ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជាកើនឡើងប្រមាណ ៦,៤% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ២០២២ នេះ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស. ស.) គិតជាប្រាក់ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ ស្របពេល ផ.ស.ស. សម្រាប់មនុស្សម្នាក់កើនឡើងដល់ ១ ៨៤២ ដុល្លារ កើនឡើងប្រមាណ ៦,៤% ធៀបឆ្នាំ២០២១។

សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ពាន់លានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក (ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ) ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក (កើនប្រមាណ ៦,៤%) បើធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។

វិស័យឧស្សាហកម្ម ៖ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រា ៧,៧% ក្នុងឆ្នាំ ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចបានកំណើនទាប។ អនុវិស័យកាត់ដេរត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងចិន ស្របជាមួយការរំពឹងទុកការបង្វែររោងចក្រពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនឹងការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១ -២០២៥”។

ជាមួយគ្នានេះ អនុវិស័យកាត់ដេរក៍ត្រូវបានរំពឹងថានឹងអាចជួបប្រទះនូវហានិភ័យមួយចំនួន ជាពិសេសការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ និងការផ្ទុះជាទ្រង់ទ្រាយធំក្នុងរោងចក្រ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សកម្មភាព ផលិតកម្ម និងការផ្គត់ផ្គង់ បើទោះបីតម្រូវការខាងក្រៅនៅបន្តមានភាពល្អប្រសើរយ៉ាងណាក្តី។

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថានៅរក្សាបានកំណើនរឹងមាំ ដោយសារមួយផ្នែកគឺការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងមួយផ្នែកទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចបន្តជំរុញការនាំចេញលើផលិតផលសំខាន់ៗ រួមមានគ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្ដារកុងប្លាកេ, ឈើមូល ឬឈើអារ (timber) និងឈើ (veneer), វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គំខ្សែភ្លើង, កៅស៊ូ, ចេក, ស្ករស, ដំឡូងមី, ស្វាយ និងកសិផលផ្សេងៗជាដើម។

ទន្ទឹមនេះ ការដាក់ចេញនូវ “ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” នឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។ ដោយឡែក អនុវិស័យសំណង់ត្រូវបានរំពឹងថានឹងបន្តងើបក្នុងល្បឿនយឺត ដោយសារការរំពឹងទុកការងើបឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងរំហូរទុនវិនិយោគ ជាពិសេសសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅដ្ឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

វិស័យសេវាកម្ម ៖ វិស័យសេវាកម្មត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន ដោយសារការរំពឹងទុកការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាតក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។

អនុវិស័យលក់ដុំ-រាយត្រូវបានព្យាករថានឹងបន្តកើនឡើង ប៉ុន្តែក្នុងអត្រាទាបជាង កំណើនមុនពេលមានវិបត្តិ ដោយសារឥទ្ធិពលថមថយចំណូលរបស់ប្រជាជន ស្របពេលដែលអនុវិស័យសំខាន់ៗ ដែលជាប្រភពចំណូលរបស់ប្រជាជនត្រូវបាន រំពឹងថានឹងងើបឡើងសន្សឹមៗ។

អនុវិស័យអចលនទ្រព្យមាននិន្នាការដូចគ្នាទៅនឹងវិស័យសំណង់ ដែលត្រូវបានរំពឹងថាបន្តកំណើនទាប ដោយសារការរំពឹងទុកនៃការងើបឡើងជាបណ្តើរៗនូវទំនុកចិត្តវិនិយោគនិងរំហូរវិនិយោគទុនពីបរទេស។ អនុវិស័យដឹកជញ្ជូននិងគមនាគមន៍ត្រូវបានព្យាករថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកនៃការងើបឡើងវិញនូវសកម្មភាពដឹកជញ្ជូន ស្របពេលនឹងការងើបឡើងវិញនៃអនុវិស័យគាំទ្រដល់សកម្មភាពដឹកជញ្ជួន និងនិន្នាការនៃការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត គួបផ្សំនឹងការដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលនឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ ឌីជីថលនៅកម្ពុជា។

វិស័យកសិកម្ម ៖ វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុងឆ្នាំ ២០២២ បើប្រៀបធៀបនឹងកំណើន ១,៤% ក្នុងឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងនៅបន្តកំណើនល្អប្រសើរ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

អនុវិស័យចិញ្ចឹមសត្វត្រូវបានរំពឹងថានឹងនៅបន្តរក្សាកំណើនខ្ពស់ ដោយសារការរំពឹងទុកការបន្តកើនឡើងនៃផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។ ដោយឡែក អនុវិស័យនេសាទត្រូវបានរំពឹងថានឹងមានកំណើនថមថយ ធៀបនឹងឆ្នាំ២០២១ ដោយសារការរំពឹងទុកការថមថយផលិតកម្ម វារីវប្បកម្មបណ្តាលមកពីការរាំងស្ទះ ក៍ដូចជាភាពលំបាកក្នុងការចូលមកកាន់ទីផ្សារផ្គត់ផ្គង់។ គួររំលេចផងដែរថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា មានកំណើនក្នុងអត្រា២, ៤%។ ការប៉ាន់ស្មានអត្រាកំណើននេះ គឺមាននិន្នាការស្រដៀងគ្នាទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងរង្វង់ប្រមាណ២,០%៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង