ប៉េកាំង ៖ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ៗមួយចំនួនដើម្បីជួយដល់សេដ្ឋកិច្ច និងសម្រាលវិបត្តិអចលនទ្រព្យដែលកំពុងជួបប្រទះ។

ធនាគារ PBoC (The People’s Bank of China) បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេល៥ឆ្នាំ ដែលជាគោលដៅសម្រាប់កម្ចីទិញផ្ទះនោះ ត្រូវបានកាត់បន្ថយពី ៤,៣ ភាគមកត្រឹម ៣,៦៥% ខណៈដែលប៉ុន្មានខែចុងក្រោយនេះ វិស័យអចលនទ្រព្យចិនកាន់តែមានភាពអាក្រក់ទៅៗ ហើយមានអតិថិជនរាប់សែនអ្នកបាននាំគ្នាតវ៉ា និងមិនព្រមបង់ថ្លៃប្រាក់កម្ចីរបស់ពួកគេដោយសារការពន្យារពេលនៃគម្រោងសាងសង់លំនៅដ្ឋាននៅជាប់គាំង។

ទីភ្នាក់ងាររវាយតម្លៃឥណទាន Fitch បាននិយាយនៅក្នុងរបាយការណ៍ខែសីហានេះថា ការធ្វើពហិការលើការបញ្ចាំដ៏ធំមានន័យថា ទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះ និងអាចរារាំងដល់ការស្ទុះងើបឡើងវិញនៃអចលនទ្រព្យ ហើយអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។ អចលនទ្រព្យ និងឧស្សាហកម្មដែលពាក់ព័ន្ធមានការរួមចំណែករហូតដល់ប្រមាណ ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។
ការកាត់បន្ថយការប្រាក់នេះ គឺក្នុងគោលបំណងដើម្បីបញ្ចុះការប្រាក់លើប្រាក់កម្ចីដែលនៅសល់របស់អ្នកខ្ចី ឬក្រុមហ៊ុនដែលខ្ចី និងកាត់បន្ថយតម្លៃប្រាក់កម្ចីថ្មី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានដកស្រង់សេចក្តីថ្លែងការណ៍រួមរបស់ធនាគារកណ្តាល ក្រសួងហិរញ្ញវត្ថុបស់ប្រទេសចិន បានបង្ហាញថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីពិសេសដើម្បីជួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលនៅជំពាក់បំណុលឱ្យឆាប់បញ្ចប់គម្រោងសាងសង់សម្រាប់ប្រគល់ជូនអតិថិជន ជាមួយនឹងកញ្ចប់ប្រាក់កម្ចីដែលមានទំហំជិត ៣០ ពាន់លានដុល្លារ។ គួរបញ្ជាក់ដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូលបានធ្លាក់ចុះកាលពីខែមុន ដោយសារជួបវិបតិ្តជាបន្តបន្ទាប់ ដូចជា ការបាត់បង់ទំនុកចិត្តរបស់អតិថិជនលើទីផ្សារអចលនទ្រព្យ(លំនៅដ្ឋាន) ការរាតត្បាតពីជំងឺកូវីដ-១៩ ការធ្លាក់ចុះនៃទីផ្សារលក់រាយជាដើម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content