គណៈកម្មការរៀបចំព្រឹត្តិការណ៍ Gumball 3000 ពិភាក្សាពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់

ភ្នំពេញ៖ ក្រសួងទេសចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ, ក្រុមហ៊ុនជីបម៉ុង និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាគ្នានៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦ខែកញ្ញា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុនជីបម៉ុង និងជាអនុប្រធាននៃគណៈកម្មការដើម្បីរៀបចំព្រឹត្តិការណ៍ Gumball 3000 និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារ សន្តិសុខ សណ្តាប់ធ្នាប់ ទាក់ទងនឹងការរៀបចំត្រៀមរៀបចំព្រឹត្តិការណ៍Gumball 3000 នៅរាជធានីភ្នំពេញ។ ក្បួនរថយន្ត Gumball 3000 នឹងចេញដំណើរពីប្រទេសវៀតណាមនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយឆ្លងកាត់តាមច្រកព្រំដែនបាវិត នាពេលរសៀលថ្ងៃដដែល និងអាចមកដល់រាជធានីភ្នំពេញនៅម៉ោង៤ ឬ ៤កន្លះ ដើម្បីចូលរួមការប្រគំតន្ត្រីដ៏ធំនៅមុខវត្តបុទុមវត្តី។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ៖

«Gumball 3000 គឺដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ចូលរួមចំណែករៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទាក់ទាញវិនិយោគគិនបរទេស និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

ឯកឧត្តមបានលើកឡើងថា៖ ដើម្បីធានាសុខសុវត្ថិភាពភ្ញៀវ យើងត្រូវគិតគូរពីសន្តិសុខសណ្តាប់ធ្នាប់យ៉ាងហ្មត់ចត់ និងបានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះជាការងារប្រទេសជាតិ និងសូមការយោគយល់ពីប្រជាពលរដ្ឋ។វាមិនធម្មតាទេដែលGumball 3000 ជ្រើសរើសយកកម្ពុជា។

ឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីបម៉ុង បានថ្លែងអំណរគុណជូនប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល សាលារាជធានី អាជ្ញាធរមានសមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលបានគាំទ្រព្រឹត្តិការណ៍នេះ ខណៈដែលព្រឹត្តិការណ៍សាកល្បងនាចុងខែសីហា (Pre -Event) ពិតជាអស្ចារ្យណាស់ ដោយមានការគាំទ្រ និងសាទរជាខ្លាំង។ អាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់បំផុត ដោយមាន Fan នៅតាមផ្លូវឈរចាំស្វាគម និងថតក្បួនរថយន្ត ដោយអារម្មណ៍រំភើប និងរីករាយ។

ឧកញ៉ា លាង ពៅ បានបន្តថា ៖ ព្រឹត្តិការណ៍នេះជាមុខមាត់របស់ជាតិ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះក៏បានបង្ហាញអំពីព្រឹត្តិការណ៍ Gumball 3000 នៅលើផេកផ្លូវការរបស់សម្តេចផងដែរ។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានសន្យានឹងជួយធ្វើឱ្យព្រឹត្តិការណ៍ Gumball 3000 ប្រព្រឹត្តិទៅដោយសុវត្ថិភាពនិងដោយរលូន តាមរយៈការខិតខំនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់។ សាលារាជធានី គាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍ Gumball 3000 និងមោទ​ន​ភាពដែលបានកម្មវិធីលំដាប់ពិភពលោកនេះ ជ្រើសរើសយកកម្ពុជា ជាពិសេសរាជធានីភ្នំពេញជាកន្លែងជួបជុំប្រារព្ធពិធី។

គួរជម្រាបថា ៖ ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយ ផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ មានការចូលរួមពីរថយន្តប្រណិតៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលល្បីៗ ដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និង តារាល្បីៗប្រមាណ២៥០នាក់មកពីជុំវិញពិភពលោក ដែលនឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងចាកចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំនៃដំណើរកម្សាន្តរបស់ក្បួនរថយន្ត Gumball 3000 និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ Gumball 3000 Rally នឹងមានរៀបចំកម្មវិធី (១) ប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បៈករខ្មែរល្បីៗនៅកម្ពុជា រួមជាមួយតារាល្បីៗលំដាប់ពិភពលោក របស់ Gumball 3000 (២) ព្រឹត្តិការណ៍រៃអង្គាសថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀម​រាប និង (៣) ព្រឹត្តិការណ៍បំបែកឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Records) តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស