តាកែវ ៖ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារ និងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្ត្រខេត្តតាកែវបានរកឃើញថា សម្បុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១ នេះ។ នេះគឺជាការបញ្ជាក់ឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា ក្រុមអ្នកអភិរក្សបានរកឃើញថា ក្រោយការធ្វើជំរឿនសម្បុកសត្វស្លាបដែលជាសកម្មភាពអង្កេតតាមដានថ្មី ត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២០ និងក្នុង២០២១នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«នៅក្នុងឆ្នាំ២០២១នេះ សម្បុកសត្វស្លាបទឹកចំនួន ០៦ ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន សម្បុកសត្វចង្កៀលខ្យងចំនួន ២ ៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សម្បុក សត្វខ្វែក ១៨០ សម្បុក សត្វស្មោញ ៣២ សម្បុក ក្រសារប្រផេះ៣០ សម្បុកសាធ្នង់២២ សម្បុក»

បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ដោយយោងលើលទ្ធផលដែលទទួលបានពីមន្ត្រីអភិរក្ស និងការសង្កេតរបស់ក្រុមអភិរក្សបង្ហាញឱ្យឃើញថា សម្បុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្ស និងបញ្ជាក់ថាបឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅ និងពងកូន។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សរវាងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការ អង្គការជីវិតស្លាបអន្តរជាតិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។

ឯកឧត្តមបានថ្លែងថា ៖
«កំណើនកើនឡើងនូវប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស»
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កំណើនប្រភេទសត្វនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើឱ្យតំបន់នេះកាន់តែមានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការការពារ និងអភិរក្សតំបន់នេះ។ ឯកឧត្តម បានអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វរស់នៅ ជាពិសេស ប្រភេទសត្វស្លាបកម្រៗ។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាន និងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content