ភ្នំពេញ ៖ ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ឲ្យដឹងថា នៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈដែលតម្រូវការជួលអាចនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។

តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី3 ឆ្នាំ2021 កន្លងទៅនេះ គម្រោងការិយាល័យចំនួន 7 ត្រូវបានបញ្ចប់ការសាងសង់ ដែលមានផ្ទៃក្រឡាសរុបចំនួន ៦១,៦៤២ ម៉ែត្រការ៉េ ហើយភាគច្រើនជាប្រភេទការិយាល័យកម្រិត B និង C។
ការផ្គត់ផ្គង់សរុបគិតត្រីមាសទី3 ឆ្នាំ 2021 មានចំនួន ៧៨៦ ៩៣១ ម៉ែត្រការ៉េ ដែលភាគច្រើនបានមកពីគម្រោងកាន់កាប់កម្មសិទ្ធិដោយម្ចាស់តែមួយ។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានលើកឡើងថា ម្ចាស់អាគារជួលត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការជ្រើសរើស និងបត់បែនតាមកាលៈទេសៈ ខណៈតម្រូវការទីផ្សារមិនទាន់មានកំណើនខ្ពស់ ហើយការផ្គត់ផ្គង់កំពុងចាក់បញ្ចូលបន្ថែមមកលើទីផ្សាររួម។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ប្រាប់ AMS ថា តាមទិដ្ឋភាពជាក់ស្ដែងនោពេលបច្ចុប្បន្ននេះ តម្រូវការជួលការិយាល័យហាក់នៅមិនទាន់មានកំណើនឡើងវិញនោះទេ ខណៈដែលបណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគបរទេសនៅមិនទាន់ចូលមកកាន់កម្ពុជានៅឡើយ។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមអនុញ្ញាតបើកសេដ្ឋកិច្ចឡើងវិញ ពេលនោះជនបរទេស ក៏ដូចជាអ្នកវិនិយោគអន្តរជាតិអាចចូលមកវិញ នោះតម្រូវការទីផ្សារមួយនេះនឹងងើបឡើងវិញជាមិនខាន។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានបន្តថា ៖
«ពេលនេះយើងឃើញថា អគារការិយាល័យជាច្រើនកំពុងនៅទំនេរ ជាពិសេសអគារដែលទើបបញ្ចប់ការសាងសង់សម្រាប់ផ្គត់ផ្គង់វិស័យមួយនេះ ប៉ុន្តែអាចនៅដើមឆ្នាំ២០២២ វានឹងងើបឡើងវិញ ក្រោយសេដ្ឋកិច្ចត្រូវបានបើកឡើងវិញ ហើយវិស័យសំខាន់ៗមួយចំនួនចាប់ដំណើរការ»

គួរឲ្យដឹងដែរថា ក្រៅពីគម្រោងការិយាល័យកម្រិត A និងថ្នាក់ B នៅតំបន់ CBD ឬតំបន់ពាណិជ្ជកម្ម តម្លៃជួលការិយាល័យគ្រប់ប្រភេទត្រូវបានកែតម្រូវនៅត្រីមាសទី 3 ឆ្នាំ 2021។ គម្រោងការិយាល័យកម្រិត B នៅក្រៅតំបន់ពាណិជ្ជកម្ម បានធ្លាក់ចុះ ២,៨២ % និងកម្រិត C នៅក្រៅតំបន់ពាណិជ្ជកម្មបានធ្លាក់ចុះ ២,០២%។
យ៉ាងណាក៏ដោយ នៅត្រឹមចុងឆ្នាំ២០២១នេះ ទំហំផ្គត់ផ្គង់ការិយាល័យសរុបត្រូវបារំពឹងថានឹងកើនឡើងដល់ ៧៩០ ៨៩០ ម៉ែត្រការ៉េ កើនឡើង ហើយដល់ដំណាច់ឆ្នាំ២០២២ អាចនឹងកើនឡើងជាង ១ លានម៉ែត្រការ៉េ ខណៈការផ្គត់ផ្គង់នៅតែបន្តកើនឡើង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content