ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។
បន្តនាំមុខក្នុងវិស័យដែលមានការប្រកួតប្រជែងកាន់តែខ្លាំង
ក្នុងឆ្នាំ ២០១០ Pebsteel បានពង្រីកប្រតិបត្តិការមកកាន់ទីផ្សារកម្ពុជា តាមរយៈការបង្កើតការិយាល័យតំណាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងចំពោះអគារឧស្សាហកម្មទំនើប។
បច្ចុប្បន្ន Pebsteel មានរោងចក្រផលិតចំនួន ៦ នៅប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតសរុបប្រចាំឆ្នាំលើសពី ១០០,០០០ តោន។ ទោះជាយ៉ាងណា ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យសំណង់ដែក ក្រុមហ៊ុនយល់ឃើញថា ការរីកចម្រើនប្រកបដោយចីរភាពទាមទារឱ្យមានការច្នៃប្រឌិត និងការសម្របខ្លួនជាបន្តបន្ទាប់ទៅតាមសេដ្ឋកិច្ច។
លោក Sami Kteily ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Pebsteel បានលើកឡើងថា ភាពមានប្រៀបក្នុងការប្រកួតប្រជែង មិនអាចស្ថិតស្ថេរជារៀងរហូតបានឡើយ។ ដូច្នេះ ក្រុមហ៊ុនត្រូវតាមដានការផ្លាស់ប្តូរទីផ្សារ រៀបចំផែនការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ និងបន្តកែលម្អការងាររបស់ខ្លួន ដើម្បីរក្សាភាពរឹងមាំ និងអាចរក្សាសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារបាន។

សហស្ថាបនិករបស់ក្រុមហ៊ុនPebsteel លោក Sami Kteily និងលោក Adib Kouteili នៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
បច្ចេកវិទ្យាដែលផ្តល់លទ្ធផលជាក់ស្តែង
គុណតម្លៃពិតប្រាកដនៃបច្ចេកវិទ្យា មិនមែនស្ថិតនៅលើភាពទំនើបនៃឧបករណ៍តែមួយមុខនោះទេ ប៉ុន្តែស្ថិតនៅលើលទ្ធផលដែលវាផ្តល់ជូន។ ដូចដែលលោក Adib Kouteili សហស្ថាបនិកក្រុមហ៊ុន Pebsteel បានលើកឡើងថា៖ «ស្វ័យប្រវត្តិកម្មមិនមែនគ្រាន់តែជាការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ។ អ្វីដែលយើងយកចិត្តទុកដាក់ គឺការរក្សាគុណភាពឱ្យបានល្អ កាត់បន្ថយកំហុសឆ្គង និងបង្កើនប្រសិទ្ធភាពការងារ។ បច្ចេកវិទ្យាមានសារះសំខាន់ លុះត្រាតែវាជួយឱ្យយើងផ្តល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរ»។ ទន្ទឹមនឹងនេះ ការសាងសង់រោងចក្រនាពេលបច្ចុប្បន្ន មិនគួរផ្តោតត្រឹមតែលើចំណាយ និងរយៈពេលសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ការប្រើប្រាស់ផ្ទៃអគារឱ្យមានប្រសិទ្ធភាព ការកាត់បន្ថយចំណាយថែទាំ និងលទ្ធភាពពង្រីកនាពេលអនាគត។ ដោយផ្អែកលើបទពិសោធន៍ជាច្រើនទសវត្សរ៍ Pebsteel បានជួយអតិថិជនរៀបចំផែនការ និងសាងសង់រោងចក្រដែលមានគុណភាព ប្រើប្រាស់បានយូរ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងរយៈពេលវែង។

ក្រុមហ៊ុនPebsteel ប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិដ៏ទំនើបក្នុងដំណើរការផលិតគ្រឿងបង្គុំដែក ដើម្បីបង្កើនភាពសុក្រឹត រក្សាគុណភាពឱ្យបានស៊ីសង្វាក់គ្នា និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
ការដាក់បញ្ចូលនិរន្តរភាពទៅក្នុងប្រតិបត្តិការអាជីវកម្ម
និរន្តរភាពនៅតែជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ Pebsteel។ រោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម Dong Xuyen Industrial Park ប្រទេសវៀតណាម ទទួលបានវិញ្ញាបនបត្រ LEED Gold តាមប្រព័ន្ធវាយតម្លៃ LEED v4.1 Operations & Maintenance ដែលបង្កើតឡើងដោយក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (USGBC)។
សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ថាមពល និងទឹកប្រកបដោយប្រសិទ្ធភាព។ ការគ្រប់គ្រងធនធានដោយមានការទទួលខុសត្រូវ និងការលើកកម្ពស់គុណភាពបរិស្ថាននៅក្នុងអគារ។
តាមរយៈការប្រើប្រាស់សម្ភារៈឱ្យអស់លិទ្ធភាព កាត់បន្ថយកាកសំណល់ និងបង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម Pebsteel បានដាក់បញ្ចូលការទទួលខុសត្រូវចំពោះបរិស្ថានទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងពង្រឹងអាជីវកម្មឱ្យមានភាពរឹងមាំ និងរីកចម្រើនក្នុងរយៈពេលវែង។
មិនត្រឹមតែឈានមុខគេ ប៉ុន្តែត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត
នៅពេលដែលវិស័យសំណង់ដែកបន្តវិវឌ្ឍដោយសារការរីកចម្រើននៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត និងការផ្តោតកាន់តែខ្លាំងលើនិរន្តរភាព Pebsteel ជឿជាក់ថា ភាពជោគជ័យនាពេលអនាគតមិនអាស្រ័យតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រង និងការរក្សាស្តង់ដារគុណភាពឱ្យបានស៊ីសង្វាក់គ្នាផងដែរ។

រយៈពេល ៣២ ឆ្នាំរបស់Pebsteel ត្រូវបានកសាងឡើងដោយផ្អែកលើភាពរឹងមាំរបស់បុគ្គលិក ជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តចំពោះគុណភាព ព្រមទាំងបន្តរក្សាស្មារតីជាអ្នកអ្នកនាំមុខគេ និងមហិច្ឆតាក្នុងការលើកកម្ពស់ស្តង់ដារនៃវិស័យសំណង់ដែកឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ក្នុងឱកាសខួបលើកទី ៣២ នេះ Pebsteel បានដាក់ចេញនូវពាក្យស្លោកថ្មីគឺ «The Pioneer. The Original. The Standard.» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកនាំមុខគេក្នុងវិស័យអគារដែកនៅកម្ពុជា និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៅលើទីផ្សារអន្តរជាតិ។
ដោយមានបទពិសោធន៍ជាងបីទសវត្សរ៍ Pebsteel បន្តផ្តោតលើការច្នៃប្រឌិត ប្រសិទ្ធភាពប្រតិបត្តិការ ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការរបស់អតិថិជន។ ខណៈដែលរយៈពេល ៣២ ឆ្នាំដំបូងបានកសាងមូលដ្ឋានគ្រឹះ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក្នុងវិស័យនេះ ក្នុងជំហានបន្ទាប់ Pebsteel នឹងផ្តោតលើ ការបន្តពង្រឹងសមិទ្ធផល និងការបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់អនាគតនៃវិស័យសំណង់ដែក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Pebsteel តាមរយៈ៖ kh.pebsteel.com ឬទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈអ៊ីមែល៖ cambodia@pebsteel.com





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content