ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស


កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងខេត្តកំពតជាង ៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពតផងដែ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រឡង។ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រៀបបាននឹងឪពុកម្តាយទីពីរក្នុងការអប់រំទូន្មាន ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបីបាច់ថែរក្សាកូនចៅ ឱ្យបានរៀនសូត្រចប់ចុងចប់ដើម ។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការកសាង និងពង្រីកទាំងផ្នែកធនធានមនុស្ស វប្បធម៌អប់រំ ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ផ្លូវថ្នល់ និងបណ្តាញផ្សេងៗ ដើម្បីជំរុញឱ្យខេត្តកំពតក្លាយជាខេត្ត ដែលមានសេដ្ឋកិច្ចរីកចម្រើន និងជាគោលដៅទេសចរណ៍ ដ៏មានតម្លៃ ។

ឯកឧត្តម សាយ សំអាល់ បានក្រើនរំលឹកដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឱ្យចេះប្រើប្រាស់ឧបករណ៍ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ ។ ម្យ៉ាងទៀត ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងដល់យុវជនជំនាន់ក្រោយឱ្យយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេសភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក ។

ដោយឡែក ឯកឧត្តម ប៉ែន ស៊ីម៉ន វិញបានមានប្រសាសន៍ថា ចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់មនុស្សក្នុងសម័យបច្ចុប្បន្ន ហើយការប្រឡងជាប់នាពេលនេះ គ្រាន់តែជាជំហានដំបូងសម្រាប់បន្តការសិក្សានៅកម្រិតខ្ពស់ និងអភិវឌ្ឍខ្លួន មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះទេ។

ឯកឧត្តមបានជំរុញដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីយកចំណេះដឹងទៅបម្រើសង្គមជាតិ។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម ប៉ែន ស៊ីម៉ន បានផ្តល់រង្វាន់ និងថវិកាដល់សិស្សជ័យលាភីសរុប ៤ ៦៩៤នាក់ទៅតាមនិទ្ទេស ក្នុងនោះសិស្សនិទ្ទេស A ទាំង ៦២នាក់ទទួលបានម៉ូតូថ្មីម្នាក់១គ្រឿង។

ជាងនេះទៅទៀត ឯកឧត្តមបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន ១៥០កន្លែង សម្រាប់សិស្សក្នុងខេត្តកំពត ដើម្បីផ្តល់ឱកាសឱ្យពួកគេបន្តការសិក្សា និងពង្រឹងសមត្ថភាព។ ការវិនិយោគលើវិស័យអប់រំនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតយុវជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ អត្ថបទ៖ វណ្ណលុក/ រូប៖ គ្រី សម្បត្តិ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ បើកដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព