ថ្ងៃនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ បានហើយ !

ភ្នំពេញ ៖ គ្រួសារ​ក្រីក្រ ងាយរងគ្រោះ និង​ងាយរងហានិភ័យដែល​បាន​កំណត់​អត្ដសញ្ញាណ​រួច​ អាច​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​លើក​ទី១ បាន​ហើយ នៅ​គ្រប់​បញ្ជរវីង(Wing)​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ២០២៦ នេះ។

បច្ចុប្បន្ន ​ក្រសួងផែនការ បាន​រៀបចំ​បញ្ជី​បច្ចុប្បន្នកម្ម​គ្រួសារគោលដៅ​រួច​រាល់ ហើយ​មូលនិធិជាតិ​ជំនួយ​សង្គម ក៏​បាន​រៀបចំ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូន​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​ចំនួន ៤​លើក គឺ​លើក​ទី១ នៅ​ថ្ងៃ​ទី២៥ កញ្ញា នេះ លើក​ទី២ នៅ​ថ្ងៃ​ទី១៦ តុលា លើក​ទី៣ ថ្ងៃ​ទី១៦ វិច្ឆិកា និង​លើក​ទី៤ នៅ​ថ្ងៃ​ទី១៦ ធ្នូ ស្រប​តាម​ខ្លឹមសារនៃសេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួង​ផែនការ បាន​កំណត់​អត្តសញ្ញាណ​គ្រួសារក្រីក្រ ងាយរងគ្រោះ និង​ងាយរងហានិភ័យ​​ដោយ​ផ្ទាល់​ពីសម្ពាធឡើង​ថ្លៃប្រេង និង​ឧស្ម័ន​។​ កម្រិត​ប្រាក់ឧបត្ថម្ភ​ដែល​បាន​កំណត់​បើកជូន​ គឺគ្រួសារ​នៅ​រាជធានីភ្នំពេញចំនួន ៦០,០០០រៀល ដែល​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ៥,០០០រៀល។ ចំពោះ​គ្រួសាររស់នៅ​ទីប្រជុំជន ក្រៅ​រាជធានីភ្នំពេញ ក្នុង​រង្វង់​គ្រួសារ​ទទួល​បាន ៤៨, ០០០រៀល ដែល​សមាជិកគ្រួសារ​ម្នាក់​ទទួល​បាន ៥, ០០០រៀល។

 សូម​រំលឹក​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឱ្យអនុវត្ដ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតប​នឹង​សភាពការណ៍ពហុវិបត្តិ ក្នុង​គោលដៅបង្កើតមុខរបរ និងការងារ​ ធានាលំនឹងជីវភាព​ប្រជាជន និង​ពង្រឹងភាពធន់ នៃសេដ្ឋកិច្ច និង​សង្គម​កម្ពុជា សម្រាប់​រយៈពេល​ខ្លី និងមធ្យម​។

ការ​សម្រេច​បញ្ចេញកញ្ចប់​ជំនួយ​នៅ​ចុង​ឆ្នាំ​២០២៦ នេះ ដោយ​រាជរដ្ឋាភិបាល​មើល​ឃើញ​ថា កម្ពុជា កំពុង​បន្ដ​ជួប​ពហុ​វិបត្ដិ រួមមាន៖ ការ​ផ្លាស់ប្ដូររបបពាណិជ្ជកម្មសកល ភាព​តានតឹងនៃ​ភូមិសាស្ត្រនយោបាយ សង្គ្រាម​ឈ្លានពានអធិបតេយ្យភាព និងបូរណភាព​ទឹកដីកម្ពុជា និងសង្គ្រាម​នៅ​តំបន់​មជ្ឈឹមបូព៌ា​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាម​ពល​ជា​សកល។ ទន្ទឹម​គ្នា​នេះ រាជរដ្ឋាភិបាល ប្ដេជ្ញាឈរ​លើ​ស្មារតី​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ និង​គោលការណ៍​សមធម៌សង្គម ទើប​ដាក់​ចេញ​នូវ​កម្មវិធីសម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រងគ្រោះ ងាយរងហានិភ័យ ដែល​រងកម្មវិបាកដោយផ្ទាល់ពីសម្ពាធថ្លៃ​​ប្រេង និងឧស្ម័នឥន្ធនៈឡើង​ខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានកិច្ចចរចារវាងអាម៉េរិក និងអុីរ៉ង រឿងច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South

ទីផ្សារ​ចិន​ជួយ​ឱ្យ​កសិករនៅខេត្ត​កំពត​ត្រឡប់​មក​ដាំ​សារាយ​សមុទ្រ​វិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

កសិករនៅ​តំបន់​ឆ្នេរ​ខេត្ត​កំពត​កំពុង​ត្រឡប់​មក​ដាំ​សារាយសមុទ្រ​ឡើង​វិញ​ ​បន្ទាប់ពី​បាន​ជួប​ប្រទះ​ការ​ធ្លាក់ចុះ​តម្លៃ​ ​និង​ការ​រំខាន​ដល់​ទីផ្សារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ​ខណៈ​ការ​ចូល​មក​វិនិយោគរបស់​ក្រុមហ៊ុន​ចិន​មួយ ​បាន​ផ្តល់​ទីផ្សារ​ថ្មី​សម្រាប់​សារាយសមុទ្រកំពត