បរទេស ៖ ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក ឬប្រមាណជា ៤,៣ ពាន់លានអឺរ៉ូ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់នេះ បានធ្វើឡើងយ៉ាងអធិកអធមនៅលើនាវាចម្បាំងបារាំង Amiral Ronarc’h ក្នុងទីក្រុងស្ដុកហូម ដោយមានការចូលរួមដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងប្រធានាធិបតីបារាំង លោក Emmanuel Macron។
តាមផែនការដែលបានព្រមព្រៀង នាវាចម្បាំងដំបូងគេនឹងត្រូវប្រគល់ជូនស៊ុយអែតនៅឆ្នាំ២០៣០ ហើយ ៣គ្រឿងទៀតនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់។ នាវាចម្បាំងថ្មីទាំងនេះ មានបំពាក់ប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ និងសមត្ថភាពប្រឆាំងនាវាមុជទឹកយ៉ាងពិសេស ដែលនឹងជួយពង្រឹងកម្លាំងជើងទឹកស៊ុយអែតក្នុងការការពារផ្លូវដឹកជញ្ជូន និងរក្សាការគ្រប់គ្រងដែនសមុទ្របានយ៉ាងរឹងមាំ។
ក្រៅពីការទិញនាវា ប្រទេសទាំងពីរដែលជាសមាជិកសម្ព័ន្ធមិត្ត NATO ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយុទ្ធសាស្ត្រយោធារយៈពេលវែងផងដែរ ដោយកិច្ចព្រមព្រៀងនេះគ្របដណ្តប់លើផ្នែកនយោបាយសន្តិសុខ ប្រតិបត្តិការយោធា និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិរួមគ្នា ដោយក្នុងនោះ បារាំងនឹងបញ្ជូនកងទ័ពទៅចូលរួមក្នុងកងកម្លាំង NATO ដែលដឹកនាំដោយស៊ុយអែតនៅប្រទេសហ្វាំងឡង់។ ចំណែកបារាំងវិញ ក៏បានបញ្ជាទិញយន្តហោះល្បាតចំនួន ២គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែតផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរបានចាប់ផ្តើមពិភាក្សាយុទ្ធសាស្ត្រទ្វេភាគីពាក់ព័ន្ធនឹងសមត្ថភាពទប់ស្កាត់អាវុធនុយក្លេអ៊ែរទៀតផង៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content