សញ្ញាវិជ្ជមាន​សម្រាប់ទឹក​ដីស្រុកល្វាឯម ក្រោយរដ្ឋាភិបាល​បង្ហាញទឹកប្រាក់​នៃការសាង់ស្ពាន​តភ្ជាប់ពី​ផ្លូវជាតិ​លេខ​១​

ភ្នំពេញ ៖ ទឹកដី​នៃស្រុកល្វាឯម​នឹង​កាន់តែមានភាពទាក់ទាញ​ និងអាចក្លាយទៅជា​ទីក្រុងមួយអ៊ូអរ​នៅពេលអនាគត​ ក្រោ​យ​រាជ​​រដ្ឋាភិបាល​បានសម្រេចសាងសង់ស្ពានឆ្លង​ទន្លេ​ពី​ផ្លូវជាតិលេខ​១​ទៅកាន់​ស្រុកល្វាឯម​ដោយផ្ទាល់នៅពេល​ឆាប់​ៗនេះ ខណៈតម្លៃ​នៃការ​ចំណាយលើការ​សាងសង់នេះ​ប្រមាណ២០០លានដុល្លារអាមេរិក ។

សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​ក្នុងពិធី​សំ​ណេះ​​​សំណាល​ជាមួយបងប្អូនខ្មែរ​រស់នៅបណ្ដា​ប្រទេសប៉ែកអឺរ៉ុបបានឱ្យដឹងថា ​​ស្ពាន​ឆ្លងទន្លេ​តភ្ជាប់ពីផ្លូវជាតិលេខ​១ទៅ​ស្រុ​ក​​ល្វាឯម​​នៃខេត្តកណ្ដាល ត្រូវបានសិក្សា​ចប់សព្វ​គ្រប់ហើយ និងរង់ចាំតែឱកាស​ល្អ​ក្នុងការ​បើកការដ្ឋាន​សា​ង​សង់​តែប៉ុណ្ណោះ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ​​ស្ពាន​នេះ​គឺសង់​ឡើង​ដើម្បីផ្តល់ភាពងាយស្រួល​ក្នុងកា​រធ្វើដំណើរ​ឡើ​ងទៅផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ដែល​គ្រោងបើកការដ្ឋានសាងសង់​នៅឆ្នាំក្រោយ​ ហើយស្ពាន​នេះ​ដំបូងឡើង​មានអ្នកឱ្យ​យោបល់​ថានឹងត្រូវបង់លុយ​សម្រាប់ឆ្លងកាត់ ប៉ុន្តែ​ដោយសារតែវា​មានសារ​សំខាន់ សម្រាប់ប្រជាពលរដ្ឋត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់ជាប់ជាប្រចាំ​ក្នុងការប្រកបមុខរបរ និងអាជីវកម្មប្រចាំថ្ងៃ ​ដូច្នេះ​រាជរដ្ឋាភិបាលបានសម្រេច​បញ្ចេញថវិកា​២០០​លានដុល្លារដើម្បីសាង​សង់ដោយមិនបាច់​ឱ្យពលរដ្ឋ​បង់លុយនោះ ពោ​ល​គឺបង់នៅពេលដែលការធ្វើដំណើរត្រូវឡើងលើផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​បាវិត​ប៉ុណ្ណោះ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យបានមើល​ឃើញថា ​តំបន់​មួយចំនួននៃស្រុកល្វាឯម​ នឹងកាន់តែមានភាព​ទាក់​ទាញ​ពីសំណាក់​វិនិយោគ​ និងអ្នក​អភិវឌ្ឍន៍ ដោយក្នុងនោះដែរ រាជរដ្ឋាភិបាលនឹង​សង់ស្ពាន​ឆ្លងទន្លេចំនួន២ ដោយភ្ជាប់រាជធានីភ្នំពេញទៅតំបន់អរិយក្សត្រ ចេញពីចំណុចផ្សារ​រាត្រីទៅកាន់តំបន់ជ្រោយចង្វារ ហើយតភ្ជាប់ពីជ្រោយចង្វារ​ទៅតំបន់​អរិយក្សត្រតែម្ដង ដើយពលរដ្ឋ​អាច​ធ្វើ​​ដំណើរបានយ៉ាងងាយស្រួលជាងមុនដោយមិនចាំបាច់​ឆ្លងសាឡាងទៀត​ឡើយ ។

លោក​ ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា​ ការសាងសង់​ស្ពាន​ឆ្លង​កាត់ទៅកាន់តំបន់ល្វាឯមក៏ដូចជា​ស្ពាន​ឆ្លងកាត់ទន្លេ​ពីភ្នំពេញទៅអរិយក្សត្រ​នឹង​ជួយ​ជំរុញឱ្យ​មានការអភិវឌ្ឍនៅតំបន់នោះ ហើយអ្វីដែល​ត្រូវអភិវឌ្ឍន៍មុនគេ​នោះគឺជា​ប្រភេទលំនៅឋាន ​ពីព្រោះថា​នៅតំបន់​នោះ​​ចំនួន​ប្រជាពលរដ្ឋ​មិនទាន់មានច្រើនទេ ​ហើយដីក៏នៅទំនេរ​ច្រើន ដូច្នេះដើម្បីឱ្យមានការអភិវឌ្ឍ​ខ្លាំង​ត្រូវឱ្យ​ពលរដ្ឋ​ទៅរស់​នៅ​តំបន់ជាមុនសិន ។​

លោកបន្តថា ៖

“សម្រាប់គម្រោង​សាងសង់ស្ពានឆ្លងទន្លេ​តភ្ជាប់ពីផ្លូវជាតិលេខ​១ទៅកាន់តំបន់​នៃស្រុកល្វាឯមនេះ​ដែរ​ ខ្ញុំ​មិន​រំពឹង​ថា​​សាងសង់នៅឆាប់ៗនេះទេ ពីព្រោះថា​ឆ្នាំក្រោយនេះ​រដ្ឋាភិបាល​បានចំណាយច្រើនទៅហើយ​លើ​គម្រោ​ង​​មួយចំនួន​ដែល​ជាក់លាក់​ ។ យ៉ាងណាក្ដីគម្រោង​សង់​ស្ពាន​ឆ្លងទន្លេពី​ភ្នំពេញទៅអរិយក្សត្រ​ក៏ជាការ​ជួយឱ្យ​ចរន្ត​នៃទីផ្សារអចលនទ្រព្យនៅល្វា​ឯម​ទទួលបាន​នូវឥទ្ធិពល​វិជ្ជមានមួយចំនួនផងដែរ ហើយគម្រោងនេះក៏ជា​គម្រោងជាក់​លាក់​ក្រោយពីមានកា​រចុះហត្ថលេខា​ជាមួយរដ្ឋាភិបាលកូរ៉េរួចរាល់”

សូមរំលឹកថា ​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្ដេច​តេជោ ហ៊ុន សែន បានជំរុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ សិក្សា​បង្កើតក្រុង​ល្វាឯម​ ទៅជា​ក្រុងថ្មីមួយទៀតរបស់​ខេត្ត​កណ្ដាល​ខណៈដែលមាន​អ្នកអភិវឌ្ឍន៍មួ​យចំ​នួ​នបានព្យាយាម​ចាប់​យ​ក​ឱ​កា​​ស​​​នេះក្នុងការស្វែងរក​ទីតាំងល្អៗ​ដើម្បីអភិវឌ្ឍ​ន៍​លើគម្រោង​របស់ខ្លួនដើម្បីទទួលបានចំណេញ ជាពិសេស​ពាក់ព័ន្ធនឹង​ដីធ្លី ​និងលំនៅឋាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ