កំពង់ធំ ៖ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រងនៃធនាគារ ហត្ថា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ មានកិត្តិយសបានចូលរួមអមដំណើរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងកម្មវិធីដាំកូនឈើនៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុកសន្ទុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៣៥០ នាក់។
ក្នុងឱកាសដ៏ពិសេសនេះ គណៈប្រតិភូបានអញ្ជើញចូលរួមក្នុងសកម្មភាពសំខាន់ៗ រួមមាន៖
១. កម្មវិធីដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថានបៃតង បង្កើតបរិយាកាសសិក្សាដែលមានភាពស្រស់ស្រាយ និងប្រកបដោយផាសុកភាព។
២. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្រុកសន្ទុក ខេត្តកំពង់ធំ។
៣. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៅសាលាបឋមសិក្សាតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ធនាគារ ហត្ថា បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពសង្គម តាមរយៈការចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាពនាពេលអនាគត។















វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content