ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលដំបូងនៃការបង្កើតម៉ាកយីហោ ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការដែលមិនត្រឹមតែជាអ្នកឧបត្ថម្ភធម្មតានោះទេ។ អង្គការ ISF កម្ពុជា គឺជាស្ថាប័នមួយតែងតែជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរចិញ្ចឹមជីវិតដល់អាណាព្យាបាលនៅក្នុងសហគមន៍ខ្វះខាត។ ស្របពេលជាមួយគ្នានេះដែរ ធីភីស៊ីភីហ្សា-ThePizza Cambodia មានតម្រូវការក្នុងការកាត់ឯកសណ្ឋានសម្រាប់បុគ្គលិកថ្មី។ ក្រុមហ៊ុនបានធ្វើកិច្ចសហការគ្នាទៅលើចំណុចស្នូលរួមមួយ គឺម៉ាកយីហោថ្មីមួយដែលកំពុងស្វែងរកការចាក់ឫសក្នុងសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលមួយដែលកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រដើម្បីគាំទ្រស្នាដៃរបស់ពួកគេ ដូច្នេះ កិច្ចប្រត្តិបត្តិការនេះបានចាប់ផ្តើមយ៉ាងរលូន ។

នៅព្រឹកថ្ងៃនេះ ក្រុមការងារ ធីភីស៊ីភីហ្សា-ThePizza Cambodia បានត្រឡប់មកវិញជាមួយ ភីហ្សាចំនួន ១០០ ប្រអប់ ដើម្បីបង្កើតភាពសប្បាយរីករាយពេញមួយព្រឹកជូនដល់កុមារចំនួន ២០០ នាក់ នៅក្នុងអង្គការ ISF Cambodia ផ្ទាល់ក្នុងខណ្ឌច្បារអំពៅ។ គោលបំណងគឺចង់បង្កើតភាពស្និទ្ធស្នាល និងចែករំលែកអាហារថ្ងៃត្រង់យ៉ាងរីករាយជាមួយកុមារៗដែលមានអាយុចន្លោះពី ៨ ដល់ ១២ ឆ្នាំ។ លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ​ នៃអង្គការ ISFកម្ពុជា រួមជាមួយបុគ្គលិក បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារ ធីភីស៊ីភីហ្សា។

លោក ទេព វីរៈ នាយកគ្រប់គ្រងនៃ ធីភីស៊ីភីហ្សា បានមានប្រសាសន៍ថា ៖

«អង្គការ ISFកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់របស់ ធីភីស៊ីភីហ្សា-ThePizza Cambodiaចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ថ្ងៃនេះ យើងចង់បង្ហាញវត្តមានផ្ទាល់នៅទីនេះ ដើម្បីចែករំលែកអាហាររួមគ្នា និងបង្កើតទំនាក់ទំនងកាន់តែល្អបន្ថែម»។

ការទស្សនកិច្ចនៅអង្គការ ISF Cambodia ពេលនេះចំពេលខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបង្កើតឡើងនៅកម្ពុជា នេះគឺជាការឆ្លុះបញ្ចាំងពីការលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងស្ងប់ស្ងាត់ និងឥតឈប់ឈរអស់រយៈពេលពីរទសវត្សរ៍មកនេះ ដើម្បីកុមារនៅក្នុងសហគមន៍ដែលជារឿយៗត្រូវបានគេមើលរំលង។

លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការ ISF Cambodia បានប្រសាសន៍ថា​ ៖

«កាលពី ២០ ឆ្នាំមុន យើងបានចាប់ផ្តើមឡើងជាមួយជំនឿចិត្តតែមួយគត់ថា កុមារគ្រប់រូបសមស្របនឹងទទួលបានឱកាសស្មើៗគ្នាក្នុងការចាប់ផ្តើមជីវិត។ នៅពេលដែលដៃគូសហការដូចជា ធីភីស៊ីភីហ្សា- ThePizza Cambodiaបានបង្ហាញវត្តមាននៅទីនេះ មិនមែននាំមកតែធនធានគាំទ្រនោះទេ ប៉ុន្តែថែមទាំងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងដ៏ពិតប្រាកដ ដែលវាបានរំលឹកយើងឱ្យឃើញកាន់តែច្បាស់ថា ហេតុអ្វីបានជាការងារមនុស្សធម៌នេះមានតម្លៃខ្លាំងបំផុត»។

សម្រាប់ ធីភីស៊ីភីហ្សា- ThePizza Cambodia សកម្មភាពនាព្រឹកនេះ គ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការមនុស្សធម៌ក្រោមប្រធានបទ ភីហ្សាមួយចំណិត ក្តីសង្ឃឹមមួយជំហាន សម្រាប់សហគមន៍កាន់តែប្រសើរ(Bringing communities together, one slice at a time) ។​​​ ក្រុមហ៊ុននឹងនាំយកស្មារតីនៃការចែករំលែកដូចគ្នានេះ ទៅកាន់សហគមន៍ចំនួន ១៥ ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៦នេះ  ព្រោះថាការភ្ជាប់ទំនាក់ទំនងសហគមន៍ឱ្យកាន់តែជិតស្និទ្ធ មិនមែនគ្រាន់តែជាគម្រោងផែនការនោះទេ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងជាប្រចាំរបស់ក្រុមហ៊ុន។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published. Required fields are marked *