សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

 
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។

 សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព ដែលត្រូវកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ ទើបមូលបទនៃកិច្ចប្រជុំកំពូលនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅគឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ទន្ទឹមនឹងនេះ ភូមិហ្វ្រង់កូហ្វូនីក៏ត្រូវបានរៀបចំឡើងក្រោមពាក្យស្លោក «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ព្រោះនៅកម្ពុជា ស្នាមញញឹមតំណាងឱ្យភាពកក់ក្តៅ សន្តិភាព និងក្តីសង្ឃឹម ដែលកំពុងរួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែជាវប្បធម៌ដ៏រស់រវើក ជាលំហនៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគឺ សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។ ជាពិសេស ភូមិហ្វ្រង់កូហ្វូនីនេះក៏ត្រូវបានរៀបចំឡើងសម្រាប់យុវជន ដែលជាអ្នកបន្តវេនសិក្សាដកពិសោធន៍ និងបន្តច្នៃប្រឌិតនាពេលអនាគត ប្រៀបដូចជាទន្លេដែលហូរមកជួបគ្នា ដោយរក្សាបាននូវអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ក្រោមបំណងប្រាថ្នារួមគឺ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម។
 
សម្តេចធិបតី ក៏បានអញ្ជើញភ្ញៀវទាំងអស់ដែលមកពីគ្រប់ទិសទីលើពិភពលោក ទស្សនាពន្លាជាតិនានា ភ្លក់រសជាតិម្ហូបអាហារខ្មែរ និងចម្រុះជាតិសាសន៍ ស្ដាប់តន្ត្រី ទស្សនាស្នាដៃសិល្បករ សិប្បករ និងសហគ្រិនវ័យក្មេង ព្រមទាំងស្វែងយល់ពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ផងដែរ៕ ដោយ ៖ ទួន សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ក្រោមស្មារតីរួមគ្នាកសាងសន្តិភាព និងវិបុលភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

 ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។  សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព

ផលិតផល​កសិ​-​កែច្នៃ​កម្ពុជា​​ វាយ​លុក​ផ្សារ​អន្តរជាតិ​ជាង​ ​២៣ ០០០​ទីតាំង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ផលិតផល​កសិ​-​កែច្នៃ​របស់​កម្ពុជា រួមទាំង​គ្រាប់​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​បច្ចុប្បន្ន​មាន​វត្តមាន​ដាក់​លក់​នៅ​តាម​ផ្សារ​អន្តរជាតិ​សរុប​ជាង​ ២៣ ០០០​ទីតាំង​ ​ក្នុង​នោះ​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco​

រដ្ឋមួយនៅឥណ្ឌា ងាកមកប្រើ AI ដោះស្រាយបញ្ហាខ្វះគ្រូ និងថ្លៃសិក្សាខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

វិស័យអប់រំនៅរដ្ឋ Bihar ប្រទេសឥណ្ឌា កំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន និងថ្លៃសិក្សាបន្ថែមនៅស្ថាប័នឯកជនដែលមានតម្លៃខ្ពស់ហួសពីលទ្ធភាពរបស់គ្រួសារដែលមានចំណូលទាប

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍ផលិតផលខ្មែរលំដាប់ពិភពលោក ដើម្បីពង្រីក​ទីផ្សា​រទៅអាម៉េរិក និង​អឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ក្រសួងពាណិជ្ជកម្ម ជំរុញ​ដៃគូ​រៀបចំពិព័រណ៍​ខ្នាត​អន្ដរជាតិ ពង្រីក​ទីផ្សា​រអាមេរិក និង​អ៊ឺរ៉ុប

ម្រេចដែល​កម្ពុជាផលិត​បានប្រមាណ​ ៩០ភាគរយ ​ត្រូវនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ម្រេចដែលកសិករ​កម្ពុជា​ផលិតផល​ប្រមាណ៩០ភាគរយ​ត្រូវ​បាននាំចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស ដោយសារតែមានការ​គាំទ្រ​ខ្លាំងពីទីផ្សារ​បរទេស​..

ប៊ុលហ្គារី​ ស្នើ​ហាម​ឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​ដំឡើង​ពន្ធ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ប៊ុលហ្គារី​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ល្បែង​ស៊ី​សង ​ដោយ​ស្នើ​ហាមឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​ព្រមទាំង​ដំឡើង​ពន្ធ ​និង​កម្រៃ​អាជ្ញាប័ណ្ណ​ឱ្យ​ខ្ពស់​ជាង​មុន​

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយសារ​ក្តី​រំពឹង​កាន់តែ​ខ្ពស់​លើ​កិច្ច​ចរចា​សន្តិភាព ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ

រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រ៉ែ ​និង​លោហធាតុ​ដ៏​ធំ​មួយ​នៅ​តំបន់​ចុង​បូព៌ា​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ពង្រឹង​ការ​ផលិត​ដែក​ថែប​ក្នុង​ស្រុក​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​នៅ​តំបន់​អាស៊ី

ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ទោះ​បី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​តូច ​និង​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដាច់ដោយឡែក​ក៏​ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ ​និង​ទេសចរណ៍​ ​តាមរយៈ​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ