ភ្នំពេញ៖ ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង បានឈានដល់ដំណាក់កាលអនុវត្ត ដើម្បីបង្កើតលទ្ធផលជាក់ស្តែង ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច និងចំណុចខ្លាំងរបស់កម្ពុជា ដែលអាចទាក់ទាញវិនិយោគិនបារាំង។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងពិធីបិទវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីសូចនាករសំខាន់ៗចំនួន ៤ ដែលបង្ហាញពីភាពទាក់ទាញរបស់កម្ពុជា សម្រាប់វិនិយោគិនបារាំង។
សូចនាករទាំង ៤ រួមមាន៖ ទី១ ភាពធន់នៃការនាំចេញរបស់កម្ពុជា ដែលបានកើនឡើង ២០% ទោះបីជាមានការរំខានដល់សេដ្ឋកិច្ចសកលក៏ដោយ។ ទី២ កម្លាំងពលកម្មដែលមានតម្លៃទាប និងមានអំណោយផលជាងប្រទេសជិតខាង។ ទី៣ ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈប្រព័ន្ធបាគង ដែលមានទំហំប្រតិបត្តិការសរុបស្មើនឹង ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។
ចំណែកសូចនាករទី៤ គឺប្រសិទ្ធភាពសារពើពន្ធ ដោយចំណូលពន្ធមានកំណើនរហូតដល់ ១ ដង ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយ ដោយមិនចាំបាច់បង្កើតពន្ធថ្មី។
បន្ថែមពីលើការបង្ហាញសក្តានុពលទាំងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ដើម្បីពន្លឿនការតភ្ជាប់លើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
អ្នកឧកញ៉ាបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយដៃគូធុរកិច្ចលើវិស័យសំខាន់ៗ រួមមាន កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content