សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

៤ខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករ-ស្រូវ ទីកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបប្រមាណ ៩០០លានដុល្លារ

ភ្នំពេញ៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា CRF កាលពីថ្ងៃទី៥ ខែឧសភា បានឱ្យដឹងថា ក្នុង​រយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករ-ស្រូវសើមទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់សរុបប្រមាណ ៩០០លានដុល្លារអាមេរិក ដោយក្នុងនោះ អង្ករចំនួន ២៨២ ៣១៣ តោន ក្នុងតម្លៃ២០៩.២២លាន ដុល្លារសហរដ្ឋអាមេរិក និងស្រូវសើមចំនួន ៣ ០៣១ ៤៣១ តោន មានតម្លៃប្រមាណ៧២៣.០៥លានដុល្លារសហរដ្ឋអាមេរិក។

សម្រាប់ការនាំចេញអង្ករក្នុងបរិមាណដូចបានបង្ហាញខាងលើនេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០.៤៣៥តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ។

ដោយឡែក ចំពោះការនាំទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន ។ល។ បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩%។

សូមជម្រាបថា កាលពីឆ្នាំ២០២៤ កម្ពុជាមានផលិតកម្មស្រូវសរុបជាង១៣ លានតោន លើសឆ្នាំ២០២៣ ប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣លានតោន ដែលក្នុងនោះប្រមាណជា៥០% ត្រូវបាននាំចេញ ទាំងជាស្រូវ និងជាអង្ករ ។ ជាទូទៅ កម្ពុជាផលិតស្រូវលើសពីតម្រូវវការក្នុងស្រុកប្រមាណ ៥០ ភាគរយ ឬប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ចំណែកឯ​​រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំ កាលពីឆ្នាំ២០២៤ មានចំនួន៨០រោងម៉ាស៊ីន ដែលមានស្តង់ដារអាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ លើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ​ចំនួ​ន៥០ពាន់តោន ស្រូវសើមក្នុងមួយថ្ងៃ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន បានកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរហើយនឹងរៀបចំពិធីបើកជាផ្លូវការនាថ្ងៃទី២៣ ខែឧសភា២០២៥

ការនាំចេញផលិតផលរោងចក្រពីតំន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប សម្រេចបាន ៤៣១លានដុល្លារអាមេរិក កើនជាង៨%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល បានសម្រេចចំនួន ៤៣១លានដុល្លារអាមេរិក កើនជាង៨ភាគរយ

ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2025

ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO​ (World Health Organization)

រយៈពេលជិត​២០ឆ្នាំ​ កម្ពុជា​ប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៏១០០%​​នៃតម្រូវការ​ មក​ជា​ប្រទេស​អាចផ្គត់ផ្គង់ស៊ីម៉ង់ត៍បានដោយខ្លួនឯង​ទាំង​ស្រុង​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

នៅមុនឆ្នាំ២០០៧ កម្ពុជាមិនទាន់មានរោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ទេ ប៉ុន្តែមកដល់​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​មានសមត្ថភាពក្នុងការផលិត​ និងផ្គត់ផ្គង់​ស៊ីម៉ង់ត៍​សម្រាប់​វិស័យ​សំណង់បាន១០០ភាគរយ និងអាច​នាំចេញទៅក្រៅប្រទេស​បានមួយ​ចំណែកផងដែរ

ប៉េកាំង នឹងចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកដែលទប់ស្កាត់ប្រទេសផ្សេងៗពីការប្រើប្រាស់បន្ទះឈីប AI របស់ចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2025

ទីក្រុងប៉េកាំងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកលើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងប្រទេសចិន ហើយចិនចាត់ទុកទង្វើរនេះជាការគំរាមគំហែង ពីសំណាក់សងរដ្ឋអាម៉េរិក

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុង​ពិនិត្យឡើងវិញនូវគម្រោងអាទិភាព​ដើម្បី​ប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/05/2025

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុង​ពិនិត្យឡើងវិញនូវគម្រោងអាទិភាព​ដើម្បី​ប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច

ជប៉ុន ផ្តល់ថវិកាជាង១លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយកុមារ និងយុវជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2025

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង១លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយនិងជួយដល់កុមារ និង យុវជន

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីគោលដើម្បីជំរុញសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/05/2025

ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ១ ឆ្នាំពី ៣,១% មកត្រឹម ៣% និង អត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ៥ ឆ្នាំពី ៣,៦% មកត្រឹម ៣,៥% ដែល​ជា​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ជា​លើក​ដំបូង​ចាប់​តាំង​ពី​​ខែ​តុលា។

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *