បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។
គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់
ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានស្នើជួបអារ៉ាប៊ីសាអូឌីត តាមរយៈតំណាងរបស់ប្រទេសដែលបានចូលរួមប្រជុំរួមគ្នា។ ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនទាន់បានបញ្ជាក់លម្អិតអំពីទម្រង់ជាក់លាក់នៃកិច្ចសហការគ្នា ឬរបៀបដំណើរការនៃបញ្ជាការដ្ឋានយោធារួមនេះនៅឡើយទេ។
បច្ចុប្បន្ន ស្ថានភាពនៅប្រទេសយេមែននៅតែមានភាពតានតឹងខ្លាំង ដោយសារជម្លោះប្រដាប់អាវុធរវាងក្រុមហ៊ូធី (Houthi) និងកងកម្លាំងសម្ព័ន្ធមិត្ត រួមទាំងការវាយប្រហារផ្លូវអាកាសពីសំណាក់សហរដ្ឋអាម៉េរិក និងប្រជាជាតិអន្តរជាតិ ដើម្បីការពារផ្លូវនាវាចរណ៍នៅសមុទ្រក្រហម ព្រមទាំងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកំពុងបន្តប៉ះពាល់ដល់ប្រជាជនស៊ីវិលរាប់លាននាក់។
សូមជម្រាបថា ក្រុមហ៊ូធី ដែលទទួលបានការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងពេញទំហឹងពីប្រទេសអុីរ៉ង់ នៅតែបន្តប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាវជាមួយអុីស្រាអែល តាមរយៈការបាញ់មីស៊ីល ដ្រូន និងការរំខានដល់នាវាពាណិជ្ជកម្មជាដើម៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content