អ្នកចិញ្ចឹមត្រីក្នុងស្រុកជាច្រើនតែងតែមិនចង់ឱ្យមានការនាំចូលនូវត្រីពីប្រទេសជិតខាង ព្រោះវាធ្វើឱ្យបាត់បង់ចំណែកទីផ្សារ និងបង្កជាបញ្ហាដល់ការលក់ រួមមានការធ្លាក់ថ្លៃជាដើម ហើយរឹតតែមិនអាចបញ្ចេញត្រីចិញ្ចឹមក្នុងស្រះរបស់ខ្លួនមកកាន់ទីផ្សារបានឡើយ។ នេះគឺជាបញ្ហាក្តៅដែលកំពុងកើតមានឡើងក្នុងវិស័យវារីវប្បកម្មកម្ពុជាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងស្វះស្វែងរកដំណោះស្រាយជួយដល់កសិករដែលអ្នកប្រកបរបរចិញ្ចឹមត្រី។
ជាទូទៅ សម្រាប់ការនាំចូលត្រីពីប្រទេសវៀតណាមចូលមកកានើទីផ្សារកម្ពុជា រួមមានប្រភេទត្រីអណ្ដែង ត្រីប្រា ត្រីពោរ ត្រីក្រាញ់ និងត្រីឆ្តោរជាដើម ដែលវារីវប្បករកម្ពុជាសុទ្ធតែអាចមានលទ្ធភាពចិញ្ចឹមបានដូចគ្នា។
ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានមានប្រសាសន៍ប្រាប់AMSថា ភាគច្រើនសមាជិកសមាគមវារីវប្បករកម្ពុជាមិនសូវ ទទួលបានការចាប់អារម្មណ៍ ឬបញ្ជាទិញត្រីចិញ្ចឹមរបស់ខ្លួនដើម្បីយកទៅចែកចាយនៅលើទីផ្សារក្នុងស្រុកនោះឡើយ ហើយបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានហៅអ្នកប្រមូលទិញ និងអ្នកចិញ្ចឹមត្រីក្នុងស្រុកជជែកគ្នារួចហើយ ដោយលើកទឹកចិត្តដល់អ្នកបញ្ជាទិញគួរទិញត្រីក្នុងស្រុកឱ្យអស់សិន ទើបត្រូវនាំចូលត្រីពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ប៉ុន្តែជាលទ្ធផល បញ្ហានៅតែបន្តកើតមានដដែល។

លោក សុខ រ៉ាដែន បានមានប្រសាសន៍ថា ៖
“គេមិនចាប់ត្រីក្នុងស្រុកទេ គេបាននាំចូលត្រីពីប្រទេសវៀតណាមមកចែកចាយលក់ក្នុងស្រុក ហើយគេមានឡានចែកចាយដល់បណ្តាខេត្តថែមទៀត។ ដូច្នេះត្រីនៅក្នុងស្រះរបស់សមាជិកសមាគមមួយចំនួននៅសល់ពេញក្នុងស្រះ ស្ទះពុំអាចបញ្ចេញលក់បាន”

លោកបានបញ្ជាក់ថា ៖
“ការនាំចូលផលិតផលជលផលពីក្រៅប្រទេសមកប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុកដោយគ្មានភាពត្រឹមត្រូវ និងសមធម៌ រួមជាមួយនឹងការធ្វើអាជីវកម្មតាមបែបទុច្ចរិតរបស់ឈ្មួញអាចនឹងបង្កអន្តរាយដល់វិស័យវារីវប្បកម្មក្នុងស្រុកជាក់ជាមិនខាន”
ប្រធានសមាគមវារីប្បកម្មកម្ពុជារូបនេះបានបញ្ជាក់ថា ដោយសារតែបញ្ហាទប់ស្កាត់ការនាំចូលត្រីពីក្រៅស្រុកនៅមិនទាន់មានប្រសិទ្ធភាពខ្ពស់នោះ ក្នុងចំណោមសមាជិករបស់សមាគមជាង 270នាក់ ភាគច្រើនគ្មានលទ្ធភាពយកត្រីពីស្រះទៅដល់យឿត្រីដើម្បីចែកចាយ និងផ្គត់ផ្គង់ចំណែកទីផ្សារនោះឡើយ ហើយអ្នកចិញ្ចឹមត្រីទាំងនោះកំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AMSថា បញ្ហាដែលបានលើកឡើងនេះ ក្រសួងកំពុងមានយន្តការ និងបន្តស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាអាចមានភាពល្អប្រសើរដល់វិស័យមួយនេះ។

ឯកឧត្តមបន្តថា ៖
“ខាងសមាគមចង់សុំបង្កើននូវយឿត្រី ឬស្តង់ថ្មីមួយ ដើម្បីឱ្យសមាជិកសមាគមអាចចាប់ត្រីពីស្រះសម្រាប់លក់ទៅកាន់ទីផ្សារ សំណើនេះ ក្រសួងគិតថាមិនមានបញ្ហាអ្វីទេ។ ការស្នើសុំបង្កើតយឿត្រីនេះក្រសួងជំរុញ និងចង់ឱ្យតែមានអ្នកបង្កើត ព្រោះត្រូវការថវិកាវិនិយោគ។ គាត់មានលុយខ្លះ ហើយគាត់អាចប្រមូលពីសមាជិកបានខ្លះ ឬក៏ខ្ចីទុនបន្ថែមតាមរយៈធនាគារអភិវឌ្ឍកសិកម្ម បើគាត់ធ្វើដូចនេះ ក្រសួងអបអរសាទរ។ ការបង្កើតស្តង់ ឬយឿត្រីរួចហើយ អ្នកចិញ្ចឹមត្រីត្រូវរកស៊ីជាមួយគ្នា។ ការចិញ្ចឹមត្រូវច្បាស់លាស់ពីចំនួន ដើម្បីផ្គត់ផ្គង់ឱ្យឆាប់ និងមាននិរន្តរភាព ទាន់ពេលវេលា”

ឯកឧត្តមបានបញ្ជាក់ថា ៖
“យើងក៏មានផែនការហ្នឹងដើម្បីឱ្យគាត់ធ្វើ ព្រោះថាឈ្មួញនាំចូលក៏មានតែ2-3នាក់ យើងអាចសម្របសម្រួល ដើម្បីបង្កើតជាអ្នកនាំត្រីផ្គត់ផ្គង់របស់សមាគមយើងដោយកុំរង់ចាំតែគេ។ ដូច្នេះទំនាស់នេះ ក៏ជាទំនាស់មួយដែលជួយធ្វើឱ្យមានការរីកចម្រើន យើងកំពុងតែព្យាយាមបន្តយន្តការជួយដល់វារីវប្បករដោយដាក់ការស្នើសុំទៅក្រសួងសេដ្ឋកិច្ច ដើម្បីសម្រេចកិច្ចការនេះដែរ”
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ស្រី វុឌ្ឍី បានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតែបច្ចេកទេស និងទុនបន្តិចបន្តួចដែលអាចជួយត្រឹមកសិករខ្នាតតូច ដូចជាបង្កើតឱ្យមានស្តង់ដារ ឬក៏ជាស្រះល្អជាងមុន ធំជាងមុនបន្តិច ហើយក៏បានលើកយកបញ្ហាទាំងនេះប្រគល់ជូនទៅជំនាញរដ្ឋបាលជលផលសិក្សារួចហើយ ដើម្បីជំរុញការងារ និងមានដំណោះស្រាយឱ្យបានឆាប់ សម្រាប់គាំទ្រដល់វិស័យវារីវប្បកម្មនៅកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content