សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍អបអរសាទរសហគ្រិនភាពនៅកម្ពុជារៀបចំដោយសហគ្រិនខ្មែរ

ភ្នំពេញ ៖ សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:00 នាទីព្រឹក ដល់ ៦:00 នាទីល្ងាច ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាព និងកិច្ចសហប្រតិបត្តិការ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់សារៈសំខាន់ក្នុងការជំរុញភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលរួមមកពីវិស័យសាធារណៈ និងឯកជន។ ព្រឹត្តិការណ៍នេះផងដែរ នឹងបើកឲ្យមានការចូលរួមពីសាធារណជន និង​​ដៃគូពាក់ព័ន្ធនានា។  អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនងដែលសម្រិតសម្រាងឡើងក្នុងគោលបំណងផ្សារភ្ជាប់សហគ្រិនភាព ម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញនវានុវត្តន៏ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅកម្ពុជា។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ​២០២៤ គឺជាឱកាសមួយសម្រាប់សហគ្រិនក្នុងការបង្ហាញពីភាពច្នៃប្រឌិត និងនវានុវត្តន៍ដែលកើតឡើងពីការគាំទ្រ​របស់ដៃគូសហការរាប់បញ្ចូលទាំងសហគ្រិនខ្មែរ និងស្ថាប័ននៅក្នុងប្រព័ន្ធអេកូឡូស៊ីមានចាប់ពីកម្រិតវិទ្យាល័យ មហាវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ព្រឹត្តិការណ៍នេះបានរំលេចទៅដោយកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីការវិនិយោគដើម្បីផលវិជ្ជមាន, កម្មវិធីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះមានគោលបំណងផ្តល់ឲ្យអ្នកចូលរួមមានឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មទៅកាន់វិនិយោគិនអន្តរជាតិ។ យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រនៃកម្មវិធី មានអ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព​ និងនវានុវត្តន៍ឲ្យកាន់តែរីកចម្រើន។

សូមអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ ទាំងអស់គ្នា នៅថ្ងៃទី២៤​ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤  នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:00 នាទីព្រឹក ដល់ ៦:00 នាទីល្ងាច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ