គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។

សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង ហាំងចូវ និងសៀងហៃ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលចិន ព្រមទាំងចូលទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាចិនល្បីៗមួយចំនួនទៀត ដូចជា Unitree និង BrainCo ផងដែរ។

តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់សភាអឺរ៉ុបបានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការ INTA ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ បើទោះបីជាខាងភាគីចិនសម្តែងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះក៏ដោយ ប៉ុន្តែពួកគេក៏បានព្រមានសហភាពអឺរ៉ុបផងដែរពាក់ព័ន្ធទៅនឹងផែនការរឹតបន្តឹងការនាំចូលទំនិញពីចិន។ ទង្វើបែបនេះប៉ះពាល់ដល់ទំនុកចិត្តនៃកិច្ចចរចានាពេលកន្លងមក ជាពិសេស ផែនការការពារពាណិជ្ជកម្មអឺរ៉ុប ដោយកាត់បន្ថយការនាំចូលសារធាតុគីមី គ្រឿងសង្ហារិម និងគ្រឿងចក្រពីប្រទេសចិន ដែលគ្រោងអនុវត្តចាប់ពីត្រីមាសទី១ នៃឆ្នាំ២០២៧ ខាងមុខនេះ។

ជាការឆ្លើយតបទៅនឹងវិធានការរឹតបន្តឹងថ្មីៗទាំងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ភាគីចិន បានអំពាវនាវឲ្យសហភាពអឺរ៉ុបគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងចៀសវាងការប្រើប្រាស់ឧបករណ៍ពាណិជ្ជកម្មខុសគោលដៅ។ ការពង្រឹងកិច្ចសន្ទនា ការពិគ្រោះយោបល់ និងការរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក គឺមិនត្រឹមតែបំពេញតាមផលប្រយោជន៍រួមនៃភាគីទាំងពីរនោះទេ ប៉ុន្តែវាក៏ជាការរំពឹងទុកទូទៅរបស់អាជីវកម្ម និងប្រជាជាតិទាំងសងខាងផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦រហូតមក កញ្ចប់ទំនិញតូចៗដែលមានតម្លៃទាបនាំចូលទៅកាន់សហភាពអឺរ៉ុបប្រឈមនឹងពន្ធគយបណ្តោះអាសន្នចំនួន ៣ អឺរ៉ូ (ប្រហែល ៣,៣៤ ដុល្លារ) ហើយតម្លៃសេវាបន្ថែមចំនួន ២ អឺរ៉ូទៀតនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះតទៅ ខណៈដែលកញ្ចប់ទំនិញប្រភេទតូចៗទាំងនេះមានប្រមាណ ៩៣ ភាគរយនៃទំនិញនាំចូលមកពីប្រទេសចិន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 28/10/2026

របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/10/2026

​ធនាគារ​ ជីប​ម៉ុង ​គ្រោង​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា ​ដល់​ប្រមាណ ​៧០០​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ឆ្នាំ​២០២៧ ​ដើម្បី​ជួយ​ផ្តល់​ទុន​បង្វិល​ដល់​កសិករ ​និង​ជំរុញ​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម

អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

អាល្លឺម៉ង់​ត្រូវ​បាន​រាយការណ៍​ថា​ ​កំពុង​រៀបចំ​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ប្រទេស​អ៊ុយក្រែន ​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ ​ខណៈ​ទីក្រុង​បែរឡាំង​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​