រយៈពេល៨ខែ ពាណិជ្ជកម្ម​អន្តរជាតិ​-កម្ពុជា​មានទឹក​ប្រាក់ជាង ៣១,៩៧២លាន​ដុល្លារអាមេរិក

ភ្នំពេញ ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE)​ បានបង្ហាញថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ មាន​ទឹកប្រាក់​ជិត ៣២​ ពាន់​លាន​ដុ​​ល្លារអាមេរិក ធ្លាក់ចុះ​ជាង ១៤​ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។​

ទិន្នន័យបានបង្ហាញថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ដៃគូ​អន្តរជាតិ​ទាំងអស់​ក្នុង​រយៈ​ពេល ៨​ ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅ​រក្សាបាន​កំណើន​វិជ្ជមាន​។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  បានបញ្ជាក់ថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ១៥,៦៤១ លានដុល្លារ។ ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិន មានតម្លៃជាង៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦​៣លានដុល្លារ ថយចុះ ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញរួមមាន ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០​.៩%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១ពាន់លានដុល្លារ កើនឡើង ៩៨.៥%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបរិភោគបានមានតម្លៃ ៣៣២លានដុល្លារ កើនឡើង ២២.៣%។

​លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ​នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​​​ នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ក្នុងដំណាក់កាល​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុងតែ​ជួប​វិបត្តិ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​បញ្ហា​សកល ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការនាំ​ចេញរបស់​កម្ពុជាមានភាពវិជ្ជមាន​។

លោក​បណ្ឌិតបានបញ្ជាក់ថា ​ការ​នាំចេញ​របស់​កម្ពុជា គឺ​ជាចំណែក​ពី​ការនាំចេញ​ផលិត​ផល​កសិកម្ម ​ដែល​កំពុងមាន​តម្រូវការកើនឡើង​នៅ​ទីផ្សារ​អន្តរជាតិ ព្រោះទំនិញ​កម្ពុជាបានបង្កើនគុណភាព និង​មានតម្លៃ​សមត្ថភាព​ក្នុងការប្រកួតប្រជែង​។

​លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ​៖ ​ក្នុងស្ថានភាពបច្ចុប្បន្ន ​កម្ពុជាមានឱកាស​ពិនិត្យ​លទ្ធភាពធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួនលើផលិតផល កសិ-ឧស្សាហកម្ម ដែលកំពុង​ក្លាយជា​ចំណែក​សំខាន់​នៃ​ការនាំចេញ​របស់​កម្ពុជា បន្ថែម​ពី​ការនាំចេញ​ផលិត​ផល​វាយ​ន​ភណ្ឌ និង​គ្រឿង​បង្គុំអេឡិចត្រូនិក ក្នុងរយៈពេល​កន្លងមក​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២ ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​ទឹកប្រាក់​ចំនួន​សរុប​ជាង ៥២,៤​ ពាន់​លាន​ដុល្លារ កើនឡើង៩,២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង៤៨​ពាន់​លាន​ដុល្លារ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច