ការប្រើប្រាស់ឥណទានក្រៅផ្លូវការអាចរុញច្រានឱ្យអ្នកប្រើប្រាស់ជាប់បន្ទុកបំណុលលើសលប់

ភ្នំពេញ ៖ កម្ចីឥណទានផ្លូវការត្រូវបានទទួលស្គាល់ជាប្រភពទុនសំខាន់សម្រាប់ការពង្រីកអាជីវកម្ម និងការបើកអាជីវកម្ម ទោះយ៉ាងជានេះក្តី បច្ចុប្បន្ន ក៏នៅមានកម្ចីឥណទានក្រៅផ្លូវការដែលបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ផងដែរ។

ការប្រើប្រាស់ឥណទានក្រៅផ្លូវការនេះ ត្រូវបានមើលឃើញថា មានហានិភ័យខ្ពស់ ដោយអត្រាការប្រាក់ខ្ពស់ និងអាចរុញច្រានឱ្យអ្នកប្រើប្រាស់ឥណទានក្រៅផ្លូវការជាប់នូវបំណុលលើសលប់។ ទោះបីជាយ៉ាងក៏ដោយ អតិថិជនដែលមានតម្រូវការកម្ចីតែងតែមានការត្អួញត្អែរថា ការទទួលបានឥណទានផ្លូវការពីធនាគារ និងគ្រឹះស្ថានហិរញវត្ថុគឺមានភាពស្មុគស្មាញ និងនីតិវិធីច្រើន ដែលធ្វើឱ្យប្រជាជនមួយចំនួនងាកទៅខ្ចីបុលពីឯកជនដែលជាកម្ចីឥណទានក្រៅផ្លូវការជាជាងប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធម្មតា ឥណទានផ្លូវការនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែងមាន ឬយកផែនការអាជីវកម្មជាគោល ដែលការប្រកាន់គោលការនេះហើយបណ្តាលឱ្យអតិថិជនគិតថា ទី១មានភាពស្មុគស្មាញ , ទី២) ពាក្យស្នើសុំកម្ចី និងបែបបទមានភាពស្មុគស្មាញ និង ទី៣) តម្រូវការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ។

លោកបណ្ឌិតបានលើកឡើងថា ៖

“សួរថា តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទម្លាក់ការទាមទារ និងការតម្រូវនេះ ចោលទេ? លោកថា យើងមិនទម្លាក់វាចោល ប៉ុន្តែគ្រាន់តែយើងកែសម្រួលពីច្រើនទំព័រមកតិចទំព័រវិញ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការដាក់ពាក្យសុំ ក៏ដូចជាការបំពេញផែនការអាជីវកម្ម”

លោកបណ្ឌិត អ៊ិន ចាន់នី  បានថ្លែងថា ៖  

“ចំពោះសេវាកម្មក្រៅផ្លូវការងាយ​ត្រង់ថា អតិថិជនមិនចាំបាច់ធ្វើទាំងអស់។ ដូច្នេះយើងត្រូវថ្លឹងថ្លែងសេវាទាំងពីរ។ សួរថា តើយើងធ្វើដូចម្តេចចំពោះស្ថាប័នផ្លូវការ យើងសម្រួលបែបបទផ្សេងៗឱ្យវាងាយ ដើម្បីឱ្យអតិថិជនបានប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ”

លោកបណ្ឌិត បានបញ្ជាក់ថា ៖

“ដូច្នេះស្ថាប័នផ្លូវការមានតែសម្រួលទម្រង់ ៣ ដែលខ្ញុំបានលើកឡើង ក្នុងនោះទី១) ពាក្យសុំ ទី២) ផែនការអាជីវកម្ម និងទី៣) តម្រូវអាជ្ញាធរពាក់ព័ន្ធ។ យើងសម្រួលទម្រង់ទាំង ៣ នេះទៅ ដើម្បីអតិថិជនបានប្រើប្រាស់សេវាងាយ ហើយក៏មានប្រ័ពន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Mobile App) ដើម្បីឱ្យអតិថិជនទទួលបានការដាក់ពាក្យខ្ចី និងទម្រង់ហិរញ្ញវត្ថុផ្សេងៗបានច្រើន”

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងថា ក្នុងនាមជាស្ថាប័នផ្លូវការ គឺត្រូវតែមានលក្ខណៈវិនិច្ឆ័យមួយសមស្រប ហើយមិនអាចបន្ធូរលក្ខណៈវិនិច្ឆ័យឱ្យធ្លាក់ដល់ចំណុចមួយទាបបំផុតនោះទេ។

លោកបានលើកឡើងដូច្នេះថា ៖

“បើយើងទម្លាក់ការទាមទារ ឬការតម្រូវនេះ (Requirement) មានន័យថាម៉េច? បើយើងទម្លាក់ មានន័យថា យើងចេះតែឱ្យកម្ចីដោយគ្មានពិចារណា គ្មានមូលដ្ឋានគ្រឹះនៃការវាយតម្លៃប្រកបដោយទទួលខុសត្រូវ ធ្វើឱ្យអតិថិជនមានបំណុលច្រើនលើសលប់ ធ្វើឱ្យអតិថិជនមានបំណុលដែលមិនអាចសងបាន វាជះឥទ្ធិពលអាក្រក់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើង”

លោក សុខ វឿន បានថ្លែងបន្តថា ដូច្នេះទាក់ទងនឹងបញ្ហាទាំងអស់នេះ ឯកសារតម្រូវ ឬក៏ពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់មុនពេលផ្តល់កម្ចី គឺត្រូវអនុវត្តឱ្យខាងតែងបាន មិនអាចលើកលែងបាននោះទេ។ បុគ្គលិក ឬមន្ត្រីនឹងធ្វើការសម្រួលជូនអតិថិជន មានន័យថា នឹងណែនាំប្រាប់គាត់ថា តើឯកសារអ្វីខ្លះ នឹងតម្រូវឱ្យមាន និងលក្ខខណ្ឌអ្វីដែលត្រូវការ។ សូមបញ្ជាក់ថា កម្ចីឥណទានផ្លូវការ គឺកម្ចីដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលស្គាល់ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​