកណ្តាលកំពុងនាំគ្នាតម្លើងអត្រាការប្រាក់ក្តី។

មួយក្នុងចំណោមវិធានការជាច្រើនដែលអាមេរិកបាន និងកំពុងតែអនុវត្តនោះ គឺការឧបត្ថម្ភធន (ផ្តល់ជំនួយលុយសុទ្ធ) ដល់ពលរដ្ឋរបស់ខ្លួន ជាក់ស្តែងដូចជានៅក្នុងរដ្ឋអូរីហ្គន ប្រជាជនដែលមានចំណូលទាបរាប់រយនាក់បានទទួលបានប្រាក់ជំនួយជាសាច់ប្រាក់សុទ្ធ ៦០០ ដុល្លារ ខណៈដែលនៅក្នុងរដ្ឋហ្លូរីដា ពលរដ្ឋប្រហែលជា ៦០ 0០០ គ្រួសារដែលមានចំណូលទាប គឺអាចទទួលបានសាច់ប្រាក់ប្រមាណជា ៤៥០ ដុល្លារ សម្រាប់គ្រប់គ្នាដែលរស់នៅ ក្នុងបន្ទុក ។
ដោយឡែក នៅរដ្ឋខូឡូរ៉ាដូ ពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការទទួលបានសាច់ប្រាក់ជំនួយដល់ទៅ ១៥០០ ដុល្លារ ចំណែកឯរដ្ឋផ្សេងទៀត រួមទាំង រដ្ឋដេឡេវែរ និង រដ្ឋអ៊ីនឌៀណា ក៏បានអនុវត្តកម្មវិធីជំនួយសាច់ប្រាក់ស្រដៀងគ្នានេះដែរ។ IMF បានបញ្ជាក់ដែរថា នៅអឺរ៉ុប ការឧបត្ថម្ភសាច់ប្រាក់ដែលមានលក្ខណៈដូចគ្នានេះ ព្រមទាំងការកាត់បន្ថយពន្ធ និងវិធានការត្រួតពិនិត្យ ផ្សេងទៀតក៏កំពុងត្រូវបានអនុវត្តផងដែរ ហើយវាអាចនឹងមានទំហំរហូតទៅដល់ ១.៥% នៃ GDP សរុបរបស់ប្លុកអឺរ៉ុបនៅក្នុងឆ្នាំនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content