តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​លើក​ទឹកចិត្ត ​និងជំរុញឱ្យវិនិយោគិន​ទាំងក្នុង ទាំងក្រៅ​ប្រទេស​វិនិយោគលើ​តំបន់សេ​ដ្ឋ​កិ​ច្ចពិសេស​ថ្មីៗបន្ថែមទៀត ដើម្បីងាយស្រួ​លក្នុងការទាក់ទាញ​អ្នក​វិនិ​យោគ​​ក្នុង និងក្រៅ​ប្រទេស​ ចូល​មក​វិ​និ​យោគ​ក្នុង​ប្រទេស​កម្ពុជា​ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗចំនួនពីរទៀត នឹង​លេចជារូបរាង​ ដោយ​មួយ​ក្រោម​ទុន​វិនិ​យោគរបស់ជប៉ុន​ និងមួយទៀត​ក្រោមកា​រវិនិយោគរបស់​វិនិយោគិន​ក្នុង​ប្រទេស​​ ។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២​ដែល​នឹង​លេច​រូបរាប​នៅពេលឆាប់ៗនេះ រួមមាន ៖

១. តំបន់សេដ្ឋកិច្ច​របស់​ជប៉ុននៅ​ខេត្តពោធិ៍សាត់ ៖ តំបន់សេដ្ឋកិច្ច​ពិសេស​នេះ​ ត្រូវ​បាន​បង្ហើ​បថា​នឹង​វិនិ​យោគ​ដោ​យ​ក្រុមហ៊ុន Minebea Cambodia ក្នុងទំហំទឹកប្រាក់​ចំនួន ៦៥០​លាន​ដុល្លារ​​អាមេរិក ដោយគ្រោង​ត្រៀម​ផ្ទៃ​​ដីចំនួន​៥០​ហិកតា ។​ តំបន់​សេដ្ឋកិច្ចពិសេស​ថ្មីនេះដែរ​ នឹង​ជំរុញការ​វិនិយោគបន្ថែមទៀត​ទៅកាន់​ខេត្ត​ពោធិ៍សា​ត់​ ជាពិសេស​ការ​វិនិយោគ​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ​៥ ដែល​ទើបតែ​សាងសង់​រួច​ និង​បានប្រ​កា​​ឱ្យប្រើប្រាស់​ជាផ្លូវការ​កាលពីពេលថ្មីៗមក​នេះដែរ ។​ តំបន់សេដ្ឋកិច្ច​ពិសេស​មួយនេះ ក៏ងាយស្រួល​ក្នុងការ​ភ្ជាប់ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសថៃផងដែរ ស្របនឹង​ច្រក​អន្តរជាតិ​ថ្មី បានណ​ង​អៀន ក៏នឹង​ត្រៀមបើក​ដំណើរការ​នៅពេលឆាប់ៗនេះដែរ ។​

២.តំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុប​​​កណ្ដាល (RGKSEZ ) ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុមហ៊ុន​ក្នុងស្រុក រ៉ូយ៉ាល់​គ្រុបរបស់​អ្នកឧកញ៉ា គិត ម៉េង ដែល​ក្រុម​ហ៊ុននេះ មាន​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​​មួ​យរួចទៅហើយ​នៅភ្នំពេញ គឺតំបន់សេដ្ឋកិច្ច​ពិសេសរ៉ូយ៉ាល់ភ្នំពេញ ។ តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​​គ្រុប​កណ្ដាល​ គ្រោងនឹងចាប់ផ្ដើម​ដំណើរ​​​ការ​ជាមួយ​ផ្ទៃដីប្រមាណ១២០​ហិក​តា ស្ថិតនៅក្នុង​ខេត្តក​ណ្ដាល​​ដែល​វា​នឹងតភ្ជាប់ជាមួយ​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប​ភ្នំពេញ  ។

ក្រៅពី​តំបន់សេដ្ឋកិច្ចពិសេស​ធំៗចំនួន​ពីរនេះ រាជរដ្ឋាភិបាលក៏បានស្នើ​និងលើក​ទឹកចិត្ត​ដល់​ភាគី​ចិន ជួយ​ជំរុ​ញ​​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការ​ទាក់​ទាញ​​ការ​វិនិយោគពី ក្នុងនិង​ងក្រៅ​ប្រទេ​សពីព្រោះថា​បើតាមរបាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញឱ្យឃើញថា​គម្រោង​វិនិ​យោ​គ​ថ្មីៗ​នៅកម្ពុជា​ដែលចុះបញ្ជីក្នុង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មួយចំនួនក៏មានទីតាំង​ក្នុង​តំបន់សេដ្ឋកិច្ច​ពិ​សេស​​​កម្ពុជា​ដែរ ។​

យោងតាមរបាយការណ៍​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ ក្នុង​រយៈ​ពេល​៣ខែ​ដើមឆ្នាំ ២០២៤​នេះ កម្ពុជា​ទទួល​គម្រោង​វិនិយោគទាំង​ថ្មី​និងគម្រោងពង្រីកផលិតកម្ម​ចំនួន១០៦​គម្រោងមានទុន​ប្រមាន២,២​ភាគរយ​ ក្នុងនោះ ៣៣​គម្រោ​ង​​ បានដាក់ទីតាំង​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ។​

តាមរយៈការ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​២បន្ថែមទៀត​នេះដែរ រំពឺងថា​នឹងទាក់ទាញ​បាននូវ​គម្រោង​វិនិយោគក្នុងនិងក្រៅប្រទេស​បន្ថែម ជាពិសេស​នឹ​ងបង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុកជាច្រើន​កន្លែង​ និងអាច​ផ្ដល់អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ទាំងផ្ទាល់​និង​ប្រយោល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​