សហគ្រិនខ្មែរ ពង្រឹងកម្មវិធីថ្នាក់ជាតិ សហការជាមួយវិស័យឯកជន ជំរុញសហគ្រិនភាព

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី ១៩  ដើម្បីកំណត់ទិសដៅ និងយុទ្ធសាស្រ្តការងារថ្មី ដើម្បីពង្រីកការគាំទ្រដល់សហគ្រិន និងសហគ្រាសនៅកម្ពុជា និងឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ចំណុចសំខាន់ៗចំនួន ៣ ដែលត្រូវបានលើកឡើង និងអនុម័តនៅក្នុងកិច្ចប្រជុំនេះ រួមមាន ៖

  • ការលើកកម្ពស់កម្មវិធីថ្នាក់ជាតិ៖ ផ្អែកលើភាពជោគជ័យនៃកម្មវិធីដែលបានអនុវត្តកន្លងមក សហគ្រិនខ្មែរ នឹងពង្រឹងកម្មវិធីថ្នាក់ជាតិជាបន្តដើម្បីគាំទ្រទៅដល់សហគ្រិន និង សហគ្រាសធុនតូច និង មធ្យម នៅទូទាំងប្រទេស ក្នុងន័យជួយបង្កើនផលវិជ្ជមានដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានជាច្រើន។​

កម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីសហគ្រិនវិទ្យាល័យ កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីប្រកួតរចនា សំបកវេចខ្ចប់ផលិតផល, កម្មវិធីវិនិយោគទុននិស្សិត, កម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ។

  • ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន៖ សហគ្រិនខ្មែរ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវិស័យឯកជនរួមមាន៖ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងបណ្តាញធុរកិច្ច និងការចូលរួមបង្កើតកម្មវិធីជាមួយគ្នាដែលមានគុណតម្លៃរួម មានសក្តានុពល និងការប្រកួតប្រជែងខ្ពស់ដែល ទទួលបានសមិទ្ធផលជាច្រើន ក្នុងទម្រង់ជាកិច្ចសហការពហុភាគី។
  • ការពង្រីកការគាំទ្រទៅដល់សហគ្រាសធុនតូច និង​មធ្យម៖ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន សហគ្រិនខ្មែរ នឹងបន្ថែមការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចសម្របខ្លួននឹងនិន្នាការថ្មីៗ និងឱកាសសេដ្ឋកិច្ច។ ការគាំទ្រនេះរួមមានការផ្តល់ធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសចូលទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាពផលិតផលក្នុងស្រុក និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅពេលអនាគត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖

« តាមរយៈការពង្រឹងកម្មវិធី​ថ្នាក់​ជាតិ និងធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន សហគ្រិនខ្មែរ កំពុងត្រួសត្រាយផ្លូវជាក់​ស្តែងសម្រាប់សហគ្រិន និងសហ គ្រាសធុនតូច និងមធ្យម ដើម្បីរីកចម្រើន អាចប្រកួត​ប្រជែង និងរួមចំណែកកាន់តែសំខាន់ដល់សេដ្ឋកិច្ចជាតិ»។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ សហគ្រិនខ្មែរ ក៏បានលើកឡើងដែរថា៖

«សហគ្រិនខ្មែរបាន និងកំពុងពង្រឹងកម្មវិធីថ្នាក់ជាតិដែលទទួលបានចំណាប់អារម្មណ៍ និងការវិនិយោគបន្ថែមទៀតពីវិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍ដែលកិច្ចសហការទាំងនេះនឹងផ្តល់ឱកាសឱ្យបង្កើតគុណតម្លៃរួមគ្នាសម្រាប់សង្គម»។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធ​នៅក្នុងប្រព័ន្ធអេកូឡូស៊ី​សហគ្រិន​ភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *