ជាមោទនភាពបំផុតសម្រាបប្រទេសកម្ពុជាដែលមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក្នុងនាមជាប្រធានអាស៊ានប្ដូរវេណលើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៨-១៣ ខែវិច្ឆិកា ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

មូលបទនេះ គឺសំដៅដល់ស្មារតីរបស់សមាជិកអាស៊ានទាំងអស់ក្នុងការរួបរួម (Togetherness) ជាសហគមន៍តែមួយ និងឆន្ទៈរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយ និងជំនះបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ាន។ ការរួបរួម (Togetherness) គឺជាការបង្ហាញពីយុទ្ធសាស្ត្រតម្រង់ទិសនៃសកម្មភាពរបស់អាស៊ាន ដោយផ្អែកលើស្មារតីស្នូល «ភាពជឿជាក់ សាមគ្គីភាព និងភាពសុខដុមរមនានៃសមាជិកទាំងអស់របស់គ្រួសារអាស៊ាន»។

នៅក្រោមមូលបទនេះផងដែរ កម្ពុជាមានគោលបំណងរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានប្រកបដោយសុខដុមរមនា សន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការចូលរួមពិសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងផលប៉ះពាល់ក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកផងដែរ។ បញ្ហាដែលត្រូវផ្តោតសំខាន់ទាំងនោះរួមមានដូចជា ៖ ការរាតត្បាតនៃកូវីដ-១៩, បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ការប្រកួតប្រជែងរវាងមហាអំណាច, ជម្លោះទឹកដី, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងបញ្ហា្កគំរាមគំហែងសន្តិសុខសង្គមផ្សេងៗទៀត។
ក្នុងការសម្រេចគោលដៅ និងកសាងសមិទ្ធផលបន្តពីប្រធានអាស៊ានមុនៗ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរួបរួមគ្នារបស់អាស៊ាន ដើម្បីបន្តផែនការការងារ ការរៀបចំព្រឹត្តិការណ៍ និងភារកិច្ចសំខាន់ៗទាំងអស់ ជាពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងសាមគ្គីភាព ដែលស្របតាមបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។
និមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ២០២២ គឺមានរូបត្របកឈូកជាទម្រង់ក្បាច់ខ្មែរ ដែលដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញខ្លួនឯង។ រូបផ្កាឈូក មានរង្វង់ពណ៌មាសព័ន្ធជុំវិញតំណាង និងមានរូបអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ បានខិតខំផ្សារភ្ជាប់គ្នាដោយចំណងមិត្តភាព និងសាមគ្គីភាព ដោយមានគោលដៅរួមតែមួយក្នុងការជំនះរាល់បញ្ហាប្រឈមនានា។ ពណ៌ទាំងបីនៅលើស្រទាប់របស់ផ្កាឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា។ ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ តំណាងឲ្យស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាស្នូលចម្បងរបស់អាស៊ាន។ ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ តំណាងឲ្យអាយុជីវិត សុខុមាលភាព ភាពក្លាហាន និង ថាមពលរបស់អាស៊ាន។ រង្វង់ពណ៌មាស តំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និងជ័យជំនះក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ានដោយស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ការបង្កើតចេញជាពណ៌ចម្រុះគ្នាទាំងនេះ តំណាងឲ្យភាពចម្រុះជាតិសាសន៍នៃសមាជិកអាស៊ានទាំង ១០ ប្រទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content