Mapan ប្តូរការលេងតុងទីនទៅជាកម្មវិធីទូរស័ព្ទបង្កើនទាំងចំណេះដឹងហិរញ្ញវត្ថុ កែប្រែទាំងជីវភាពស្ត្រីក្រីក្រនៅឥណ្ឌូនេស៊ី

បរទេស ៖ នៅឥណ្ឌូនេស៊ី វិធីសាស្ត្រនៃការលេងតុងទីន ឬគេហៅថា Arisan ត្រូវបានប្រើប្រាស់ជាយូរឆ្នាំមកហើយតាំងតែពីមុនឆ្នាំ២០០៩មកម្ល៉េះ ជាពិសេសសម្រាប់ស្ត្រីមេផ្ទះដែលមានចំណូលទាប។

នៅឥណ្ឌូនេស៊ីប្រាក់ ខែជាមធ្យមនៃពលរដ្ឋភាគច្រើនមានមិនដល់២០០ដុល្លារឡើយ ហើយមនុស្សពាក់កណ្តាលនៃពលរដ្ឋមិនមានប្រើប្រាស់កុងធនាគារនោះឡើយ។ ដូច្នេះហើយទើបមកដល់ឆ្នាំ២០០៩ អាជីវកម្មបែបបច្ចេកវិទ្យាថ្មីមួយត្រូវបានបង្កើតឡើងដោយការទាញយកប្រព័ន្ធដំណើរការបែបហិរញ្ញវត្ថុមិនផ្លូវការ(តុងទីន)នេះទៅជាកម្មវិធីទូរស័ព្ទដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់កាន់តែខ្លាំង ហើយព្រមទាំងអាចផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជួយផ្លាស់ប្តូរទំលាប់ការចាយលុយ និងជីវភាពរបស់ក្រុមពលរដ្ឋជាស្ត្រីដែលមានចំណូលទាបបានជាច្រើនពាន់ម៉ឺននាក់មកហើយ។

តាមរយៈទិន្នន័យចុងក្រោយបានបង្ហាញថា កម្មវិធី Mapan បានក្លាយទៅជាកម្មវិធីដែលផ្តល់សេវាកម្មដ៏មានអត្ថប្រយោជន៍ទៅដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រប្រមាណជាង ៣លានគ្រួសារ​ និងជួយពួកគេឲ្យអាចធ្វើការចាយវាយប្រកបដោយការគិតគូរមានប្រសិទ្ធភាព និងអាចទិញទំនិញដែលមានតម្លៃធូរថ្លៃនៅលើទីផ្សារផងដែរ។

មុខងារពាក់ព័ន្ធនឹងហិរញ្ញវត្ថុគ្រួសារមានច្រើន ប៉ុន្តែការយកចិត្តទុកដាក់សំខាន់របស់ Mapan គឺការលើកទឹកចិត្តដល់ស្ត្រី និងក្រុមគ្រួសារក្រីក្រក្នុងការសន្សំប្រាក់ជាជាងការជ្រើសយកសេវាកម្មទទួលកម្ចីដែលវានឹងធ្វើឲ្យពួកគេធ្លាក់ចូលក្នុងបំណុលកាន់តែច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេអាចក្លាយទៅជាភ្នាក់ងារលក់ទំនិញដែលមានតម្លៃធូរថ្លៃនៅលើកម្មវិធី និងអាចទទួលបានប្រាក់កម្រៃបន្ថែមជារៀងរាល់ខែផងដែរ។

មុខងារផ្សេងទៀតរបស់ Mapan គឺអាចប្រើប្រាស់ជំនួសឲ្យការកត់ត្រាដោយដៃរបស់ក្រុមស្ត្រីមេផ្ទះក្នុងការចំណាយប្រចាំខែ ហើយអាចផ្តល់ទិន្នន័យវិភាគសំខាន់ៗប្រចាំខែ ប្រចាំឆ្នាំដល់ពួកគេក្នុងការរៀបចំផែនការថ្មីលើហិរញ្ញវត្ថុ ហើយផ្តល់ជម្រើសទៅលើទំនិញចាំបាច់ដែលមានតម្លៃធូរថ្លៃជាង និងទំនិញបញ្ចុះតម្លៃផងដែរ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់