អឺរ៉ុប និងអាម៉េរិក ស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយបន្ថែមទៀតទៅកាន់អ៊ុយក្រែន

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា លោកខាងលិចកំពុងមានភាពមិនប្រាកដប្រជាជុំវិញការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងមានយុទ្ធនាការកាន់តែខ្លាំងក្នុងការរឹតបន្តឹងថាមពលរបស់ខ្លួន។

កាលពីថ្ងៃចន្ទកន្លងទៅនេះ សេតវិមានបានព្រមានសភាសហរដ្ឋអាមេរិកថា មូលនិធិដែលបានកំណត់សម្រាប់ផ្តល់ជំនួយដល់អ៊ុយក្រែននឹងអស់នៅចុងឆ្នាំនេះ។ លើសពីនេះ សហភាពអឺរ៉ុបក៏កំពុងលំបាកក្នុងការយល់ព្រមលើការផ្តល់ជំនួយថ្មីទំហំ ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) សម្រាប់ទីក្រុង Kyiv ។ លោកស្រី Shalanda Young នាយក​ស្តីទី​នៃ​ការិយាល័យ​គ្រប់គ្រង និង​ថវិការបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ប្រសិនបើគ្មានចំណាត់ការពីសភាទេ អាម៉េរិកនឹងអស់ធនធានក្នុងការទិញអាវុធ និងឧបករណ៍បន្ថែមទៀតសម្រាប់អ៊ុយក្រែននៅចុងឆ្នាំនេះហើយ។ ប្រសិនបើរុស្ស៊ីវាយលុកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅរដូវរងាដ៏អាក្រក់នាពេលខាងមុខ ការខ្វះខាតជំនួយ ឬថវិកាអាចមានន័យថា វាជាការបរាជ័យសម្រាប់អ៊ុយក្រែន។ ប្រសិនបើ​សេដ្ឋកិច្ច​អ៊ុយក្រែន​ដួល​រលំ នោះ​ពួកគេ​នឹង​មិន​អាច​បន្ត​ការ​ប្រយុទ្ធ​គ្នា​បាន​ទេ​។

ទន្ទឹមនឹងនេះ អាម៉េរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អ៊ុយក្រែន ដោយបានបញ្ជូនជំនួយជាង ៤០ ពាន់លានដុល្លារ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងខែតុលា ប្រធានាធិបតីអាមេរិក Joe Biden បានស្នើសុំសភាឱ្យអនុម័តលើមូលនិធិសន្តិសុខជាតិចំនួន ១០៥ ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលការគាំទ្រសម្រាប់អ៊ុយក្រែន។ យ៉ាងណាមិញ សមាជិកសភាស្តាំនិយមបានសម្តែងការសង្ស័យកាន់តែខ្លាំងចំពោះការអនុម័តមូលនិធិបន្ថែមទៀតសម្រាប់អ៊ុយក្រែន ខណៈដែលសភាអាម៉េរិកបានបិទថវិកាជំនួយបន្ថែមចំនួន ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

ស្របពេលនេះដែរ សហភាពអឺរ៉ុបកំពុងពិបាកក្នុងការអនុម័តកញ្ចប់ថវិកាផ្ទាល់ខ្លួន ដែលនឹងក្លាយជាផ្នែកនៃថវិការួមនាពេលអនាគតរបស់ប្លុកនេះ។ ផ្ទុយទៅវិញ ហុងគ្រីបានដឹកនាំការប្រឆាំងទៅនឹងការអនុម័តកញ្ចប់ថវិការនេះ ខណៈដែលគេសង្ស័យថានាយក​រដ្ឋមន្ត្រីប្រទេសនេះបាន​គាំទ្រ​រុស្ស៊ី។ នាពេលថ្មីៗនេះផងដែរ ជ័យជម្នះរបស់ពួកស្តាំនិយមក្នុងការបោះឆ្នោតហូឡង់ និងបញ្ហាប្រឈមផ្នែកសារពើពន្ធនៅអាល្លឺម៉ង់ក៏កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់ការចរចាលើថវិកាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការពន្យាពេលនេះគឺមានគ្រោះថ្នាក់ដល់ការសន្យាដ៏សំខាន់ចំពោះទីក្រុង Kyiv ដែលបានធ្វើឡើងកាលពីខែមុន ដោយជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ដែលត្រូវបានស្នើឡើងដើម្បីដោះស្រាយទីក្រុង Kyiv រហូតដល់ឆ្នាំ ២០២៧ ។ ទោះជាយ៉ាងណាក្តី ការខកខានក្នុងការអនុម័តការផ្តល់មូលនិធិរយៈពេលវែង ក៏ដូចជាជំនួយដាច់ដោយឡែកចំនួន ២០ ពាន់លានអឺរ៉ូ (២២ ពាន់លានដុល្លារ) សម្រាប់ការទិញអាវុធនឹងប៉ះពាល់ដល់ទីក្រុង Kyiv យ៉ាងខ្លាំង។ វាមានភាពលំបាកក្នុងការធានាមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែលចំពោះទីក្រុង Kyiv ខណៈដែលលោកខាងលិចហាក់កំពុងភាពអស់កម្លាំងជាមួយនឹងជម្លោះសកល។

ទន្ទឹមនឹងនេះដែរ រុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួនផ្តោតលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងការទម្លាក់គ្រាប់បែកមិនរើសមុខ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលអ៊ុយក្រែនបានប្រកាសការពង្រីកកសិដ្ឋានខ្យល់នៅតំបន់ Mykolaiv របស់ខ្លួនក្នុងទំហំ ៤៥០ លានអឺរ៉ូ (៤៨៩ លានដុល្លារ)។

លោក Geoffrey R Pyatt អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី និងការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលតាមរយៈការបិទ​បំពង់​បង្ហូរ​ហ្គាស ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​អឺរ៉ុប​ចុះខ្សោយ​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចវាយប្រហាររាប់សិបគ្រឿង ដើម្បីវាយឆ្មក់លើទីតាំងថាមពល និងទីតាំងយោធារបស់អ៊ុយក្រែន ។ មិនត្រឹមតែប៉ុណ្ណោះ គេរាយការណ៍ថា រុស្ស៊ីបានបង្កើនការវាយប្រហារទិសដៅថ្មីលើទីក្រុងឧស្សាហកម្ម Avdiivka កាលពីថ្ងៃចន្ទកន្លងទៅនេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍