(កំពត)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោងបែងចែកដីសម្បទានសង្គមកិច្ច មកជាគម្រោងសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច។
កិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្តីពីលទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ លើកជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ អជ្ញាធរខេត្តកំពត កែប និងព្រះសីហនុ រួមនឹងពលរដ្ឋសហគមន៍ត្រពាំងសង្កែ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍គម្រូក្នុងការរៀបចំក្រុង ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភ័ណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
ជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណ១ពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ៕













វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content