កាលពីខែសីហាកន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់កាត់បន្ថយអតិផរណា ដែលលោកបានហៅថា ជាការវិនិយោគដែលប្រើទុនធំជាងគេបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់អាមេរិក ហើយវាក៏បានជួយបង្កើតការងារដែលទទួលបានប្រាក់កម្រៃល្អផងដែរ។ ជាមួយគា្ននេះ គេក៏បានហៅការងារនេះថា ‘’ការងារនៅក្នុងវិស័យថាមពលស្អាត’’ ដែលជាលទ្ធផលមួយពីការវិនិយោគក្រោមទឹកប្រាក់ ៣៦៩ ពាន់លានដុល្លារ។

ការងារនៅក្នុងវិស័យថាមពលស្អាត គឺសំដៅទៅលើការងារទាំងឡាយណា ដែលផលិតគ្រឿងសម្ភារៈបរិក្ខារ ឬ ការផ្ដល់សេវាដែលផ្តោតទៅលើការអភិរក្សការពារធនធានធម្មជាតិ ដូចជាឧស្សាហកម្មផលិតសូឡាស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនថាមពលខ្យល់ជាដើម។ ដូចនេះ វាមានតម្រូវការដែលទាមទារខ្ពស់សម្រាប់វិស្វករ និងអ្នកវិទ្យាសាស្រ្តផ្នែកបរិស្ថាន ក្នុងការជួយរចនាបន្ទះសូឡាស្រូបយកពន្លឺព្រះអាទិត្យ និងទួរប៊ីនថាមពលខ្យល់។

យោងតាមការវិភាគរបស់វិទ្យាសា្ថនស្រាវជ្រាវផ្នែកនយោបាយសេដ្ឋកិច្ច UMass Amherst បានឱ្យដឹងថា ការងារនៅក្នុងវិស័យថាមពលស្អាតប្រហែល ៩ លាននឹងកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលភាគច្រើនគឺពាក់ព័ន្ធខាងដំឡើងបច្ចេកទេសសម្រាប់ទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ហើយក៏មានតម្រូវការខ្ពស់សម្រាប់ខាងអ្នកវិទ្យាសាស្ត្រ និងអ្នកឯកទេសបរិស្ថានផងដែរ។
ការងារក្នុងវិស័យថាមពលស្អាតត្រូវផ្តល់ជូនថ្លៃពលកម្មយ៉ាងហោចណាស់ ២ ដុល្លារបន្ថែមទៀតក្នុងមួយម៉ោង ឬ ជិត ១០ ភាគរយបន្ថែមទៀតពីលើថ្លៃពលកម្មដែលជាមធ្យម ២៣,៨៦ ដុល្លារក្នុងមួយម៉ោង។ ជាក់ស្តែង នៅក្នុងមួយឆ្នាំ អ្នកដំឡើងថាមពលព្រះអាទិត្យអាចរកចំណូលបានប្រហែល ៤៧ ០០០ ដុល្លារ អ្នកបច្ចេកទេសទួរប៊ីនថាមពលខ្យល់ប្រហែល ៥២ ០០០ និងវិស្វករប្រហែល ១០០ ០០០ ដុល្លារ។
ជាធម្មតា ការងារខាងផ្នែកដំឡើងសូឡាត្រូវការតែសញ្ញាបត្រមបញ្ចប់វិទ្យាល័យប៉ុណ្ណោះ ឯខាងបច្ចេកទេសទួរប៊ីនត្រូវការការបណ្តុះបណ្តាលកម្រិតខ្ពស់បន្ថែមទៀត ដែលជាវិញ្ញាបនបត្របញ្ចប់មហាវិទ្យាល័យបច្ចេកទេស ឬ សហគមន៍។ ការងារដែលមានប្រាក់ខែខ្ពស់បំផុតនោះគឺអ្នកវិទ្យាសាស្ត្រ ឬ វិស្វករខាងផ្នែកបរិស្ថាន ដែលត្រូវការសញ្ញាបត្រមហាវិទ្យាល័យរយៈពេល ២ ឬ ៤ ឆ្នាំ។
នៅសហរដ្ឋអាមរិក ការងារក្នុងវិស័យបៃតងភាគច្រើនត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ព្រមទាំងបង្កើតលើកទឹកចិត្តក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតផងដែរ។ រដ្ឋមួយចំនួនដែលមានពន្លឺព្រះអាទិត្យខ្លាំងល្អក្នុងការផលិតបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមានដូចជា កាលីហ្វ័រញ៉ា ណេវ៉ាដា ញូម៉ិចស៊ិក យូថាហ៍ តិចសាស់ ផ្លរីដា និងខូឡូរ៉ាដូ។ រដ្ឋខារ៉ូលីណាខាងជើង ញូវយ៉ក និង ម៉ាសាឈូសេត ត្រូវបានលើកទឹកចិត្តដើម្បីបង្កើនសក្តានុពលសម្រាប់ការប្រើប្រាស់ថាមពលស្អាត ហើយរដ្ឋតិចសាស់ គឺជារដ្ឋកំពូលមួយខាងផ្នែកការងារថាមពលខ្យល់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content