ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរសហការក្នុងការនាំបច្ចេកវិទ្យាទំនើបដំបូងបំផុតនៅកម្ពុជា

កាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ នេះនៅសណ្ឋាគារ Sun & Moon Hotels ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន Huawei ក៏បានបង្ហាញពីបច្ចេកវិទ្យា FTTR ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរដៃគូរពាណិជ្ជកម្ម អ្នកសារពត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

អ្នកស្រី សុខ ចាន់ដា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន MekongNet បានបង្ហាញពីសុទិដ្ឋិនិយមនៃបច្ចេកវិទ្យា FTTR ថ្មីនេះ ជាកិច្ចចាប់ផ្ដើមនៃសករាជថ្មីនៃការផ្លាស់ប្ដូរទៅឌីជីថល (Digitalization) នៅកម្ពុជាយើង ដែលនឹងនាំមកនូវ សេវាកម្ម បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណេតល្អបំផុតមកកាន់ទីផ្សារ។

បន្ថែមពីនេះផងដែរ លោក Zhao Zhongyang តំណាងឱ្យការិយាល័យក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេបំផុតលើទីផ្សារអ៊ីនធឺណេតអុបទិចក្នុងរយៈកាល១៥ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមចុងឆ្នាំ២០២២ នេះ មានក្រុមហ៊ុនច្រើនជាង ៨ពាន់ក្រុមហ៊ុន មកពីប្រទេសជុំវិញពិភពលោកប្រមាណ ១២០ប្រទេស កំពុងតែប្រើប្រាស់បច្ចេកវិទ្យា បណ្ដាញអ៊ុបទិករបស់ក្រុមហ៊ុន Huawei ។

កិច្ចសហការរវាង MekongNet និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei លើកនេះអាចជាការត្រួសត្រាយផ្លូវកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃសេវាកម្មឌីជីថលសម្រាប់គេហដ្ឋាន ស្របពេលតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណេតកាន់តែកើនឡើងច្រើនទៅតាមបច្ចេកវិទ្យាថ្មីដូចជា ការអប់រំលើឌីជីថល ការិយាល័យអនឡាញ ស្មាតហូម VR ឬការកម្សាន្តជាមួយនឹងកម្រឹតភាពច្បាស់ 4K/8K, ភាពខ្វះចន្លោះនៃបច្ចេកវិទ្យាកន្លងទៅតួរយ៉ាងដូចមានទិន្នន័យកកន្លងមកបង្ហាញថា អត្រានៃការគ្របដណ្ដប់នៃសេវា Wi-Fi នៅតាមផ្ទះរបស់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្ដាលត្រឹមតែ ៥៥%ប៉ុណ្ណោះ និងតម្រូវការទីផ្សារក្នុងការផ្គត់ផ្គង់បទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណេតខុសពីមុន។

អមនឹងបទបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃបច្ចេកវិទ្យា Huawei FTTR លោក Kevin Liu ដែលជាអនុប្រធានផ្នែកអ៊ីនធឺណេតអុបទិកសម្រាប់សហគ្រាសប្រចាំក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ “នេះគឺជាដំណោះស្រាយថ្មីស្រឡាងសម្រាប់ការតភ្ជាប់អ៊ីនធឺណេតនៅក្នុងផ្ទះ ក៏ដូចជាអាជីវកម្មក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធអ៊ីនធឺណេតហ្វាយប័រអុបទិករបស់ខ្លួន”។

បច្ចេកវិទ្យា FTTR សម្រាប់ អ៊ីនធឺណេតនៅផ្ទះនេះ នឹងផ្ដល់ឱ្យអ្នកប្រើប្រាស់ស្គាល់នូវបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណេតបែបប្រណីត ផ្ដើមចេញពីការតម្លើងដោយប្រើប្រាស់ខ្សែរភ្ជាប់បែប Fiber Optic ប្រភេទថ្មីថ្លាមិនប៉ះពាល់ដល់សោភ័ណភាពបន្ទប់ ងាយស្រួលតម្លើង ជួយសន្សំសំចៃការប្រើប្រាស់ថាមពលរហូតដល់ទៅ ២០% បូកបញ្ចូលនឹងបច្ចេកវិទ្យា Wifi-6 ហើយអាចសម្រេចបានល្បឿនតេស្ដសាកល្បងនៅតាមបន្ទប់ក្នុងអត្រាខ្ពស់រហូត 2000 Mbps ទ្រាំទ្រការតបន្ថែម Wi-fi hotspots រហូតដល់ ១៦។


ជាងនេះទៅទៀត នៅមានបច្ចេកវិទ្យាគ្រប់គ្រងឆ្លាតវៃទៅលើអ៊ីនធឺណេតនៅក្នុងផ្ទះ ដែល Huawei ហៅថា Intelligent O&M ដោយយកគម្រូពីបច្ចេកវិទ្យាគ្រប់គ្រងបណ្ដាញស្នូលរបស់ខ្លួនហៅថា iMaster NCE ការប្រើប្រាស់អ៊ីនធឺណេត និងតំបន់គ្របដណ្ដប់នៃអ៊ីនធឺណេតវ៉ាយហ្វាយនៅក្នុងផ្ទះ អ្នកប្រើប្រាស់អាចមើលឃើញនិងគ្រប់គ្រងយ៉ាងងាយស្រួល ព្រមទាំងអាចដឹងពីបញ្ហានៃអ៊ីនធឺណេតឬបណ្ដាញ Network។

សរុបមកវិញ អតិថិជន ដែលប្រើប្រាស់បច្ចេកវិទ្យា Huawei FTTR នឹងទទួលបាននូវអត្ថប្រយោជន៍៣ធំៗសំខាន់មានដូចជា៖

១. ការតភ្ជាប់បណ្ដាញតែមួយប្រើប្រាស់ខ្សែរ Fiber Optic ថ្លាពិសេស ងាយស្រួលក្នុងការតម្លើង ក៏នឹងជួយជម្រុញប្រសិទ្ធភាពនៃការតម្លើងផងដែរ ដោយគេហដ្ឋានមួយចំណាយពេលមិនច្រើនជាង ២ម៉ោងឡើយ ម្យ៉ាងវិញទៀត ខ្សែរ Fiber ថ្លា ជួយដល់បរិស្ថាននិងមានសុវត្ថិភាពខ្ពស់។

២. FTTR នឹងផ្ដល់ឱ្យនូវប្រព័ន្ធរៀបចំបណ្ដាញវ៉ាយហ្វាយឆ្លាតវៃ តាមបច្ចេកវិទ្យា iMaster NCE ដូចបានរៀបរាប់ខាងលើ។

៣. FTTR អនុញ្ញាតឱ្យមានឧបករណ៍ភ្ជាប់រហូតដល់ទៅ ១២៨ឧបករណ៍ ជាមួយនឹង Wi-Fi Hotspot ចំនួន ១៦នៅក្នុងផ្ទះ និងគាំទ្រដល់គ្រប់រូបភាពនៃការប្រើប្រាស់អ៊ីនធឺណេតដូចជា ការកម្សាន្ត ការធ្វើការិយាល័យអនឡាញ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ ឬការអប់រំតាមប្រព៏ន្ធអនឡាញជាដើម។

គូសបញ្ជាក់ផងដែរថា នេះជាលើកដំបូងបង្អស់ដែលបច្ចេកវិទ្យានេះមានវត្តមានលើទីផ្សារអន្តរជាតិក្រៅពីប្រទេសចិន ដោយលើកដំបូងបង្អស់នេះស្ថិតនៅក្នុងប្រទេសកម្ពុជាតែម្ដង។
ចាប់ពីថ្ងៃនេះតទៅអតិថិជន MekongNet អាចទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណេតប្រណីត Huawei FTTR នេះបើតាមការលើកឡើងពីសំណាក់អ្នកស្រី Teplukhina Maria។ MekongNet ក៏បានបង្ហាញពីកញ្ចប់អ៊ីនធឺណេតថ្មីដែលមានបូកបញ្ចូលរួចជាស្រេចនូវបច្ចេកវិទ្យា FTTR នេះ ហេតុនេះសម្រាប់អតិថិជនដែលចង់ភ្ជាប់អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុន MekongNet បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ