OPEC + សុខចិត្តកាត់បន្ថយទិន្នផលបេ្រងសរុបប្រហែល ១,១៥ លានបារ៉ែលក្នុងមួយថ្ងៃ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត និងសមាជិកក្រុមផលិតប្រេង OPEC + ផ្សេងទៀតបានប្រកាសថា ពួកគេនឹងកាត់បន្ថយការផលិតសរុបប្រហែល ១,១៥ លានបារ៉ែលក្នុងមួយថ្ងៃដោយស្ម័គ្រចិត្តក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេង។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសទាំងនោះបានស្ម័គ្រចិត្តធ្វើការកាត់បន្ថយដែលមិនបានរំពឹងទុកដោយនឹងចាប់ផ្តើមពីខែឧសភាទៅ។ ស្របពេលជាមួយគ្នានេះដែរ ទីក្រុងរីយ៉ាដបាននិយាយថា ខ្លួននឹងកាត់បន្ថយទិន្នផលចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលអ៊ីរ៉ាក់នឹងកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ២១១ ០០០ បារ៉ែលក្នុងមួយថ្ងៃ ចំណែកឯអារ៉ាប់រួមនឹងកាត់បន្ថយការផលិត ១៤៤ ០០០ បារ៉េលក្នុងមួយថ្ងៃ។ លើសពីនេះផងដែរ ប្រទេសគុយវ៉ែតនឹងកាត់បន្ថយចំនួន ១២៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលប្រទេសអូម៉ង់នឹងកាត់បន្ថយចំនួន ៤០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ចំណែកឯអាល់ហ្សេរីនឹងកាត់បន្ថយចំនួន ៤៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយហ្សាក់ស្ថាននឹងកាត់បន្ថយចំនួន ៧៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូនឹងកាត់បន្ថយទិន្នផលចំនួន ៥០០​ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលការស្ម័គ្រចិត្តនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣ ខណៈដែលកាលពីខែកុម្ភៈកន្លងទៅនេះ ទីក្រុងមូស្គូក៏បានប្រកាសពីការកាត់បន្ថយទាំងនោះជាឯកតោភាគី បន្ទាប់ពីប្រទេសលោកខាងលិចបានកំណត់តម្លៃលើផលិតផលរបស់ខ្លួន។

យោងទៅតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញថា មន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់ ជាវិធានការប្រុងប្រយ័ត្នមួយក្នុងគោលបំណងរក្សាស្ថិរភាពនៃទីផ្សារប្រេង។ កាលពីខែតុលាកន្លងទៅនេះ អង្គការ OPEC+ ដែលរួមមានប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តចំនួន ១០ ដឹកនាំដោយរុស្ស៊ី បានយល់ព្រមលើការកាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃគិតចាប់ពីខែវិច្ឆិកា ដោយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការខឹងសម្បារ ព្រោះតែការផ្គត់ផ្គង់កាន់តែតឹងតែង និងជំរុញឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានអះអាងថា ពិភពលោកត្រូវការតម្លៃទាប ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងរារាំងរុស្ស៊ីពីការរកប្រាក់ចំណូលបន្ថែម ដើម្បីផ្តល់មូលនិធិដល់វិស័យយោធារបស់ខ្លួនសម្រាប់សង្រ្គាមជាមួយនឹងអ៊ុយក្រែន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី