អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។

សាខាថ្មីទាំង ១៦ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ រួមមាន៖
១. សាខាស្រុកបរសេដ្ឋ – មានទីតាំងស្ថិតនៅ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
២. សាខាស្រុកបន្ទាយមាស – មានទីតាំងស្ថិតនៅ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
៣. សាខាស្រុកជីក្រែង – មានទីតាំងស្ថិតនៅ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៤. សាខាស្រុកឆ្លូង – មានទីតាំងស្ថិតនៅ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
៥. សាខាស្រុកក្រគរ – មានទីតាំងស្ថិតនៅ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៦. សាខាស្រុកក្រឡាញ់ – មានទីតាំងស្ថិតនៅ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
៧. សាខាស្រុកគិរីវង់ – មានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
៨. សាខាស្រុកកំពង់ត្របែក – មានទីតាំងស្ថិតនៅ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៩. សាខាស្រុកកំពង់ត្រឡាច – មានទីតាំងស្ថិតនៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
១០. សាខាស្រុកមង្គលបូរី – មានទីតាំងស្ថិតនៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
១១. សាខាស្រុកមោងឫស្សី – មានទីតាំងស្ថិតនៅ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
១២. សាខាស្រុកព្រៃឈរ – មានទីតាំងស្ថិតនៅ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១៣. សាខាស្រុកព្រៃកប្បាស – មានទីតាំងស្ថិតនៅ ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
១៤. សាខាស្រុកសូទ្រនិគម – មានទីតាំងស្ថិតនៅ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
១៥. សាខាស្រុកស្នួល – មានទីតាំងស្ថិតនៅ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
១៦. សាខាស្រុកស្រីសន្ធរ – មានទីតាំងស្ថិតនៅ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។












វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content