ចុងឆ្នាំ២០២២នេះ ផ្សារទំនើបធំៗចំនួន២នៅប៉ែកខាងត្បូងភ្នំពេញ​នឹងដាក់ដំណើរការ​

ភ្នំពេញ ៖ ផ្សា​រទំនើប​ធំៗលំដាប់អន្តរជាតិចំនួន២​ស្ថិតនៅប៉ែក​ខាងត្បូងរាជធានីភ្នំពេញ​​ ​នឹង​ដាក់ដំណើរការ​នៅចុងឆ្នាំ២០២២​នេះ ហើយនឹង​មានការ​ផ្គត់ផ្គង់ទីតាំង​លក់រា​យ​បន្ថែមទៀត​នៅក្នុ​ងរាជធានីភ្នំពេញ។ ផ្សារទំនើបធំទាំង​២​នេះ ត្រូវបានចាត់ទុកថាជា​ផ្សារទំនើបដែលធំជា​ងគេ​នៅក្នុងប្រទេស​កម្ពុជាជាមួយនឹងទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់។

​អ្នក​ស្រី​ អាន សុធីតា​ អគ្គនាយិកា​ក្រុមហ៊ុន​ PropNex Cambodia បានថ្លែង​ឱ្យដឹងតាមទូរសព្ទ​ជាមួយ AMS ថា ​​​បើតាមអ្វីដែល​អ្នកស្រី​បានដឹង ផ្សារទំនើប​របស់ជប៉ុនមួយ​គឺ AEON3 ​នឹង​ដាក់​ដំណើរការ​នៅចុងឆ្នាំ២០២២​នេះ ក្នុងអំឡុង​ចុងត្រីមាសទី​៣ ​ឬដើមត្រីមាសទី​៤​ ដែលការដាក់ដំណើរកា​រផ្សារទំនើបមួយនេះ នឹង​មានការផ្គត់ផ្គង់​ទីតាំង​លក់រាយ​នៅក្នុងរាជធានីភ្នំពេញ​កើនឡើង​មួយកម្រិតទៀត ។

អ្នកស្រីបន្តថា​ ការ​បើក​ដំណើរការ​ផ្សារទំនើប​នៅតំបន់ផ្លូ​វ៦០ម៉ែត្រ​នេះ អាច​និយាយបានថា ​ជាការពង្រីកវិសាលភាពទីផ្សារលក់រាយកាន់តែទូលាយ ជាពិសេសនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ខណៈដែល​ផ្សា​រ​ទំ​នើបលក្ខណៈអន្តរជាតិមួយទៀតដែលបោះទុនដោយអ្នកវិនិយោគក្នុងស្រុក ជីបម៉ុង ក៏គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២២នេះផងដែរ។

អ្នកស្រី​បន្ថែមថា​ ៖

“ការអភិវឌ្ឍផ្សារទំនើ​បមួយ​ចំនួន​បានផ្អាក​សកម្មភាព​ទៅហើយ ខណៈ​ដែលគម្រោងមួយ​ចំនួន​ទៀតនៅតែបន្ត​សកម្ម​ភាពរបស់ខ្លួនដដែល ។ កត្តា​មួយចំនួនធ្វើ​ឱ្យផ្សារ​ទំនើបមិនដំណើរការ​ រួមមានកត្តា​​ទីតាំង​ កត្តា​អ្នកគ្រប់គ្រង​ផ្ទាល់ ​ការរចនាផ្នែក​ខាង​ក្រៅ ​និងខាង​ក្នុង​ផ្សារ រួមជាមួយនឹងកត្តា​​ផ្សេងៗមួយចំនួន​ទៀត”

អ្នកនាង ​ជិន ច័ន្ទដាលុច្ស​ ប្រធាន​ផ្នែក​វាយតម្លៃ​នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តា​មទូ​​រ​​ស​ព្ទ​​នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​នេះឱ្យដឹងថា​ បើតាមអ្វីដែល​បានទទួលពី​ម្ចាស់គម្រោង​អភិវឌ្ឍន៍​ផ្សារទំនើប​ទាំងពីរ​គឺផ្សារ​អ៊ីអន​មានជ័យ ឬ AEON3 ​ និងគម្រោង​ផ្សារទំនើប​ជីបម៉ុង​មេហ្កាម៉ល​ថា ផ្សារទំនើប​ទាំងពីរ​នេះ នឹង​ដំណើរការ​នៅចុងឆ្នាំ​២០២២​នេះពិតមែន ។ ការ​ដាក់ដំណើរការ​ផ្សារទំនើបទាំងពីរ​នេះ គឺជាកា​រ​ប្រកួត​ប្រជែង​ឱ្យទាន់​សម័យកាល ។ វា​នឹង​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​ទីតាំ​ងលក់រាយ​នៅភាគ​ខាង​ត្បូង​ភ្នំពេញ​គឺកាន់តែច្រើន ។

អ្នកនាងបន្តថា ៖

“ការដាក់ដំណើរការ​ផ្សារទំនើប​ទាំងពីរ​នេះ​ក៏អាចជាការ​វាយលុក ​ឬធ្វើឱ្យផ្សារទំនើប​តូច​ៗ​នៅជុំវិញនោះ​មាន​បញ្ហា​ផងដែរ បើសិនជា​ម្ចាស់​ផ្សារទំនើប​តូចៗទាំង​នោះមិនមានអ្វីជាការ​ទាក់ទាញ​ដល់​អតិថិជន”

អ្នកនា​ងបន្តទៀត ៖

“ម្ចាស់ផ្សារទំនើបទាំងពីរ​សុទ្ធសឹងតែជា​អ្នកដែលមានបទពិសោធន៍​ក្នុងកា​រអភិវឌ្ឍ​​ផ្សារ​ទំនើប​ ដូច្នេះពួកគាត់​បានដឹងពីទីផ្សារ​ និង​បញ្ហា​ប្រឈម​ ដែលអាចមានដំណោះ​ស្រាយ​រួចទៅហើយ ។ មកដល់​ពេលនេះ​ ទីតាំង​ផ្សារទំនើបទាំងពីរ​នេះ ទំនង​ជា​មានអ្នកជួល​ពេញ​ ឬជិតពេញរួច​ទៅហើយ​ ទើប​ម្ចាស់​ផ្សារទំនើប​ទាំងពីរ​បានប្រកាស​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ២០២២នេះ ព្រម​គ្នា​តែម្ដង”

អ្នកនាង​បន្ថែមថា វត្តមានផ្សារទំនើបទាំងពីរនេះដែរ នឹងជំរុញឱ្យ​ការអភិវឌ្ឍ​លំនៅឋានកា​ន់តែ​ច្រើន​​បន្ថែ​ម​ទៀត ជាក់ស្ដែង​តាំងពីរគម្រោងទាំងពីរ​បានសាងសង់​ម្ល៉េះ គម្រោង​អភិវឌ្ឍន៍លំនៅឋាន​ជា​បន្ត​ប​ន្ទា​ប់​បាន​​ចាប់ផ្ដើម​សាងសង់​ និងផ្គត់ផ្គង់​នៅជុំវិញ​តំបន់នោះ ហើយមក​ពេលនេះ គម្រោង​អភិវឌ្ឍន៍នៅតែមានជា​បន្ត​ប​ន្ទា​ប់​មិនមានភាពស្ងប់ស្ងាត់នោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន