ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia​ សម្ពោធ​ផលិត​ផល​ « FWD​ ការ​ពារ​ខ្ញុំ​» ដើម្បី​ផ្ដល់ជូន​ការ​ការ​ពារ​កាន់​តែ​រឹង​មាំ​ជូន​ក្រុម​គ្រួ​សារ​កម្ពុជា​

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បែប​ឌីជីថល​ FWD Cambodia​ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​ផលិត​ផល​ «FWD ការ​ពារ​ខ្ញុំ​»​ ដែល​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​ដើម្បី​ពង្រីក​ការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ជូន​ដល់​ក្រុម​គ្រួ​សារ​កម្ពុជាស្រប​​ទៅ​តាម​ស្ថានភាព​នៃ​តម្រូ​វ​ការ​ជា​មួយ​នឹង​តម្លៃ​សមរម្យ​បំផុត​មួយ​។​

ផលិផល​ «FWD ​ការពារ​ខ្ញុំ​» គឺ​ជា​ដំណោះ​ស្រាយ​ធានា​រ៉ាប់​រង​អាយុជីវិត​មាន​កាល​កំណត់​​ដំបូង​បំផុត​ក្នុង​ទី​ផ្សារ​ដែល​ផ្ដល់​ជូន​នូវ​ភាព​បត់​បែន​ក្នុង​ការ​ពង្រីក​ការ​ការ​ពារ​ករណី​ជំងឺ​ធ្ងន់​ធ្ងរ​រហូត​ដល់​ ៥​ដង​ និង​ផ្ដល់​ជូន​អត្ថ​ប្រយោជន៍​ពេញ​លេញ​សម្រាប់​ករណី​ជំងឺ​មហារីក​គ្រប់​ដំណាក់​កាល​។​ អត្ថ​ប្រយោជន៍ទាំង​នេះ​ជួយ​ឲ្យ​អតិថិ​ជនមាន​សន្តិ​ភាព​ផ្លូវ​ចិត្ត​ និង​​ផ្តោ​ត​សំខាន់​លើ​ការ​ព្យា​បាល​ឲ្យ​បាន​ជា​សះ​ស្បើយ​​​។​ អតិថិជន​អាច​ទទួល​បាន​ការ​ការ​ពារ​ពី​​ FWD​ ការពារ​ខ្ញុំ​​ បាន​តាម​រយៈ​ទីប្រឹក្សា​ធានា​រ៉ាប់​រង​ ឬ​មន្ត្រីប្រឹក្សា​ធានា​រ៉ាប់​រង​របស់​ក្រុម​ហ៊ុន​ FWD Cambodia​ ដែល​ផ្ដល់​សេវាកម្ម​ប្រឹក្សា​ធានារ៉ាប​រង​នៅ​តាម​ធនាគារដែល​ជា​ដៃ​គូ​របស់​ក្រុម​ហ៊ុន​នៅទូទាំង​ប្រទេស​។​

ដោយ​ផ្អែក​លើ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​យក​អតិថិជ​ន​ជា​គោល​​ ផលិត​ផល​ FWD ការ​ពារ​ខ្ញុំ​​ នាំ​មក​ជូន​នូវ​គុណ​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ដ៏​សម្បូរ​បែប​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​ការ​ពារ​ដែល​ស័ក្តិសម​ទៅ​តាម​តម្រូវ​ការ​ក្នុង​គ្រួ​សារ​។​

លោក​ ជីម​ គង់​ហ៊ុយ​ អគ្គ​នាយក​ក្រុម​ហ៊ុន​ FWD Cambodia​ មាន​ប្រសាសន៍​ថា​៖​

«​ការសម្ពោធ​ផលិត​ផល​ FWD ការ​ពារ​ខ្ញុំ​ ក្នុង​ថ្ងៃ​នេះគឺ​ជា​សមិទ្ធ​ផល​ដ៏​ធំមួយ​សម្រាប់​យើង​ខ្ញុំ​ដើម្បី​ក្រុម​គ្រួ​សារ​កម្ពុជា​ ហើយ​សមិទ្ធ​ផល​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ខ្ញុំ​ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​រស់​នៅ​ប្រ​កប​ដោយ​ភាព​រីក​រាយតាម​រយៈ​ផលិត​ផល​ និង​សេវាកម្ម​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត​ដែល​យើង​មាន។​ ផលិត​ផល​ FWD  ការ​ពារ​ខ្ញុំ​ ផ្ដល់​ជូន​នូវ​ទំហំ​ និង​រយៈពេល​នៃ​ការ​ការ​ពារ​ដែល​មាន​ភាព​បត់​បែន​សម​ស្រប​ទៅ​តាម​ស្ថានភាព​ និង​ជីវភាព​របស់​អតិថិជន​ ដើម្បី​គាំ​ទ្រ​ឲ្យ​អតិថិជន​អាច​សាទរ​រាល់​វេលា​ដែល​មាន​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​»។​

ផលិត​ផល​ FWD ​ការ​ពារ​ខ្ញុំ​ គឺ​ជា​ផលិត​ផល​ទី  ៥​ របស់​ក្រុ​ម​ហ៊ុន​ FWD Cambodia​ ចាប់ពី​ពេល​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការអាជីវកម្ម​​ជា​ផ្លូវ​ការកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២១​។​ ផលិត​ផល​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​ FWD Cambodia​ រួម​មាន​ FWD សន្សំ​ខ្លី​ៗ​ FWD សង​​កម្ចី  FWD​ សង​​កម្ចី​ពេញ​លេញ​ និង​ LifeCancerCare។​ សម្រាប់​ព័ត៌មាន​បន្ថែមអំពី​ផលិតផ​ល​ FWD  ការ​ពារ​ខ្ញុំ​ និង​ផលិត​ផល​ផ្សេងៗទៀត​ សូម​ចូល​ទៅ​កាន់ www.fwd.com.kh។​

គួរបញ្ជាក់ថា ៖ ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើន​ជាង​​ ១១ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ​ ២០២៣​ ជា​ខួប​គម្រប់​ ១០​ ឆ្នាំ​របស់​ក្រុម​ហ៊ុន​ FWD ក្នុង​តំបន់​អាស៊ី​។​

ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធ​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.fwd.com។​

ដោយឡែក នៅប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​ FWD ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​ជា​ផ្លូវ​ការ​នៅខែ​ កញ្ញា​ ឆ្នាំ​២០២១​ ហើយ​ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​បែប​ឌីជីថល​ថ្មី​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​បំផុត​​​​ ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ Global Business Outlook នៅ​ចក្រភព​អង់គ្លេស។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ www.fwd.com.kh។​

អាសយ​ដ្ឋាន​ទំនាក់​ទំនង​សម្រាប់​សារព័ត៌​មាន

តារា​ សៅយុទ្ធនា​

០១១ ៧៥៩ ៩៦៤


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​