ខណ្ឌចំនួន ៥ ប្រចាំនៅរាជធានីភ្នំពេញមានតម្លៃដីខ្ពស់ជាងគេ

ភ្នំពេញ ៖  ភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំប្រទេស ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សកម្មដែលមានភាពទាក់ទាញអ្នកវិនិយោគច្រើនជាងគេដើម្បីបណ្ដាក់ទុនវិនិយោគទៅលើអចលនទ្រព្យ ហើយក្នុងនោះគេសង្កេតឃើញអចលនទ្រព្យដែលផ្តោតទៅលើដីធ្លីនៅក្នុងខណ្ឌចំនួន៥ មានតម្លៃថ្លៃជាងគេ និងមានការអភិវឌ្ឍទៅលើសំណង់អគារច្រើន។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញថា នៅក្នុងចំណោមខណ្ឌទាំង១៥ចំណុះរាជធានីភ្នំពេញ គេសង្កេតឃើញមានខណ្ឌចំនួន៥ ដែលមានតម្លៃដីធ្លីថ្លៃជាងគេ ដោយទីតាំងខ្លះមានតម្លៃលើសពី១ម៉ឺនដុល្លារអាមេរិកឯណោះក្នុងមួយម៉ែត្រការ៉េ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ខណ្ឌដែលមានតម្លៃដីធ្លីថ្លៃជាងគេនៅក្នុងរាជធានីភ្នំពេញ យើងឃើញមាននៅខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូពេញ និងខណ្ឌ៧មករា ។ ចំណែកខណ្ឌមួយទៀតដែលមើលឃើញថាជាតំបន់អភិវឌ្ឍន៍ខ្លាំងទៅលើអគារពាណិជ្ជកម្មថ្មីៗគឺខណ្ឌទួលគោក ។

លោកថា ៖

“ខណ្ឌបឹងកេងកង ត្រូវបានចាត់ទុកជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេ ហើយអ្នកទិញដីនៅតំបន់នេះភាគច្រើនទិញដើម្បីអភិវឌ្ឍន៍ជាអគារខ្ពស់ៗ ដោយមិនមែនទិញដើម្បីវិនិយោគទុកលក់ចំណេញបន្តទៀតនោះទេ ពីព្រោះថាដីប្រភេទនេះមានតម្លៃខ្ពស់រួចទៅហើយ ដូច្នេះវាមិនឱកាសក្នុងការឡើងថ្លៃបន្តទៀតឡើយ”

លោកបន្តថា ៖

“និយាយជារួមទៅក្នុងខណ្ឌទាំង៥ដែលបានរៀបរាប់ គឺមានតម្លៃអចលនទ្រព្យខ្ពស់ ក៏ប៉ុន្តែបើនិយាយពីអត្រានៃការឡើងថ្លៃអចលនទ្រព្យរួមទាំងដីធ្លីខណ្ឌទាំង៥មិនឡើងខ្ពស់ទេ។ តំបន់ដែលឃើញថាមានអត្រាកំណើនខ្ពស់យើងមើលឃើញមាននៅតំបន់នៅខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ដូច្នេះ អ្នកវិនិយោគលើដីធ្លីដែលទិញដីនៅតំបន់ទាំងនេះ នឹងទទួលបានការចំណេញខ្ពស់។ ក្រៅពីនេះ ក៏មានតំបន់មួយចំនួនទៀតនៅខណ្ឌដង្កោ នៅម្ដុំផ្លូវ៦០ម៉ែត្រ និងតំបន់នៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ជាដើម”

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងដែរថា ដីកណ្ដាលក្រុងជាដីសម្រាប់អភិវឌ្ឍន៍អគារខ្ពស់បានច្រើនជាន់ទើបអ្នកអភិវឌ្ឍន៍ទទួលបានប្រាក់ចំណេញ ចំណែកអ្នកវិនិយោគដីធ្លីដែលចង់បានប្រាក់ចំណេញ មិនគួរទិញដីកណ្ដាលក្រុងសម្រាប់ទុកលក់បន្តនោះទេ។ ដីធ្លីដែលអាចទទួលបានប្រាក់ចំណេញខ្ពស់គឺជាដីនៅជាយក្រុង និងមិនទាន់មានការអភិវឌ្ឍ ដូច្នេះគេអាចទិញទុករយៈពេល២-៣ឆ្នាំ ឬ៥ឆ្នាំនឹងបានផលកាន់តែច្រើន ។ លោកបន្តថា តំបន់ទាំង៥ នៅកណ្ដាលក្រុងភ្នំពេញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍អគារខ្ពស់ៗរួមមានខុនដូ និងអគារការិយាល័យរបស់ក្រុមហ៊ុនជាដើម។ អ្នកដែលចង់ស្នាក់នៅជិតកន្លែងធ្វើការ គេទិញខុនដូ ឬជួលអាផាត់មិនសម្រាប់ស្នាក់នៅ ហើយចុងសប្ដាហ៍គេអាចទៅលេងផ្ទះនៅជាយក្រុង ឬផ្ទះលំហែនៅតាមបណ្ដាខេត្ត  ដូច្នេះហើយទើបមានការបែងចែកដីសម្រាប់អភិវឌ្ឍន៍ទៅតាមតំបន់នីមួយៗ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)