កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៥ អបអរសាទរនវានុវត្តន៍ សហគ្រិនភាពនិងការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានរកឃើញម្ចាស់ជ័យលាភីចំនួន ១៤ ក្រុម/ក្រុមហ៊ុន ដោយសាទរនវានុវត្តន៍របស់ជ័យលាភីទាំងនេះ ក្នុងការកសាងវប្បធម៌សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះ អបអរសាទរបេក្ខជនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងដំណើរការប្រកួតប្រជែង រយៈពេលពេញមួយឆ្នាំ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងប្រមាណ ៨.០០០នាក់ជាក្រុម និងក្រុមហ៊ុនមកពី ២៥រាជធានី-ខេត្ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានកោតសរសើ រដល់ជ័យលាភី និងលើកទឹកចិត្តសហគ្រិនទាំងអស់ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពដើម្បីចាប់យកឧត្តមភាពនិងនិរន្តរភាពអាជីវកម្ម។ឯកឧត្តមបានលើកឡើងថា ៖

“ភាព ជោគជ័យនេះ គឺជាការចាប់ផ្តើមនៃដំណើរសហគ្រិនភាពដ៏ប្រសើរមួយ។ ជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ បច្ចុប្បន្នឱកាសផលិតមានកាន់តែច្រើន ហើយតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាពក៏មានកាន់តែខ្ពស់។ យើងមានទំនួលខុសត្រូវរួមក្នុងការអភិវឌ្ឍ ពង្រឹង និងលើកកម្ពស់អាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណាឱ្យពួក គេមានសមត្ថភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការត្រៀមលក្ខណៈឈានចូលទីផ្សារក្រៅប្រទេស។”

ពានរង្វាន់សហគ្រិនខ្មែរ មានបួនប្រភេទគឺ ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅគ្រប់កម្រិត ចាប់តាំងពីសិស្ស-និស្សិតដែលជានវានុវត្តន៍ករ និងជាស្ថាបនិកវ័យក្មេង ដែលត្រៀមលក្ខណៈធ្វើអាជីវកម្ម ដោយប្រែ ក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលសម្រាប់ទីផ្សារ ព្រមទាំងលើកកម្ពស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសដោយផ្អែកលើភាពច្នៃ ប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីគុណតម្លៃនៃកម្មវិធីនេះថា៖

“នៅក្នុងបរិបទបច្ចុប្បន្ន កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ មិនត្រឹមតែជា ការអបអរសាទរសមិទ្ធផលរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏ជាការទទួលស្គាល់ភាពច្នៃប្រឌិត ភាពធន់ និងសមត្ថភាពរបស់សហគ្រិនរបស់យើង។ លើសពីនេះ សហគ្រិនកម្ពុជានៅតែត្រូវការហេដ្ឋារចនាគាំទ្រដ៏រឹងមាំមួយ ដើម្បីសម្រេចបានភាពជោគជ័យរយៈពេលវែងដែលបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ដើម្បីធានាបាននូវ ការអភិវឌ្ឍ និងលទ្ធផលល្អទៅអនាគត។”

 ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ រួមមាន៖

១. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម

● ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៥៖ មេហ្គា អេហ្វ&ប៊ីឯ.ក

 ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

● ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនវានុវត្តន៍៖ ហូស្ពីកឃែ ខេមបូឌា

ឯ.ក ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

● ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនាំចេញ៖ លូស៍ ខេអេច ឯ.ក

ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

● ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកសង្គម៖ ខេ អេស ស៊ីដ ឯ.ក

ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

២. ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី

● ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៥៖ អាថាយអឺ អេមផាយ ទទួលបានពាន

និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

● ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ ការពារ សាយប៊ើរ ឯ.ក ទទួលបានពាន

និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

● ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសក្តានុពលលូតលាស់៖ អេ អេ ភី ហ្វាម ទទួលបាន

ពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

● ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ

ទទួលបានពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

៣. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ

● ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកពន្លកនវានុវត្តន៍៖ TOKKATOT ទទួលបានពាន

និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

● ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកធុរកិច្ចត្រៀមចូលទីផ្សារ៖ STROKIFY

ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

● ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកស្ថាបនិកវ័យក្មេង៖ JIV-JEAT ទទួលបានពាន

និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

៤. ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ

● ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនវានុវត្តន៍ជំនាន់ថ្មី៖ IRIS ទទួលបានពាន

និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)

● ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកនិរន្តរភាពជំនាន់ថ្មី៖ KARCHEE ទទួល

បានពាន និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)

● ជ័យលាភីពានរង្វាន់សហគ្រិនវិទ្យាល័យ ផ្នែកសង្គមជំនាន់ថ្មី៖ APSARA ទទួលបានពាន

និងទឹកប្រាក់ ១០,០០០,០០០ រៀល (២,៥០០ ដុល្លារ)

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ បានឈានដល់ឆ្នាំទី៥ ដោយបន្តបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការថែបំប៉ន ដុសខាត់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាស សម្រាប់ការបណ្តុះបណ្តាល ការកសាង បណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅ គ្រប់កម្រិត។

កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលមានកម្មវិធីស្នូល សំខាន់ៗ របស់សហគ្រិនខ្មែរ  ដែលដំណើរការក្នុងពេលទន្ទឹមគ្នា ដូចជាការប្រកួតប្រជែងគំនិតអាជីវកម្ម ការប្រកួត គំរូអាជីវកម្មរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម រហូតដល់ការរៀបចំវេទិកា សិក្ខាសាលា និងកម្មវិធីពានរង្វាន់នានា ដែលសហគ្រិនក្នុងស្រុកអាចទទួលបានចំណេះដឹង កសាងបណ្តាញធុរកិច្ច និងឱកាស ដែលគាំទ្រកំណើន និងនិរន្តរភាពសហគ្រាសរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published. Required fields are marked *