កម្ពុជាកំពុងអភិវឌ្ឍន៍​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដើម្បីទទួលនាវាធំមកពីគ្រប់ប្រទេស​លើពិភពលោក

ភ្នំពេញ ៖ ក្នុងគោលបំណងទទួល​នាវា​ខ្នាតធំនានា​នៅលើពិភពលោក​អាច​ចូលចត​នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​បាន​ រាជ​រ​ដ្ឋា​ភិបាល​បាន​និងកំពុង​អភិវឌ្ឍ​កំពង់ផែមួយនេះឱ្យ​មានសមត្ថភាព​ដោយ​កំ​ណ​ត់​​ត្រឹមឆ្នាំ២០២៩ នាវា​លើពិភពលោក​នឹងអាចចូលចត​បានស្ទើរតែទាំងអស់​នៅកំពង់​ផែស្វយ័​តក្រុងព្រះសីហនុ​។

ឯកឧត្តម ​លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​អគ្គ​នាយក​កំព​ង់ផែស្វយ័តក្រុងព្រះសីហនុ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា ​​នៅឆ្នាំ២០២៩​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ​នឹងអាច​ឱ្យ​នាវា​លើពិភពលោក​ចូលចត​​បា​នស្ទើ​​រ​តែទាំ​ងអស់ ខណៈ​បច្ចុប្បន្ន​ននេះ កំពង់​ផែនេះមានសមត្ថភាពទទួល​នាវាបានតែ១៨​ភាគរយ​ប៉ុណ្ណោះ ។

សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៍នៅក្នុងពិធី​បើកការដ្ឋានសាងសង់​ចំណត​ផែកុងតឺន័រ​កាលពីពេលថ្មីៗនេះថា នៅក្នុង​ឆ្នា២០២៤ខាងមុខនេះ ផែកុងតឺន័រ ដែលមាន​ជំរៅទឹក​ទឹក ៩,២ម៉ែត្រ នឹង​ធ្វើរួចរាល់ ហើយពេល​នោះ​នាវាដឹកកុងតឺន័រ​បន្ថែមទៀត​អាច​ចូល​ចត​នៅផែនេះបាន តែ​នាវា​តែ១៨​ភាគរយ​ដដែល​អាចចូលចត​បាន​រហូតដល់​ឆ្នាំ២០២៦ ចំណត​ផែទឹកជ្រៅ​ជំរៅ​១៤,៥ម៉ែត្រ សង់រួច ដែលអាច​ឱ្យ​វានា៩៣​ភាគរយ​មកពីកំពង់ផែ​នានា​លើពិភពលោក​អាចចូលចត​បាន ។​

សម្ដេច​តេជោ​បន្តថា រហូតដល់ឆ្នាំ២០២៨ ផែកុងតឺន័រ​ជំហានទី២ប្រវែង ៤០០ម៉ែត្រ​និងមានជំរៅទឹក ​១៦,៥ម៉ែត្រ​នឹង​សង់រួចរាល់ ពេលនោះ​នាវាដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងអាចចូលចតបានទាំងអស់ ហើយរហូតដល់ឆ្នាំ២០២៩ ​ផែ​កុងតឺន័រប្រវែង​ ៤៣០​ម៉ែត្រ និងមានជំរៅទឹក​រហូតដល់ ​១៧,៥ម៉ែត្រនឹងរួចរាល់​ ហើយពេលនេះ​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​នឹង​ដូច​កំពង់​ទាំងអស់​លើពិភពលោក ដែលមានន័យថា​នាវា​ខ្នាតធំប៉ុនណា​ក៏អាចចូលចត​​នៅកំ​ព​ង់​ផែ​ស្វ​យ័​តក្រុងព្រះសីហនុ​បាន​ដែរ​ ។

ឯកឧត្តម ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និងដឹកជញ្ជូន​បានមានប្រសាសន៍ថា តាមពិតទៅ​ការអភិវឌ្ឍ​កំពង់ផែ​កុងតឺន័រ​​នៃកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​មានបួនដំណាក់​កាល​ឯណោះ ដោយទី១​គឺការ​កែប្រែ​កំពង់ផែ​ដឹកទំនិញរាយ​ឱ្យ​ទៅជា​កំពង់ផែ​កុងតឺន័រ មានប្រវែង​២៥៣ម៉ែត្រ ដែលអាចបង្កើន​សមត្ថភាព​កំពុង​ផែយើង​បាន​ ២៥០​ពាន់ ​TEUs ថែមទៀត ។ កំពង់ផែនេះត្រូវ​ការ​ពេលវេលា​សាងសង់​១៨ខែ ។ ដំណាក់​កាលទី​២​គឺកំពង់ផែទឹកជ្រៅជំរៅ ១៤,៥​ម៉ែត្រ ដែលអនុញ្ញាតអាច​អនុញ្ញាតឱ្យ​នាវា​នៅតំបន់ប៉ាស៊ីហ្វិក​ចូលចត​បាន៩៣ភាគរយ ខណៈសព្វថ្ងៃនេះ មានតែ​ ១៨ភាគរយ​ប៉ុណ្ណោះ ។ កំពង់ផែនេះ​នឹង​បង្កើត​សមត្ថភាពកុងតឺន័រ​ ៤៥០ពាន់​TEUs បន្ថែមទៀត ។

ឯកឧត្តមបន្តថា ​ដំណាក់កាលបន្តគឺសាងសង់​កំពង់ផែកុងតឺន័រទឹក​ជ្រៅ​១៦,៥ម៉ែត្រ​ ដែលអាច​អនុញ្ញាតឱ្យនាវា​មក​ពី​កំពង់ផែ​នៃមហាសមុទ្រ​ឥណ្ឌា​ចូល​ចត​បាន​ ដោយ​អាចបង្កើន​សមត្ថភាពកុងតឺន័រ​៥៧០​ពាន់ ​TEUs បន្ថែមទៀត ។ ​ដំ​ណា​ក់​​កាល​ចុងក្រោយ​គឺចំណតផែកុងតឺន័រ​១៧,៥​ម៉ែត្រ​​ អាច​ឱ្យ​នាវា​ធំៗចូលចតបានស្ទើរតែទាំងអស់ ។​ នាវា​ដែល​ចេញពី​កំ​ពង់​ផែក្រុងព្រះសីហនុ អាច​ទៅកាន់សហរដ្ឋអាមេរិក ទៅអឺរ៉ុប​បានដោយមិនចាំបាច់​ចូល​ចតនៅកំពង់ផែ​ក្នុង​តំបន់​ផ្សេងទៀត​ឡើយ ។​

ឯកឧត្ត​ម​បន្ថែមថា នៅពេល​យើង​ធ្វើ​ចប់សព្វគ្រប់​នៅក្នុ​ងឆ្នាំ២០២៩ ឬយ៉ាងយូរ​នៅឆ្នាំ២០៣០​ សមត្ថភាព​កំពង់​ផែ​របស​កម្ពុជា​នឹងមានសមត្ថភាពកើនឡើង​៤ដង​នៃ​សមត្ថភាព​នាពេល​បច្ចុប្បន្ននេះ ហើយ​នៅពេល​នោះដែរ​កំពង់ផែ​ក្រុងព្រះសីហនុ​នឹង​ដើរនាទី​ដ៏សំខាន់​ក្នុងការ​នាំចេញ​និងនាំចូលទំនិញ​ពីកម្ពុជា​ទៅ​បរទេស​និងពីបរទេស​ចូលមកកម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ កំពង់ផែ​ក្រុងព្រះសីហនុ​​គឺមាន​សកម្មភាពសំខាន់ដែលទំនិញនាំចេញ​ប្រមាណ​៦០​ភាគរយ​ត្រូវ​កាត់​កំពង់ផែមួយនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)