បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។
ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ ៦,២ ពាន់លានដុល្លារអាមេរិក ដែលជាកំណើនលើសពី ៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងចំណោមទុនវិនិយោគសរុបប្រមាណ ៩០ភាគរយ ឬស្មើនឹង ៤០ ពាន់លានយ័ន គឺជាលំហូរទុនដែលមកពីបណ្តាប្រទេសជាសមាជិកនៃអង្គការ APEC ដោយផ្ទាល់តែម្តង។ បន្ថែមពីនេះ កញ្ចប់ថវិកាទាំងនេះត្រូវបានបែងចែកដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ការសាងសង់មន្ទីរពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ច្រកព្រំដែនថ្មីៗ និងគម្រោងជាច្រើនទៀត។ ដោយឡែក វិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានស្រូបទាញទុនវិនិយោគរហូតដល់ប្រមាណ ២៧ ពាន់លានយ័ន ដែលស្មើនឹងជិត៦០ភាគរយ នៃទំហំវិនិយោគសរុប។
សូមជម្រាបថា ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ក៏កំពុងហូរចូលទៅក្នុងវិស័យស្នូលដែលជាចំណុចខ្លាំងរបស់ទីក្រុងស៊ិនជិន ដូចជា ឧស្សាហកម្មមនុស្សយន្ត រថយន្តឆ្លាតវៃ និងយន្តហោះគ្មានមនុស្សបើក។ នេះបើផ្អែកតាមការចេញផ្សាយដោយកាសែត Novinata ៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content