ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាម តាមរយៈកម្មវិធីទូរស័ព្ទដៃ

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាម តាមរយៈកម្មវិធីទូរស័ព្ទដៃ MBCambodia My Bank App យ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាព

ភ្នំពេញ ៖ ក្រោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា ធនាគារ អុឹមប៊ី ខេមបូឌា បានដាក់ចេញ­ឲ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្ទេរប្រាក់រហ័សពីកម្ពុជាទៅប្រទេសវៀតណាម តាមរយៈកម្មវិធីទូរស័ព្ទដៃ MBCambodia My​ Bank App។ អាជ្ញាប័ណ្ណជាផ្លូវការនេះបានអនុញ្ញាតឲ្យធនាគារ អុឹមប៊ី ខេមបូឌា ផ្តល់សេវាកម្មកាន់តែងាយស្រួល និងសុវត្ថិភាពជូនដល់អតិថិជនដែលផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមជាងបណ្តាធនាគារដទៃទៀតនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវីធីទូរស័ព្ទដៃ MBCambodia MyBank App។

ឥឡូវនេះ តាមរយៈកម្មវីធីទូរស័ព្ទដៃ MBCambodia My​ Bank App អតិថិជន អាចផ្ទេរប្រាក់បានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព ទៅកាន់គ្រប់ធនាគារនៅក្នុងប្រទេសវៀតណាម​ ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៩៩.៩៩ដុល្លារ ក្នុងមួយប្រតិបត្តិការ ជាមួយនឹងថ្លៃសេវាប្រកួតប្រជែង។

ជាមួយគ្នានេះ ដើម្បីអបអរសាទរនៃការបើកដំណើរការនូវមុខងារផ្ទេរប្រាក់ទៅប្រទេសវៀតណាមនៅលើកម្មវិធី MBCambodia My Bank App ធនាគារ អុឹមប៊ី ខេមបូឌា នឹងផ្តល់ជូនអតិថិជននូវប្រូម៉ូសិនពិសេសទៅលើប្រតិបត្តិការផ្ទេរប្រាក់ទៅប្រទេសវៀតណាមដោយឥតគិតថ្លៃសេវា និងសុវត្ថិភាព ចំនួន ១០០០ ប្រត្តិបត្តិការ តាមរយៈកម្មវិធី MBCambodia My​ Bank App ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។

លោក Nguyen Anh Khanh  នាយកប្រតិបត្តិ នៃធនាគារ អុឹមប៊ី ខេមបូឌា បានថ្លែងថា ធនាគារ អុឹមប៊ី ខេមបូឌា ប្តេជ្ញាថា នឹងផ្តល់ជូនអតិថិជននូវសេវាកម្មផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និង​សុវត្ថិភាព តាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ ហើយឥឡូវនេះ អតិថិជននឹងទទួលបាននូវសេវាកម្មផ្ទេរប្រាក់ដ៏ល្អប្រសើរពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ ធនាគារ អុឹមប៊ី ខេមបូឌា ប្តេជ្ញាថា ធានាជូននូវសុវត្ថិភាពរាល់ប្រត្តិបត្តិការផ្ទេរប្រាក់របស់អតិថិជនទៅកាន់ប្រទេសវៀតណាម តាមរយៈកម្មវិធី MBCambodia My Bank App ។

អំពីធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី គ្រុប គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលចាប់ដំណើរការតាំងពីឆ្នាំ២០១១។ ធនាគារ អុឹមប៊ី ខេមបូឌា ប្តេជ្ញាថានឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន ។ រាល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ របស់អតិថិជនរបស់យើង ឲ្យបានកាន់ តែល្អប្រសើរថែមទៀត ជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាព ។ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ជាធនាគារផ្ដល់សេវាល្អបំផុតសម្រាប់ពានរង្វាន់ធនាគារបុគ្គលក្នុងស្រុក និងពានរង្វាន់ឆ្នើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ពីទស្សនាវដ្តី Asian Banking & Finance ក្នុងប្រទេសសិង្ហបុរី។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សាខាព្រះនរោត្តម សាខាអូឫស្សី ឬសាខាបឹងកេងកង ឬទំនាក់ទំនងតាមទូរសព្ទលេខ 023 96 86 86។ សូមចូលរួមតាមរយៈទំព័រ Facebook [MB Bank Cambodia PLC]​(https://www.facebook.com/MBBankCambodiaPlc/)។ វែបសាយត៍៖ www.mbcambodia.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

Leave a Reply

Your email address will not be published. Required fields are marked *