កម្ពុជា-ជប៉ុន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា

ជប៉ុន ៖ មន្ត្រីជាន់ខ្ពស់តំណាងកម្ពុជា-ជប៉ុន បានព្រមព្រៀងសហការគ្នាជាដៃគូយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រជំរុញការនាំចេញនូវរាល់ផលិតផលដែលមានសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនតាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងផ្គូរផ្គង់ធុរកិច្ចរវាងវិស័យឯកជនទាំង២ ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយអង្គការ (JETRO)ជប៉ុន ដើម្បីជួយដល់កម្ពុជាក្នុងការនាំចេញផលិតផលដែលមានសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។

នៅក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរ រវាងឯកឧត្តម សំហេង បូរ៉ា ជាមួយលោក Sho Hideki អគ្គនាយកអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានលើកឡើងនូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងបានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងផ្លែស្វាយស្រស់ ជាដើម ជាមួយនឹងការរៀបចំ និងត្រៀមខ្លួនរបស់កម្ពុជា ចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

លោក Hideki បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលរបស់កម្ពុជា។ លោកក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង JETRO ទាំងនៅភ្នំពេញ និងអូសាកា ព្រមទាងបានបង្ហាញនូវភាពរីករាយក្នុងកិច្ចសហការលើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាមកកាន់ប្រទេសជប៉ុនផងដែរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសជប៉ុន គឺជាគោលដៅនាំចេញធំជាងគេទី៤ របស់កម្ពុជា ដែលមានទំំហំទឹកប្រាក់ចំនួន ៩២៤ លានដុល្លារ ស្មើនឹង ៥,១ ភាគរយនៃចំណែកទីផ្សារ។ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើង២០ ភាគរយក្នុងរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលរបស់កម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន រួមមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារិម គ្រឿងសំអាង ក្រដាស និងសម្ភារៈការិយាល័យ និងទំនិញស្បែក ហើយកម្ពុជាបាននាំចូលពីប្រទេសជប៉ុនវិញ រួមមាន ដូចជា គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម ក្រណាត់ និងប្លាស្ទិកជាដើម ។

សូមជម្រាបថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានមើលឃើញតាមរយៈជំនួយផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែង ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលគាំទ្រដោយប្រទេសជប៉ុននៅកម្ពុជារួមមានការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ពានសំខាន់ៗចំនួន៣ (ស្ពានជ្រោយចង្វារ ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម និងស្ពាន Tsubasa តភ្ជាប់ខេត្តកណ្តាលជាមួយអ្នកលឿង) រួមទាំងសាលាចំនួន ២៦ កន្លែង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្លូវចំនួន ៦ខ្សែរ (៥៦៨ គីឡូម៉ែត្រ) និងមន្ទីរពេទ្យចំនួន ៨ ។

កាលពីខែមុន គណៈប្រតិភូ JETRO ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដែលមានតំណាងមកពីក្រុមហ៊ុនជប៉ុនចំនួន១៩ ដឹកនាំដោយលោក Mio Kawada អនុប្រធានប្រតិបត្តិ បានចូលជួបសម្តែងការគួសម និងពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានលើកឡើងពីសក្តានុពលនៃការដាក់ចេញបច្ចេកវិទ្យាជប៉ុនថ្មី និងទំនើប ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ភាគីទាំងពីរក៏ចាប់អារម្មណ៍លើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ