ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia បានដាក់សម្ពោធផលិតផលថ្មី FWD សាទរជីវិត ដើម្បីចូល​រួម​លើក​កម្ពស់​ការសន្សំ និងការការពារសម្រាប់ក្រុមគ្រួសារកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia​ នៅថ្ងៃនេះបានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី «FWD សាទរជីវិត» ដែលជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតថ្មីមួយដើម្បីជួយ​គាំ​ទ្រ​​ក្រុមគ្រួសារកម្ពុជាក្នុង​ការ​សន្សំ​សម្រាប់គោលដៅ​រយៈពេលវែង និង​ទទួលបានការការពារពេញលេញ ក្នុងដំណាក់កាលសំខាន់ៗ​នៃជីវិតរស់នៅប្រចាំថ្ងៃ​។

ផលិតផលFWD សាទរជីវិត ផ្តល់​ជូនអតិថិជននូវ​ជម្រើស​នៃ​គម្រោង​ធានា​រ៉ាប់​រងដែល​មាន​ភាព​បត់​បែន​​រយៈ​ពេល​ 8 ឆ្នាំ 10 ឆ្នាំ ឬ​ 15 ឆ្នាំ​​ដើម្បី​ធានាឲ្យ​បាននូវគោលដៅសន្សំ និងសន្តិភាពផ្លូវចិត្តជូនអតិថិជនតាមរយៈជម្រើសនៃ​ការ​បង្កើន​​ការការពារ​បន្ថែម។​ គម្រោង​ការពារបន្ថែមនេះផ្តល់ការការពាររហូតដល់​ 10 ដងនៃទឹកប្រាក់ធានារ៉ាប់រងក្នុងគម្រោងមូលដ្ខាន និងការពារទៅលើអាយុជីវិត គ្រោះថ្នាក់ និងជំងឺធ្ងន់ធ្ងរ​។ បន្ថែមពីនេះ អតិថិជនក៏ទទួលបានប្រាក់លើកទឹកចិត្តប្រចាំឆ្នាំផង​ដែរ​ក្នុងអំឡុងពេលនៃការបង់បុព្វលាភធានា​រ៉ាប់​រង​ដើម្បីជា​ផ្នែក​មួយ​នៃ​ការ​សាទរ​ជីវិត​។

លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរបស់​យើង​មក​ ផលិត​ផល​ធានា​រ៉ាប់​រងអាយុជីវិត​របស់​ក្រុម​ហ៊ុន​ FWD Cambodia បាន​កសាង​មូលដ្ឋាន​គ្រឹះ​​យ៉ាងរឹង​មាំ​ ហើយ​ថែម​ទាំង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​ និង​សហគមន៍​កម្ពុជា​ផង​ដែរ។​ ការដាក់សម្ពោធផលិតផលថ្មី FWD សាទរជីវិត គឺជាសមិទ្ធ​ផល​ធំ​មួយទៀត​របស់​យើង​ខ្ញុំ​ក្នុង​​ការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។ ការបង្កើតផលិតផលថ្មីនេះដើរ​ស្រប​គ្នា​ទៅ​នឹង​ការយល់ដឹងកាន់​តែ​ប្រសើររបស់​ក្រុម​គ្រួ​សារ​កម្ពុជា​​អំពី​គោលគំនិតក្នុងការការពារហិរញ្ញវត្ថុ និង​ការ​​ធានារ៉ាប់រងអាយុជីវិត​។ យើង​ខ្ញុំជឿជាក់​ថា​ផលិតផលថ្មីនេះ​នឹងជួយការ​ពារ​អនាគតហិរញ្ញ​វត្ថុ​របស់ក្រុមគ្រួសារកម្ពុជាកាន់​តែ​ច្រើន​ ព្រម​ទាំង​អនុញ្ញាតឱ្យពួកគាត់សម្រេចបាននូវគោលដៅរយៈពេលវែង ក៏ដូច​ជា​ផ្ដល់​​ការការពារទៅដល់មនុស្សជាទីស្រឡាញ់ទៀត​ផង​។​»

ផលិតផល FWD សាទរជីវិត គឺជាផលិតផលទី​ 6 របស់ក្រុមហ៊ុន FWD Cambodia ចាប់តាំង​ពីពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ 2021។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន FWD សន្សំខ្លីៗ, FWD សងកម្ចី, FWD សងកម្ចីពេញលេញ, LifeCancerCare, និង FWD ការពារខ្ញុំ។ សម្រាប់ព័ត៌មានបន្ថែមអំពី FWD សាទរជីវិត និងផលិតផលផ្សេងៗសូមចូលទៅកាន់​ www.fwd.com.kh

អំពី FWD Cambodia

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 13 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD បានបង្កើតឡើងក្នុងឆ្នាំ 2013 និងផ្តោតទៅលើចក្ខុ​វិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។ ក្រុមហ៊ុនតែង​យកអតិថិជនជាគោល ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និងផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការនាំយកនូវផលិតផលដែលមានភាពច្នៃប្រឌិត ងាយស្រួលយល់ និង​បទពិសោធន៍​សេវាធានារ៉ាប់​រងដែលមានភាពសាមញ្ញជូន​ដល់​អតិថិជន​។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅខែកញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជា«ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត» ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន​ FWD Cambodia ទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ​ ២០២៣» ដោយ International Finance Award​ នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh

អាសយដ្ឋាន​ទំនាក់​ទំនង​សម្រាប់​សារព័ត៌មាន​

តារា​ សៅយុទ្ធនា​ 011 759 964


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *