បរទេស ៖ អាចនិយាយបានថា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។
យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

តាមផែនការនៅក្នុងឆ្នាំ២០២៦នេះ ក្រសួងនឹងដាក់ដេញថ្លៃបណ្ណបំណុលរដ្ឋសរុបចំនួន ៣៣ ទ្រីលានដុងវៀតណាម ឬប្រមាណជា១,២៩ពាន់លានដុល្លារអាម៉េរិក ទៅតាមឥណទានមានកាលកំណត់ផ្សេងៗគ្នា។ ក្នុងចំណោមនោះ មូលបត្របំណុលដែលមានរយៈពេល ១០ ឆ្នាំ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីអ្នកវិនិយោគដោយមានអ្នកប្រមូលទិញលើសពីផែនការដែលបានកំណត់រហូតដល់ ២០ ទ្រីលានដុង។ ដោយឡែក តម្រូវការសម្រាប់បណ្ណបំណុលរយៈពេល ៣ ឆ្នាំ និង ៣០ ឆ្នាំ នៅមានកម្រិតទាបនៅឡើយ។
ជាការកត់សម្គាល់ ការកើនឡើងនៃតម្រូវការពីអ្នកវិនិយោគនេះ ដោយសារតែអត្រាផលតបស្នងនៃបណ្ណបំណុលរដ្ឋបានកើនឡើងពី ៤,១ ភាគរយ ទៅ ៤,៣ ភាគរយ សម្រាប់កាលកំណត់ ៥ ឆ្នាំ និង ១០ ឆ្នាំ បើប្រៀបធៀបនឹងប្រមាណ ៤ ភាគរយកាលពីដើមឆ្នាំនេះ។
គួរឲ្យដឹងដែរថា ការកើនឡើងយ៉ាងគំហុកនៃសកម្មភាពជួញដូរនៅក្នុងទីផ្សារបណ្ណបំណុលរដ្ឋនេះ បានកើតឡើងចំពេលដែលប្រទេសវៀតណាមកំពុងស្វែងរកប្រភពទុនរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់គម្រោងវិនិយោគសាធារណៈធំៗជាច្រើនរបស់ខ្លួន។ យ៉ាងណាក្តី ក្រសួងហិរញ្ញវត្ថុវៀតណាម បច្ចុប្បន្ន កំពុងប្រឈមនឹងសម្ពាធក្នុងការសម្រេចឱ្យបាននូវគោលដៅប្រមូលទុនប្រចាំឆ្នាំចំនួន ៥០០ទ្រីលានដុង ឬប្រហែលជា១៩,៥ពាន់លានដុល្លារសម្រាប់ឆ្នាំនេះខណៈពេលនេះ ខ្លួនទើបតែសម្រេចបានជាង ៥៣ ភាគរយនៃផែនការប៉ុណ្ណោះ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content