ជឿអត់អ្នកដើរផ្សារទិញទំនិញភាគច្រើន ចង់ទៅតែផ្សារណាដែលមានទំនិញច្រើនមុខ តម្លៃសមរម្យ សន្តិសុខល្អ ហើយមានបន្ទប់ទឹកស្អាត ពិសេសពេលចាយអស់មានកន្លែងដកប្រាក់ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនថែមទៀតផង។ បើលោកអ្នកទាំងឡាយដែលកំពុងតែស្វែងរកប៉ុន្មានចំណុចដូចបានរៀបរាប់ យើងសូមណែនាំផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺពិតជាមិនធ្វើឲ្យខកបំណងឡើយ។

សម្រាប់ស្តង់លក់អីវ៉ាន់វិញ មានការ update ថ្មីទាំងផ្នែកអេឡិចត្រូនិក អាហារស្រស់ និងចំណីញ៉ាំលេងក៏សម្បូរបែបដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលទៅទិញទំនិញមិនចាំបាច់ភ័យខ្លាចគ្មានកន្លែងទុកយានជំនិះឡើយ ព្រោះផ្សារបោះដុំឃ្លាំងរំសេវថ្មីនេះ មានទីធ្លាធំទូលាយខ្លាំងណាស់។ បើនិយាយពីគុណភាពទំនិញវិញ គឺល្អ ។ អ្វីដែលរឹតតែពិសេសនៅផ្សារនេះ គឺមានបំពាក់ទូ ATM យ៉ាងច្រើន ហើយនេះបានជួយសម្រួលដល់ការទិញទំនិញរបស់អ្នកដើរផ្សារថែមទៀតផង។

ចំពោះទីតាំងរបស់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នៅក្បែរផ្សារទំនើប Aeon 2 ងាយស្រួលក្នុងការស្វែងរក ហើយលោកអ្នកអាចរីករាយក្នុងការទិញទំនិញបានដោយសេរី ព្រោះស្ដង់ធំ ហើយច្រើនជាងមុន ព្រមទាំងមានការលក់ដូរស្ទើរតែគ្រប់ស្ដង់ទៅហើយ។ ទីនោះមិនត្រឹមតែសម្បូរហាងលក់ទូរសព្ទ និងសម្ភារៈបរិក្ខាទូរសព្ទប៉ុណ្ណោះទេ គឺមានសព្វបែបយ៉ាងដូចផ្សារដទៃដែរ៕









ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content