ឧស្សាហកម្មស្ករអំពៅថៃ បាត់ចំណូលជាង ៩៦លានដុល្លារ ក្រោយការចាកចេញ​របស់​ពលករកម្ពុជា

ភ្នំពេញ ៖ ឧស្សាហកម្មផលិតស្ករអំពៅនៅក្នុងប្រទេសថៃ កំពុងប្រឈមវិបត្តិខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពលករខ្មែរភាគច្រើនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសារជម្លោះព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា កង្វះកម្លាំងពលកម្ម​នេះបានធ្វើឲ្យឧស្សាហកម្មឈានមុខគេមួយនៅថៃ បាត់បង់ប្រាក់ចំណូលជាង ៩៦លានដុល្លារ ​ដោយ​សារតែមិនមាន​កម្លាំងពលកម្ម​គ្រប់គ្រាន់ដើម្បីប្រមូល​ផល​​អំពៅ ហើយកសិដ្ឋាន​ដាំអំពៅមួយ​ចំនួន​នៅ​តាមតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវ​បង្ខំចិត្តដុតអំពៅ​ចោល។ សូមបញ្ជាក់ថា មានរោងចក្រផលិតស្ករចំនួន៥៥ ក្នុងចំណោមរោងចក្រផលិតស្ករសចំនួន ៥៨ របស់ប្រទេសថៃ បានចាប់ផ្តើមបំផ្លាញដំណាំអំពៅចោល។

លោក សុខ សុថា អ្នកជំនាញក្នុងវិស័យកសិកម្មនៅកម្ពុជា យល់ឃើញថា ការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ពលករខ្មែរនឹងធ្វើឱ្យឧស្សាហកម្មថៃរងផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះថៃពឹងផ្អែកលើកម្លាំងពលកម្មពីខាងក្រៅច្រើនលើសលប់។

ផ្អែកតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ក្នុងឆ្នាំ២០២៥ ថៃពឹងលើកម្លាំងពលកម្មពីខាងក្រៅប្រមាណជាង ៣លាន ទៅជិត ៤លាននាក់។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មដដែលបានកត់សម្គាល់ឃើញថា​ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ កំពុងរួមចំណែកក្នុងវិស័យកសិកម្មនៅកម្ពុជាតាមរយៈធ្វើកសិកម្មលើផ្ទៃដីស្រែចម្ការរបស់ខ្លួន ឬយកចណេះដឹងដែលបានធ្វើនៅប្រទេសថៃ ទៅធ្វើការឱ្យក្រុមហ៊ុននានាដែលកំពុងធ្វើលើវិស័យកសិកម្ម។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឲ្យបានដឹងថា គិតត្រឹមឆ្នាំ២០២៥ មានពលរដ្ឋខ្មែរជាង ៣០ម៉ឺននាក់ កំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃនៅឡើយ។ ខណៈពលករខ្មែរប្រមាណ ៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយក្នុងនោះមាន ៦២ម៉ឺននាក់ ទទួលបានការងារធ្វើ ហើយភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យកសិកម្ម ជាដើម។

លោក សុខ សុថា បានបញ្ជាក់ថា ៖

«វិស័យកសិកម្ម ក៏ជាវិស័យមួយដែលស្រូបទាញកម្លាំងពលកម្មតាមរយៈកសិដ្ឋានធំៗ តាមរយៈអាជីវកម្មបែបគ្រួសារ និងការធ្វើអាជីវកម្មជាលក្ខណៈបុគ្គលស្វ័យនិយោជន៍»។

សូមជម្រាបថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំ២០២៥មកម៉្លេះ ហើយជម្លោះនេះ ក្រៅពីជាការឈ្លានពានពីសំណាក់យោធាថៃមកលើដែនដីកម្ពុជា វាបានក្លាយ​ទៅជា​សង្គ្រាម​សេដ្ឋកិច្ច ហើយរាល់សកម្មភាពដោះដូរទំនិញតាមព្រំដែនក៏ត្រូវបានផ្អាកស្ទើរទាំងស្រុង និងទាញទម្លាក់ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ។ ជាក់ស្ដែង របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម​ប្រទេសទាំង២ សម្រេចបានជាង ៣,៦ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៥ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៤,២ពាន់លានដុល្លារ៕ អត្ថបទ ៖ ខន ណារី AMS




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *