ប្រធាន​ AmCham Cambodia កោតសរសើរបរិយាកាស​វិនិយោគ​​នៅកម្ពុជា​ និងថា​វិនិយោគិន​បរទេស​គួរ​តែ​មកកម្ពុជា

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) បាន​កោត​សរសើរពីកិច្ចខិ​តខំប្រឹ​​ង​ប្រែ​ងរ​បស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាក​ម្ពុ​ជា ​ជា​ប្រទេ​​សមួយ​ដែ​លប​ង្ក​ល​ក្ខណៈងា​យ​ស្រួល​ដ​ល់អ្ន​ក​វិ​និ​យោគ ពីព្រោះកម្ពុជាមានស្ថិរភាពនយោបាយ និង​ស​ន្តិសុ​ខ​ពេ​ញ​លេញ​ដែ​ល​ជា​កា​តា​លី​ក​រជំ​រុ​ញ​ឱ្យ​​អ្នក​វិ​និ​យោ​គមា​ន​ទំ​នុ​កចិត្តខ្ពស់​ក្នុង​ការ​មក​បណ្ដាក់​ទុនវិនិយោគនៅកម្ពុជា ។ ការលើកឡើង​នេះ​ធ្វើ​ឡើង​ក្នុងជំនួបជាមួយឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​ ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់ បានលើកឡើងអំពីវិស័​យស​ក្តា​នុព​ល​​​មួ​យចំនួនសម្រាប់កា​រ​វិនិ​យោ​គ​រ​ប​ស់វិ​និ​​យោគិ​​ន​បរទេសនៅកម្ពុជា។ ក​ម្ពុ​ជា​អា​ច​ស​ហកា​រ​លើ​​វិ​ស័​យ​អ​ច​ល​នទ្រព្យដល់​អ្ន​ក​វិ​និ​យោគ​អា​​មេ​រិ​ក​ដែលក្នុង​វិ​ស័យអ​ចលន​ទ្រព្យ​នេះ​គឺត្រូវកា​រ​​ភាព​រហ័ស​ទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល ។​

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីកិច្ចការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើត​បរិយាកា​សគ្មាន​វិវាទ​នៅទូទាំងប្រទេស។ កម្ពុជា បានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ រីឯសម្ដេច​អ​គ្គ​ម​ហាសេ​​នាប​តីតេជោ ហ៊ុន សែន ជានិមិត្ត​រូប​​នៃបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត​ ជាបិតាសហ​ស​ម័​យកម្ពុជា ខណៈដែលបច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វ​ល់​ខ្វា​យ​ទៅ​នឹ​ង​ជ​ម្លោះ ឬវិវាទ​អ្វី​ផ្សេងទៀតនោះទេ តែកំពុងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍខ្លួនទៅមុខ ​ហើយ​ខិ​ត​​ខំប្រឹ​ង​ប្រែ​​ងក្នុងការទា​ក់​ទាញ​អ្នក​វិនិយោគ​ឱ្យម​កបណ្ដាក់​ទុន​វិនិយោគនៅ​កម្ពុជា​ឱ្យបាន​កា​ន់តែ​ច្រើន​ថែមទៀត។

​ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​​បន្ថែមថា​ ៖

«កម្ពុជាមិនមានការរើសអើងពូជសាសន៍ ឬសាសនាអ្វីនោះទេ តែជាប្រទេសមួ​យដែ​ល​ផ្ដល់​សិ​ទ្ធិ​សេ​រី​ភា​​ពគ្រ​ប់គ្រាន់ ហើយប្រជាពលរដ្ឋរស់នៅប្រ​កបដោយ​ភាពសុ​ខដុម​រមនា។ បច្ចុប្បន្ន អាទិភាពចម្បងដែលយើងផ្ដោតសំខាន់នោះគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយភាពសុខសាន្ត មានផ្ទះសម្បែ​ង និងអា​ហារ​ហូប​ចុក​គ្រប់​គ្រាន់​ មានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងមានលទ្ធភាពធ្វើដំណើ​រកំសាន្តគ្រប់ទីកន្លែង»។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់សភាពាណិជ្ជ​កម្ម​អា​មេ​រិ​ក​​ប្រ​ចាំ​ក​ម្ពុជា ​ពិនិត្យ​ល​ទ្ធភាព​ក្នុងការកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាការឆ្លើយតប សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានឯកភាព និង​ពិ​ភា​ក្សាប​​ន្ថែ​ម​ទៀ​ត​ចំ​ពោះ​ចំ​ណុ​ច​ដែ​ល​អា​ច​សហ​កា​រ​គ្នាបាន ហើយបានកោ​តស​រសើរ​ចំពោះ​សមិទ្ធផលរយៈពេលមួយឆ្នាំរបស់ក្រសួងរៀ​ប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ និងថ្លែង​អំណ​រ​គុ​ណ​ដ​ល់​​រា​ជ​រ​ដ្ឋា​ភិបា​ល​កម្ពុ​​ជាដែ​ល​បា​ន​ស​ហការយ៉ាង​ជិត​ស្និទ្ធជាមួយវិស័យឯកជនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិកដែលកំពុងតែធ្វើការវិនិយោគយ៉ាងសកម្មនៅកម្ពុជាភាគច្រើនផ្តោតទៅលើវិស័យបច្ចេកវិទ្យា IT វិស័យគ្រប់គ្រង សំណង់ និងអភិវឌ្ឍន៍អ​ចលន​ទ្រព្យ​។ ដោយឡែក បេសកក​ម្ម​រ​ប​ស់សភាពាណិជ្ជកម្មអាមេរិក ផ្ដោតទៅលើការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងស​​ហរដ្ឋអាមេរិក ជា​ពិសេ​ស​គឺព្យាយាម​កៀរគ​រ​​អ្ន​ក​វិ​និ​យោ​គ​អា​មេ​រិ​កឱ្យ​ម​​ក​ប​ណ្ដា​ក់ទុ​ន​វិ​និ​យោគ​​នៅ​ក​ម្ពុជា​ប​ន្ថែម​ទៀត ដើម្បី​ជួយ​លើ​ក​ក​ម្ព​ស់​ជីវភាពរបស់ប្រជាជនកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា