សម្ដេចតេជោ ៖ កម្ពុជាផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលាយទៅជាស៊ីជម្រៅ ដោយដាក់បញ្ចូល​បច្ចេកទេស​ថ្មីៗ

ភ្នំពេញ ៖ សម្រាប់វិស័យកសិកម្មរបស់កម្ពុជា គឺមានការផ្លាស់ប្ដូរពីការអភិវឌ្ឍតាមបែបទូលាយឲ្យទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ ប៉ុន្តែអាចផ្គត់ផ្គង់ប្រជាជនបានច្រើនជាងមុន។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសការអញ្ជើញផ្ដល់សញ្ញាបត្រដល់និស្សិតកសិកម្មនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ការផ្លាស់ប្ដូរគោលដៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនេះគឺធ្វើឡើងស្របទៅនឹងការវិវត្តិនៃសេដ្ឋកិច្ច និងកំណើននៃប្រជាជនកម្ពុជា។ កំណើននៃប្រជាជននេះហើយដែលជាកត្តាចម្បងមួយតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវផ្ដោតលើការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនឲ្យបានគ្រប់គ្រាន់។

បើតាមប្រសាសន៍របស់សម្ដេច ក្រោយពីការបិទបញ្ចប់នូវរបបប្រល័យពូជសាសន៍ទៅ ប្រជាជនកម្ពុជាមានប្រមាណជា ៥លាននាក់ប៉ុណ្ណោះ ខណៈដែលផ្ទៃដីនៅទំនេរច្រើន។ ដោយមូលហេតុនេះ និងដើម្បី​កសាងសេដ្ឋកិច្ចប្រជាជននៅក្រោយសង្រ្គាមផង កាលនោះរាជរដ្ឋាភិបាលក៏បានចេញនូវគោលការផ្ដល់​កម្មសិទ្ធិដីធ្លី ដោយកំណត់ថាក្នុងមួយគ្រួសារដែលមានសមាជិក ៥នាក់ គឺស្មើនឹងដីមួយ​ហិកតា។ ប៉ុន្តែសម្រាប់របត់សង្គមបច្ចុប្បន្ន ដែលប្រជាជនកម្ពុជាបានកើនឡើងដល់ក្នុងរង្វង់ ១៧លាននាក់ គោលការណ៍នេះមិនគួរនឹងត្រូវបានអនុវត្តទៀតទេ។ ត្រង់ចំណុចនេះហើយ ដែលសម្ដេចនាយករដ្ឋមន្ត្រីហៅថា ជាកំណែទម្រង់ដីធ្លីទៅជាការធ្វើកសិកម្មបែបស៊ីជម្រៅ។

សម្ដេចតេជោបន្តថា ៖

“ពេលនោះដីធ្លីដែលយើងមានស្រាប់ គឺគ្រប់គ្រាន់សម្រាប់ប្រជាជននៅពេលនោះ ប៉ុន្តែពេលនេះប្រជាជនរបស់យើង បើទោះបីជាមិនទាន់ធ្វើការអង្កេតឡើងវិញក៏ដោយ តែចំនួន​ប្រជាជនយើងឡើងជុំវិញ ១៧លាននាក់…ដូច្នេះការកើនឡើងនៃចំនួនប្រជាជននេះហើយ​ដែលតម្រូវ​ឲ្យយើងត្រូវដោះស្រាយដីធ្លីជូនពួកគាត់​ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផល។”

សម្ដេចមានប្រសាសន៍បន្តទៀតថា៖

“ដូចដែលខ្ញុំបានលើកឡើងខាងលើ កសិករយើង​ ប្រជាជន​យើងបើមាន៥នាក់ត្រូវមានមួយហិកតា ឥឡូវនេះយើងប្ដូរទស្សនៈនេះបានហើយ! ពិតមែនហើយ វាមិនអស់ទាំងស្រុងទេ នៅមានប្រជាជនយើងដែលត្រូវការដីធ្លីបន្ថែម ប៉ុន្តែយើងត្រូវដោះស្រាយ​បញ្ហានេះតាមរយៈការបន្តដោះស្រាយទឹក និងបង្កើនរដូវដាំដុះ…ដីមួយហិកតាដដែល ដែលធ្លាប់ចិញ្ចឹម​បានមនុស្ស៥នាក់ត្រូវធ្វើដីមួយហិកតាដដែលឲ្យចិញ្ចឹមមនុស្សបាន ២០នាក់ ឬលើសពីនេះតាមរយៈការ​ដោះ​ស្រាយទឹក ដើម្បីឲ្យពួកគាត់ដែលធ្លាប់ធ្វើបានតែម្ដងអាចធ្វើបាន២ដង ឬ៣ដង។”

ក្នុងនោះផងដែរ សម្ដេចក៏បានលើកឡើងអំពីពូជស្រូវថ្មីៗ ដែលក្រសួងកសិកម្មទើបបានប្រកាស ជាពូជដែលឆាប់ទទួលបានទិន្នផល ដោយប្រើប្រាស់រយៈពេលបង្កបង្កើនផលត្រឹមតែ ៧៨ថ្ងៃ។ តាមរយៈពូជស្រូវថ្មីនេះ ប្រជាកសិករនឹងអាចមានលទ្ធភាពដាំដុះបាន ២ ទៅ៣ដងក្នុងមួយឆ្នាំ ហើយដែលមានន័យថា កម្ពុជាកំពុងតែប្រើប្រាស់ដីកសិកម្មឲ្យអស់ពីលទ្ធភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧