ទីផ្សារខេមបូឌាត្រេដជំរុញការលក់របស់សហគ្រាសធុនតូច និងមធ្យមកាន់តែទូលំទូលាយតាមរយៈផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិក

សហគ្រាសធុនតូច និងធម្យម (SMEs) នៅកម្ពុជាទទួលបានការរីកចម្រើន និងពង្រីកទីផ្សាររបស់ខ្លួនកាន់តែទូលំទូលាយថែមមួយកម្រិតទៀត ដោយមានការចូលរួមសហការជាមួយផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ តាមរយៈការដាក់លក់មុខទំនិញ និងផលិតផលខ្មែរតាមប្រព័ន្ធអនឡាញឌីជីថល។

កន្លងមក មុនពេលផ្សារខេមបូឌាត្រេដមិនទាន់បានបង្កើតឡើង អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងស្រុកខ្មែរមួយចំនួនធំច្រើនតែធ្វើអាជីវកម្មលក្ខណៈគ្រួសារឬតាមបែបប្រពៃណី និងមានគោលដៅអតិថិជនក្នុងស្រុកតែប៉ុណ្ណោះ ព្រោះថាការនាំចេញទំនិញនិងដឹកជញ្ជូនទៅក្រៅប្រទេស ត្រូវគោរពតាមច្រើនដំណាក់កាល ដែលមានភាពស្មុគស្មាញវាសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងការចាប់ផ្តើមតែម្នាក់ឯង។

ប៉ុន្តែចាប់តាំងពីការបង្កើតខេមបូឌាត្រេដមក ដែលជាផ្សារពាណិជ្ជកម្មថ្នាក់ជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់បានបើកឱកាសកាន់តែទូលំទូលាយជាងមុនដល់ អាជីវកម្មខ្នាតតូច និងមធ្យមក្នុងការអភិវឌ្ឍកម្រិតចំណេះដឹង ជំនាញក្នុងសម័យឌីជីថល និងបច្ចេកវិទ្យាលើប្រព័ន្ធអេឡិចត្រូនិកមួយចំនួន ដើម្បីពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួននាំំចេញ។

ជាពិសេស សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទទួលបានគោលដៅអតិថិជនក្រៅប្រទេសបន្ថែម ដែលជួយផ្សព្វផ្សាយម៉ាកយីហោទំនិញរបស់ខ្មែរកាន់តែល្បីល្បាញ ដោយសារពីសំណាក់ភាគី និងក្រុមការងាររបស់ខេមបូឌាត្រេដជួយសម្រួលដល់ការដឹកជញ្ជូនទូទាំងរាជធានីភ្នំពេញ ២៥ខេត្តក្រុង និងទៅបណ្តាប្រទេសក្រៅស្រុកផ្សេងៗ។

មិនត្រឹមតែអ្នកលក់ទេដែលអាចពង្រឹងវិសាលភាពទំនិញរបស់ខ្លួនបាន ប៉ុន្តែអតិថិជនក៏ទទួលបានបទពិសោធន៍ថ្មីៗក្នុងការទិញទំនិញពីខេមបូឌាត្រេដផងដែរ ដោយកញ្ញា ចិន្តា ដែលជាអតិថិជនម្នាក់ធ្លាប់បានទិញទំនិញជាប្រភេទសាច់ផាត់ពីអាជីវករម្នាក់ក្នុងផ្សារខេមបូឌាត្រេដ បានចែករំលែកថា ពីដំបូងកញ្ញាមិនចង់ទិញទេ ព្រោះគិតថាវាលំបាកក្នុងការទិញតាមវេបសាយ ហើយណាមួយខ្លាចថា ការដឹកជញ្ជូនមានរយៈពេលយូរទៀត។

កញ្ញាបន្តរៀបរាប់ថា ប៉ុន្តែកញ្ញាសម្រេចចិត្តសាកល្បងទិញកាលពីខែសីហាកន្លងទៅដោយសារមានការណែនាំពីសំណាក់មិត្តភក្តិដទៃទៀតដែល ធ្លាប់មានបទពិសោធន៍ពីមុនមក ទើបដឹងថាការទិញមិនសូវជាលំបាក និងស្មុគស្មាញទេ ហើយការដឹកជញ្ជូនប្រើរយៈពេលប្រហែលជិត ២ ថ្ងៃប៉ុណ្ណោះ។ 

ចំណែកឯអតិថិជនរបស់ខេមបូឌាត្រេដមួយផ្សេងទៀត លោក សីហរាជ បាននិយាយថា លោកតែងតែទិញសាប៊ូកក់សក់ សាប៊ូបោកខោអាវ និងអាហារកែច្នៃមួយចំនួននៅលើខេមបូឌាត្រេដ ពីព្រោះតម្លៃស្មើតម្លៃទីផ្សារទូទៅ ហើយពេលខ្លះមានការបញ្ចុះតម្លៃផ្សេងៗថែមទៀតផង។

លោក សីហរាជបន្តថា លោកនឹងបន្តទិញទំនិញនៅលើខេមបូឌាត្រេដ ព្រោះគេដឹកដល់ផ្ទះ ចំណេញពេលវេលា ហើយជាពិសេសរូបលោកចង់ចូលរួមគាំទ្រផលិតផលខ្មែរដោយការបញ្ជាទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិកបែបនេះ ដោយចំណេញទាំងអ្នកលក់ខ្មែរគ្នាឯង និងអ្នកទិញទទួលបានផលិតផលខ្មែរសុទ្ធមានគុណភាព។ 

សម្រាប់ប្រជាជនក្នុងស្រុក ក៏ដូចជាក្រៅស្រុកដែលមានបំណងចង់បញ្ជាទិញផលិតផលខ្មែរនៅលើខេមបូឌាត្រេដ លោកអ្នកគ្រាន់តែចូលទៅតំណភ្ជាប់នេះ៖ www.cambodiatrade.comឬក៏ចូលទៅកាន់ Facebook Page របស់ខេមបូឌាត្រេដ៖ CambodiaTrade B2B Marketplace ដើម្បីទទួលបានព័ត៌មាន និងស្វែងរកទំនិញជាច្រើនប្រភេទតាមតម្រូវការ។ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ