កត្តាសុខសន្តិភាព និងគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវនាំឱ្យកម្ពុជាមានការអភិវឌ្ឍឆ្ពោះទៅមុខ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរ ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដ៏ត្រឹមត្រូវ។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះផងដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖

“បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ”

ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។

គួររំលឹកផងដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុកាលពីថ្មីៗនេះ សម្ដេចតេជោបានបញ្ជាក់ថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំពេលមានសង្គ្រាមកើតឡើង ទើបស្រែរកសន្តិភាព កុំចាំដល់មានសង្គ្រាមកើតឡើង ទើបគិតថាសន្តិភាពមានតម្លៃ។ យើងត្រូវមើលឱ្យឃើញថា សន្តិភាពមានតម្លៃសម្រាប់យើងទាំងពេលកន្លងទៅ និងពេលនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមការពារ បើទោះបីជា អ្នកនោះនៅក្នុងគណបក្សណាក៏ដោយ សុទ្ធតែមានតម្រូវការនៃការរក្សាសន្តិភាពទាំងអស់គ្នា!។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កត្តាដែលធ្វើឱ្យមានសុខសន្តិភាពទូទាំងប្រទេសនេះគឺបានដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្ត្រីគ្រប់គ្រងរហូតដល់សព្វថ្ងៃនេះ ដែលសម្តេចគឺអ្នកបង្កើតសុខសន្តិភាពដល់ប្រទេសកម្ពុជា។

លោកឧកញ៉ាបានថ្លែងថា ៖

“អ្វីដែលជាការរីកចម្រើនៃសេដ្ឋកិច្ចនោះ គឺមិនមែនឱ្យមានសុខសន្តិភាពហើយ សេដ្ឋកិច្ចរីកចម្រើននោះទេ។ ប្រទេសមួយចំនួនមានសុខសន្តិភាពដែរ តែសេដ្ឋកិច្ចអត់មានភាពរីកចម្រើន។ និយាយឱ្យចំទៅ មានការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវ នោះទើបសេដ្ឋកិច្ចយើងរីកចម្រើន ដែលបើកវិស័យឯកជន និងគ្រប់វិស័យទាំងអស់ ទាំងវិស័យរដ្ឋ និងឯកជន ដើរទៅតាមគោលនបាយសេដ្ឋកិច្ចទំនើបទាន់សម័យ ហើយក្នុងការធ្វើនវានវត្តន៍សេដ្ឋកិច្ច និងការធ្វើទំនើបកម្មសេដ្ឋកិច្ចទាំងនេះ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស និងអ្នកវិនិយោគមកពីបរទេសចូលរួមក្នុងប្រទេសយើងបាន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចយើង”

ក្នុងន័យនេះ លោកឧកញ៉ាបានពន្យល់បន្ថែមថា យើងមានសុខសន្តិភាពមែន តែយើងមិនបានដាក់ចេញគោលនយោបាយសេដ្ឋកចិ្ចដ៏ល្អ ទីផ្សារសេរីដែលមានភាពប្រកួតប្រជែងទេ នោះយើងនឹងគ្មានឱកាសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចយើងបានទេ ពិសេសកាដាក់ចេញគោលនយោបាយកំណែរទំរង់សេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលយកវិស័យឯកជនជាដៃគូ ដែលមិនអាចខ្វះបាន និងជាការចូលរួមជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ច។

លោកឧកញ៉ាបានលើកឡើងថា បច្ចុប្បន្ន ការកំណែទំរង់ច្បាប់ ការបង្កើតច្បាប់ថ្មី ការលើកទឹកចិត្ត ការគាំពារសង្គម ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺរាតត្បាតសកល និងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់ជំងឺកូវីដ១៩ ដែលបង្កើតភាពសុំាក្នុងសហគមន៍ គួបផ្សំនឹងការដាក់ចេញគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវ នឹងធ្វើឱ្យអនាគតរបស់កម្ពុជា ឬប៉ុន្មានឆ្នាំទៅមុខទៀត កាន់តែមានភាពល្អប្រសើរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើគ្មានសុខសន្តិភាព គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់ ដូច្នេះសន្តិភាពប្រៀបដូចវត្ថុ ឬឧសថទិព្វសម្រាប់ទៅកែច្នៃ និងអភិវឌ្ឍន៍ដើម្បីបង្កជាសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គមកម្ពុជា។

លោកបណ្ឌិតបានថ្លែងថា ៖

“បើនិយាយឱ្យខ្លី នៅពេលយើងមានសន្តិភាព គឺយើងមានសង្ឃឹម ហើយបន្ទាប់ពីយើងមានសុខសន្តិភាព កិច្ចការបន្តទៀតនោះ គឺការគ្រប់គ្រងសេដ្ឋកិច្ច សង្គម ការកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ក្នុងពិភពលោក ដែលកត្តាទាំងបីនេះធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យើងមានដំណើរការរលូន


ដោយសារកម្ពុជារក្សាបាននូវសន្តិភាពពេលពេញ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៧ ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ហើយបើទោះបីជាមានវិបត្តិជំងឺកូវីដ១៩ ដែលបង្កឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងក្តី  រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីបង្វែរសេដ្ឋកិច្ចក្នុងអត្រាអវិជ្ជមាន ដែលបង្កដោយវិបត្តិជំងឺរាតត្បាតសកលនេះ រហូតដល់ងើបវិញក្នុងអត្រាវិជ្ជមាន បើផ្អែកលើការព្យាករណ៍របស់អន្តរជាតិធំៗ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ