ចំណងដៃផ្លូវ​ថ្មីមួយខ្សែទៀត ​​កែប-ភ្នំពេញ កំពុង​ជំរុញ​ចលនាទិញលក់ដីធ្លី ​និងធ្វើឱ្យ​តម្លៃ​ឡើងថ្លៃ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានជូនជាចំណងដៃនូវថ្លូវថ្មីចំនួនខ្សែទៀតតភ្ជាប់ពីខេត្តកែបមកកាន់ផ្លូវជាតិលេខ​៣ ឆ្ពោះទៅរាជធានីភ្នំពេញ បាន​សម្រេចជិត១០០ភាគរយហើយ ដោយផ្លូវនេះគឺជា​កាត់ថ្មីមួយ​សម្រាប់បងប្អូន​ប្រជាពលរដ្ឋ​ដែលធ្វើ​ដំណើរពីភ្នំពេញទៅ​កាន់​ខេត្ត​កែប ដោយមិនចាំបាច់​ទៅកាន់ទីរួម​ខេត្តកំពត ឬ​កាត់តាមផ្លូវលេខ​៣១​ តានី ទូកមាសទៀតនោះទេ ។​

ការសាងសង់​ផ្លូវថ្មី​នេះ​បានជំរុញឱ្យ​សកម្មភាពទិញលក់​ និងតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ​នោះ​មានកំណើនមួ​យ​កម្រិតទៀត ហើយ​រំពឹងថា​សក្ដានុពល​តាមបណ្ដោយផ្លូវ​ថ្មីនេះ នឹង​ធ្វើឱ្យ​មានការ​វិនិយោគដីធ្លីបន្ថែមទៀត ​ជាពិសេស​កសិកម្ម ឧស្សាហកម្ម និង​លំនៅឋាន ។

លោក​ លឹម រដ្ឋា ភ្នាក់ងារអចលនវត្ថុមួយរូប​ប្រចាំខេត្តកំពត-​កែប បានមានប្រសាសន៍ឱ្យដឹងតាមនៅថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២៣ ថា តាមពិត​ទៅផ្លូ​វនេះ​ បានចាប់ផ្ដើមសាងសង់យូរហើយ ដែលរហូតមកដល់ពេលនេះ ​គឺគេបានចាក់​កៅស៊ូ​ស្ទើរតែរួចរាល់ទាំងស្រុង​ទៅហើយដែរ។

លោកបន្តថា ៖

“តាមរយៈការអភិវឌ្ឍ​ផ្លូវ​មួយ​នេះ បានធ្វើឱ្យតម្លៃដីធ្លីនិងការ​ទិញលក់​ដីធ្លី​នៅតាមបណ្ដោយផ្លូវ​មួយ​នេះ​មានសកម្មភាពល្អប្រសើរ ដោយកាលពីមុន​អ្នកទិញ​ដីមានឱកាស​ទទួលបានការទិញលក់​ក្នុង​តម្លៃ​ទាបត្រឹមតែមួយម៉ែត្រ​ការ៉េ ​៦ដុល្លារអាមេរិក​ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ តម្លៃដីធ្លី១០ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ក៏នៅតែពិបាករកដែរ។”

លោកបន្តទៀតថា ៖

“ចាប់តាំងពីគម្រោងផ្លូវ​នេះ​បានចាប់ផ្ដើម​អភិវឌ្ឍន៍​រហូតមកដល់ចាក់កៅស៊ូ និងជិត​រួចរាល់ ដីនៅតំបន់​ខ្លះ​បានដូរ​ម្ចាស់បួនប្រាំនាក់ទៅហើយ ដែល​មានន័យថា​សកម្មភាពទិញលក់​យក​ចំណេញ​គឺ​មាន​ភាព​ផុស​ផុល​ខ្លាំង ប៉ុន្តែ​សម្រាប់ដីដែលមាន​ទីតាំង​ឆ្ងាយពីផ្លូវ​បន្តិច ​ឬហៅថា​ដីនៅជាប់ផ្លូវ​ក្នុង​​​ គឺអាច​ទិញ​បាន​ក្នុង​តម្លៃទាប​ជាង​ដី​នៅជាប់ផ្លូវធំ ឬយើងអាចរកទិញពីម្ចាស់​ដើម​​បាន។”

លោក​ ជិន ណារិន ភ្នាក់ងារអចលនវត្ថុ​ប្រចាំខេត្តកំពត​ដែរនោះក៏បាននិយាយថា​ មួយរយៈចុងក្រោយ​នេះ នៅតំបន់ឆ្នេរ ​ជាពិសេស​ កំពត ​​និង កែប ហាក់​មានសក្ដានុពល​កាន់តែខ្លាំង ដោយមានគម្រោងធំៗមួយចំនួន​បាន​សម្លឹង​រក​ឱកា​ស​វិនិយោគ​ និងអភិវឌ្ឍន៍​ដែលជាការទាក់ទាញ​វិនិយោគិនជាតិអន្តរជាតិ​កាន់តែខ្លាំង​ឡើង​ថែម​ទៀត​មកកាន់ទឹកដី​នៃតំបន់ឆ្នេរ​សមុទ្រ។​

លោក​បន្តថា ក្នុង​រយៈ​ពេលចុងក្រោយ​នេះដែរ ឃើញថា​រាជរដ្ឋាភិបាលបានប្រឹងប្រែង​ក្នុងការអភិវឌ្ឍ​ហេដ្ឋា​រច​នាសម្ព័ន្ធថ្មីៗ ​និងលើកកម្រិតគុណភាព​ផ្លូវ​ចាស់ៗ​ដូចជា​ផ្លូវជាតិលេខ​៣១ ផ្លូវ​៣៣​ និង​ផ្លូវ​ថ្មីពីខេត្តកែប​ទៅ​ភ្នំ​ពេញ​​ដែលធ្វើ​ឱ្យកា​រធ្វើដំណើរពីរាជធានីភ្នំពេញ មកាន់ទឹកដីនៃខេត្តកំពត និ​ងកែប​កាន់​តែ​ងាយស្រួល ។​

រាជរដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍន៍​ជាច្រើនទៀត​នៅក្នុង​ទឹកដីនៃខេត្តកំពត និងកែប ក៏ដូចជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកែប និងខេត្តកំពត ហើយគម្រោងទាំង​នោះ គេរំពឹងថា​នឹង​ធ្វើឱ្យសក្ដានុពល​អចលនវត្ថុ ​​និង​ទេសចរណ៍ នៅតំបន់ឆ្នេរទាំងពីរ​នេះ​កាន់តែមានភាពទាក់ទាញ​បន្ថែម​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ