ធនាគារ វីង ប្រកាស​ផ្តល់ឥណទានចំនួន ៥០០ លានដុល្លារ ដើម្បីគាំទ្រអាជីវកម្ម និងសហគ្រិនស្ត្រីនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ប្រកាស​ផ្តល់ឥណទានចំនួន ៥០០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ​និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ។​​

ធនាគារ វីង បានប្រកាស​ផ្តល់​ឥណទានចំនួន ១០០ លានដុល្លារអាម៉េរិក តាមរយៈ​មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី នៃក្រសួងកិច្ចការនារី។ ឥណទាន​នេះ មានគោលបំណងជំរុញ​​ស្ត្រីនៅកម្ពុជាឱ្យ​អាច​ចាប់ផ្តើម និងពង្រីកអាជីវកម្ម ស្របតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រីនៅរាជធានីភ្នំពេញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រសហគ្រិនស្ត្រី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍជាតិ។

បន្ថែមពីនេះ​ទៀត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ ធនាគារ វីង បានសម្រេចផ្តល់​ឥ​ណទានចំនួន ២០០ លានដុល្លារអាម៉េរិក ដោយមិនមាន​ការ​ប្រាក់​រហូតដល់ ៥ ថ្ងៃ សម្រាប់អាជីវកម្មដែលបង់ពន្ធ និងអាករតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ខ្លួន។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង មានប្រសាសន៍​ថា៖

«តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងដំណោះស្រាយឌីជីថលឱ្យកាន់តែ​ងាយ​ស្រួល​ជាងមុនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី ​ យើងមិនត្រឹមតែរួមចំណែកឱ្យ​ម្ចាស់​អាជីវកម្ម​ម្នាក់​ៗ​ជោគជ័យ​ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាកសាងសេដ្ឋកិច្ចមួយដែលរឹងមាំ ប្រកបដោយបរិយាបន្ន និងមាននវានុវត្តន៍សម្រាប់កម្ពុជា។ នៅពេលដែលអាជីវកម្មរីកចម្រើន ប្រទេសជាតិទាំងមូលក៏នឹង​រីកចម្រើនដូចគ្នា»។

ក្រៅពីនេះ​ទៀត​ ដើម្បីគាំទ្រដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជា​ធុរកិច្ចថ្មីនោះ​ ធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដោយប្តេជ្ញាផ្តល់ឥណទានចំនួន ២០០ លានដុល្លារអាម៉េរិក​ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង និងគំនិតច្នៃប្រឌិតថ្មីៗ។

ធនាគារ វីង នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកទទួលផល ឱ្យអាច​ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់ហិរញ្ញប្បទាននេះ។

តាមរយៈកិច្ចសហការទាំងនេះ ធនាគារ វីង បានដើរតួនាទីជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្តោតលើនវានុវត្តន៍ បរិយាបន្ន និងលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្មគ្រប់កម្រិត។

សហគ្រិន ម្ចាស់ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្ម អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ឬទាក់ទងទៅកាន់ផ្នែកបម្រើសេវាអតិថិជន និងទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *